ជំពូក១៖ រៀនពីអាថ៌កំបាំងសម្រាប់ភាពជោគជ័យរបស់អាជីវកម្មខ្នាតតូច

ជំពូក២៖ សហគ្រិនដ៏ពូកែម្នាក់ដែលមានទាំងគំនិត និងបច្ចេកទេសអាចដឹងពីរបៀបធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យយ៉ាងឆាប់រហ័ស? វាគឺជាជំនឿអរូបី

ជំពូក៣៖ ជាទូទៅ អាជីវកម្មរបស់សហគ្រិន មិនអាចរស់ដល់វ័យជំទង់

ជំពូក៤៖ ដើម្បីថែរក្សាអាជីវកម្មរបស់អ្នកឲ្យលើសពី ដំណាក់កាលវ័យជំទង់ អ្នកត្រូវមានគម្រោងទុកជាមុនតាំងពីពេលចាប់ផ្តើមមកម្លេះ

ជំពូក៥៖ នៅក្នុងខ្លួនមនុស្សគ្រប់គ្នា គឺមានបុគ្គលិកលក្ខណៈ អាជីវកម្មខុសៗគ្នាជាច្រើន

ជំពូក៦៖ មានការផ្លាស់ប្ដូរមួយកំពុងតែដំណើរការនៅក្នុងអាជីវកម្មខ្នាតតូចដែលបានផ្តល់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ

ជំពូក៧៖ ស្រមៃថា អាជីវកម្មខ្នាតតូចរបស់អ្នកនៅថ្ងៃណាមួយនឹងក្លាយជាចង្កោមអាជីវកម្មថ្នាក់ជាតិ ។ ឥឡូវចាប់ផ្ដើមពីហាងទីមួយទៅសិន

ជំពូក៨៖ ចាប់ផ្តើមអាជីវកម្មដើម្បីបំពេញគោលបំណងផ្ទាល់ខ្លួនក្នុងជីវិត

ជំពូក៩៖ ការរៀបចំតារាងស្ថាប័ន គឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់នៃអាជីវកម្មរបស់អ្នក និងបង្កើតឲ្យមានគណនេយ្យភាព

ជំពូក១០៖ ដើម្បីគ្រប់គ្រងបុគ្គលិករបស់អ្នក កុំពឹងផ្អែកលើមនុស្សអស្ចារ្យ តែត្រូវពឹងផ្អែកលើប្រព័ន្ធគ្រប់គ្រងមនុស្សដ៏អស្ចារ្យវិញ

ជំពូក១១៖ ជំហានបន្ទាប់ គឺបំភ្លេចអ្វីៗទាំងអស់ហើយគិតតែពីអតិថិជនប៉ុណ្ណោះ

ជំពូក១២៖ នៅចុងបញ្ចប់ អ្នកនឹងមានអាជីវកម្មបង្កើតឡើងដោយប្រព័ន្ធដែលមានមុខងារពេញលេញ

ជំពូក១៣៖ ដំណើរការនៃការធ្វើផែនការ និងការអនុវត្តនេះមិនគួរត្រូវបញ្ឈប់ឡើយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់បានគិតពីជំហាននីមួយៗ នៃអាជីវកម្មដូចអ្នកឆុងកាហ្វេគិតដែរឬទេ? វាគ្រប់គ្រាន់ដើម្បីធ្វើឲ្យចាប់អារម្មណ៍ហើយ អាជីវកម្មធំធាត់ពីកូនង៉ា ទៅវ័យជំទង់ ចូលវ័យចាស់ទុំ ដូចមនុស្សយើងដែរ ។ អ្វីដែលចម្លែកនោះ គឺអាជីវកម្មភាគច្រើនគឺ “មិនមានជីវិតរស់ដល់វ័យជំទង់ ឡើយ” ។

នៅក្នុងជំហានដំបូង ដែលជាវ័យកូនង៉ាម្ចាស់អាជីវកម្ម និងអាជីវកម្មគឺ “ជាមនុស្សតែមួយ” ។

ដំបូងកូនង៉ា គឺពិតជាគួរស្រឡាញ់ពិតមែន ។ ម្ចាស់អាជីវកម្មត្រូវធ្វើកិច្ចការគ្រប់ប្រភេទដោយខ្លួនឯងផ្ទាល់! ឧទាហរណ៍៖ អ្នកឆុងកាហ្វេត្រូវបើកទ្វាហាងដោយខ្លួនឯង ហើយត្រូវដុតនំ កិនកាហ្វេដោយខ្លួនឯង ។ ពិតជាពូកែមែនទែន!

ប៉ុន្តែ ជោគជ័យនៅដំណាក់កាលនេះនាំឲ្យមានភ្ញៀវ និងផលិតផលច្រើនឡើងៗ ។ ជាក់ស្ដែង ការងារក៏កាន់តែច្រើនឡើងៗ រហូតមិនអាចគ្រប់គ្រងបាន ។ 

នៅមុខកន្លែងដែលធ្លាប់ឈរឆុងកាហ្វេ អតិថិជនបានកត់សម្គាល់ឃើញថា វាហាក់ដូចជាមិនមែនកន្លែងសម្រាប់ធ្វើការបញ្ជាទិញកាហ្វេដូចពីមុនទៀតទេ ព្រោះថាម្ចាស់អ្នកឆុងកាហ្វេ គឺគ្មានពេលគ្រប់គ្រាន់ដើម្បីសម្អាតវាជារៀងរាល់ថ្ងៃដូចមុនទៀតទេ ។ ខណៈនោះ ដោយការចាប់ផ្ដើមអាជីវកម្មខ្លួនឯងបែបនេះ ម្ចាស់ហាងបានកត់សម្គាល់ឃើញថា នាងត្រូវបានកប់ទៅដោយគំនរការងារបច្ចេកទេសជាច្រើន ។  នាងក៏បានក្លាយជាថៅកែ ដោយសារតែនាងចង់មានពេលសម្រាកខ្លះ ។

នៅពេលដែលនាងជួលបុគ្គលិកឲ្យមកជួយការងាររបស់នាង អាជីវកម្មក៏បានឈានជើងចូលដល់ដំណាក់កាល “វ័យជំទង់” ។ 

វ័យជំទង់ ក៏ជាការចាប់ផ្ដើមមួយដ៏អស្ចារ្យផងដែរ ព្រោះម្ចាស់ហាងមិនចាំបាច់ធ្វើកិច្ចការគ្រប់យ៉ាងដោយផ្ទាល់ដូចពីមុនទៀតទេ ។ 

ប៉ុន្តែម្ចាស់អាជីវកម្មវ័យជំទង់ភាគច្រើនសប្បាយនឹងសេរីភាពដែលខ្លួនទើបទទួលបានច្រើនពេក ហើយពួកគេបានប្រគល់ការទាំងស្រុងទៅបុគ្គលិក ហើយមិនមែនជាការផ្ទេរការងារឲ្យពួកគេម្ដងមួយៗឡើយ ។ ពួកគេបានទុកការងារទាំងអស់នោះឲ្យបុគ្គលិករបស់ពួកគេមើលការខុសត្រូវ ដោយគិតថាបុគ្គលិកទាំងអស់នោះនឹងមើលការខុសត្រូវបានយ៉ាងល្អ ដោយមិនបានធ្វើឲ្យប្រាកដថា ការងារទាំងអស់ត្រូវបានធ្វើដោយត្រឹមត្រូវហើយឬនៅនោះទេ ។

ពេលត្រឡប់មកហាងកាហ្វេវិញ អតិថិជនចាប់ផ្តើមត្អូញត្អែរអំពីការធ្លាក់ចុះនៃរសជាតិកាហ្វេឡាតេរបស់ពួកគេដែលបុគ្គលិកថ្មីបានធ្វើឲ្យ ។

ក្នុងអំឡុងពេលនៃដំណាក់កាលវ័យជំទង់នេះ ម្ចាស់ហាងមិនទាន់អាចនៅស្រណុកបាននោះទេ នាងត្រូវមកគ្រប់គ្រងហាងដោយខ្លួនឯងផ្ទាល់។ អាជីវកម្មនឹងបរាជ័យ លុះត្រាតែវាអាចរីកចម្រើនដោយសមត្ថភាព ម្ចាស់ហាងគ្រប់គ្រងគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់ ។ 

តើអតីតអ្នកឆុងកាហ្វេ ដែលបច្ចុប្បន្នជាម្ចាស់អាជីវកម្ម អាចធ្វើអ្វីបាន នៅពេលនេះ? 

នាងអាចចាប់ផ្ដើមពីតូចម្តងទៀត ដូចជាការបណ្តេញបុគ្គលិករបស់នាងចេញ ហើយត្រឡប់ទៅកន្លែងដើមរបស់នាងវិញ ដែលជាកន្លែងដែលនាងត្រូវបានជំនួសដោយការងារសន្ធឹកសន្ធាប់ ។

ឬក៏ម៉្យាងទៀត នាងអាចបន្ដនៅដាច់យ៉ៃ ហើយទុកឲ្យការរីកចម្រើននៃអាជីវកម្មរបស់នាងពន្លឿនរហូតដល់វាមិនអាចគ្រប់គ្រងបាន ។ បន្ទាប់មក ជួលបុគ្គលិកបន្ថែមទៀត និងហ៊ានទទួលយកការធ្លាក់ចុះនៃគុណភាពខ្លះៗ ។

ឬចុងក្រោយ ដូចដែលអ្នកនឹងឃើញនៅក្នុងទំព័របន្ទាប់ នាងអាចទទួល យល់បានថា អាជីវកម្មរបស់នាងត្រូវតែរីកចម្រើន ហើយត្រូវតែមានគម្រោងផែនការនៅក្នុងឱកាសនេះចាប់តាំងពីថ្ងៃទីមួយនេះតទៅ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!