ជំពូក១៖ រៀនពីអាថ៌កំបាំងសម្រាប់ភាពជោគជ័យរបស់អាជីវកម្មខ្នាតតូច

ជំពូក២៖ សហគ្រិនដ៏ពូកែម្នាក់ដែលមានទាំងគំនិត និងបច្ចេកទេសអាចដឹងពីរបៀបធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យយ៉ាងឆាប់រហ័ស? វាគឺជាជំនឿអរូបី

ជំពូក៣៖ ជាទូទៅ អាជីវកម្មរបស់សហគ្រិន មិនអាចរស់ដល់វ័យជំទង់

ជំពូក៤៖ ដើម្បីថែរក្សាអាជីវកម្មរបស់អ្នកឲ្យលើសពី ដំណាក់កាលវ័យជំទង់ អ្នកត្រូវមានគម្រោងទុកជាមុនតាំងពីពេលចាប់ផ្តើមមកម្លេះ

ជំពូក៥៖ នៅក្នុងខ្លួនមនុស្សគ្រប់គ្នា គឺមានបុគ្គលិកលក្ខណៈ អាជីវកម្មខុសៗគ្នាជាច្រើន

ជំពូក៦៖ មានការផ្លាស់ប្ដូរមួយកំពុងតែដំណើរការនៅក្នុងអាជីវកម្មខ្នាតតូចដែលបានផ្តល់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ

ជំពូក៧៖ ស្រមៃថា អាជីវកម្មខ្នាតតូចរបស់អ្នកនៅថ្ងៃណាមួយនឹងក្លាយជាចង្កោមអាជីវកម្មថ្នាក់ជាតិ ។ ឥឡូវចាប់ផ្ដើមពីហាងទីមួយទៅសិន

ជំពូក៨៖ ចាប់ផ្តើមអាជីវកម្មដើម្បីបំពេញគោលបំណងផ្ទាល់ខ្លួនក្នុងជីវិត

ជំពូក៩៖ ការរៀបចំតារាងស្ថាប័ន គឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់នៃអាជីវកម្មរបស់អ្នក និងបង្កើតឲ្យមានគណនេយ្យភាព

ជំពូក១០៖ ដើម្បីគ្រប់គ្រងបុគ្គលិករបស់អ្នក កុំពឹងផ្អែកលើមនុស្សអស្ចារ្យ តែត្រូវពឹងផ្អែកលើប្រព័ន្ធគ្រប់គ្រងមនុស្សដ៏អស្ចារ្យវិញ

ជំពូក១១៖ ជំហានបន្ទាប់ គឺបំភ្លេចអ្វីៗទាំងអស់ហើយគិតតែពីអតិថិជនប៉ុណ្ណោះ

ជំពូក១២៖ នៅចុងបញ្ចប់ អ្នកនឹងមានអាជីវកម្មបង្កើតឡើងដោយប្រព័ន្ធដែលមានមុខងារពេញលេញ

ជំពូក១៣៖ ដំណើរការនៃការធ្វើផែនការ និងការអនុវត្តនេះមិនគួរត្រូវបញ្ឈប់ឡើយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកដឹងទេថា អាជីវកម្មខ្នាតតូចចំនួនមួយលានអាជីវកម្មត្រូវបានបង្កើតឡើងនៅអាម៉េរិកជារៀងរាល់ឆ្នាំ ប៉ុន្តែ ៤០%នៃសហគ្រាសទាំងនោះ ត្រូវបានបរាជ័យទៅវិញក្នុងឆ្នាំដំបូង និង ៨០ %ក្នុងរយៈពេល ៥ឆ្នាំដំបូង?  នោះ គឺជាអាជីវកម្មដែលបរាជ័យចំនួន ៨០០,០០០ ហើយភាគច្រើននៃការបរាជ័យទាំងនេះ គឺដោយសារតែជំនឿតគ្នាចំពោះភាពជាសហគ្រិន ។

ជំនឿតគ្នាអំពីភាពជាសហគ្រិន គឺជាការយល់ច្រឡំដ៏ធំមួយនៅក្នុងអាជីវកម្មនៅសហរដ្ឋអាម៉េរិក ។  វាជាការកត់សម្គាល់ថាការងារបច្ចេកទេសដែលមានជំនាញ និងគំនិតល្អៗបង្កើតបានជាមូលដ្ឋានគ្រប់គ្រាន់ដែលអាចជោគជ័យក្នុងវិស័យអាជីវកម្ម ។

មនុស្សជាទូទៅ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយសារតែពួកគេគិតថា ពួកគេមានជំនាញធ្វើការនៅក្នុងវិស័យជាក់លាក់ណាមួយ ដូចជាវិស្វករ ជាងកាត់សក់ ឬអ្នកសរសេរកម្មវិធីកុំព្យូទ័រជាដើម ។

បន្ទាប់មកនៅថ្ងៃមួយ សហគ្រិនភាពនៅក្នុងខ្លួនពួកគេក៏មានប្រតិកម្មឡើង ។  ពួកគេដឹងថា ពួកគេស្រាប់តែមិនចង់ធ្វើការឲ្យនរណាម្នាក់ទៀតឡើយ ។ ពួកគេចង់ធ្វើការឲ្យខ្លួនឯង តាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ។

ឧទាហរណ៍ថា អ្នកគឺជាអ្នកឆុងកាហ្វេម្នាក់ ។  អ្នកមានសិល្បៈក្នុងកាលីងកាហ្វេ និងឡាតេ ហើយអ្នកមានគំនិតជាច្រើនអំពីរបៀបនៃការដំណើរការហាងកាហ្វេ ។  ភ្លាមៗនោះ អ្នកយល់ថា អ្នកគួរតែបើកហាងកាហ្វេផ្ទាល់ខ្លួនរបស់ខ្លួនឯងមួយ ។

នេះពិតជាមូលហេតុដែលនៅពីក្រោយអាជីវកម្មថ្មីៗចំនួនមួយលាន ដែលបានបិទទ្វាទៅវិញជារៀងរាល់ឆ្នាំ ។  

ប៉ុន្តែ ប្រសិនបើអ្នកសម្រេចចិត្តបើកអាជីវកម្មខ្លួនឯង ដោយផ្អែកលើអ្នកមានជំនាញបច្ចេកទេស និងមានគំនិតថ្មីៗនោះមានន័យថា អ្នកបានឈានជើងទៅលើផ្លូវខុសចាប់តាំងពីជំហានដំបូងម្លេះ ។ អាជីវកម្មរបស់អ្នកនឹងបរាជ័យយ៉ាងប្រាកដ ។ 

អ្នកបានធ្វើការកំណត់ការសន្មតខុសដែលនាំអ្នកទៅរកការបរាជ័យ ដោយការយល់ថា “គ្រាន់តែមានជំនាញបច្ចេកទេស អាចធ្វើឲ្យអ្នកមានសមត្ថភាពបើកអាជីវកម្មខ្លួនឯងបាន” ។

តាមពិតទៅ ជំនាញបច្ចេកទេស និងជំនាញក្នុងការបើកអាជីវកម្ម គឺមានភាពខុសគ្នាដាច់ដោយឡែក ។

នេះ គឺជាឧទាហរណ៍បញ្ជាក់ អ្នកជំនាញឆុងកាហ្វេម្នាក់បានបើកហាងកាហ្វេខ្លួនឯង ហើយក្រោយមកទៀតនាងបានយល់ថា៖ “ជំនាញក្នុងការឆុងកាហ្វេតែមួយមុខមិនអាចនាំអាជីវកម្មនាងឲ្យសម្រេចបានជោគជ័យនោះទេ ។  នាងត្រូវតែចេះពីរបៀបជួលបុគ្គលិកយកមកប្រើ រៀបចំការងារ និងធ្វើឲ្យអាជីវកម្មរីកលូតលាស់” ។ 

នេះ គឺជាមូលហេតុដែលអាជីវកម្មតូចៗជាច្រើនត្រូវបានបិទទ្វាទៅវិញ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!