ធ្វើឲ្យសិល្បៈក្នុងការនិយាយជាសាធារណៈរបស់អ្នក កាន់តែមានភាពស្ទាត់ជំនាញ

ជំពូក១៖ ដើម្បីក្លាយជាអ្នកបញ្ចេញមតិដ៏ជំនាញម្នាក់ ការហ្វឹកហាត់គឺជារឿងដ៏ចាំបាច់ ហើយត្រូវយកឈ្នះភាពភ័យខ្លាចចំពោះការឈរលើវេទិកាផងដែរ

ជំពូក២៖ ប្រើប្រាស់ការសង្កត់សម្លេង ដើម្បីជំនះលើភាពច្រំដែល

ជំពូក៣៖ សមត្ថភាពក្នុងការដាស់អារម្មណ៍ដល់អ្នកស្ដាប់ គឺជាចំណុចស្នូលមួយក្នុងការបញ្ចេញមតិជាសាធារណៈ

ជំពូក៤៖ កាយវិការអាចត្រូវបង្ហាញចេញមកក្រៅបាន ប៉ុន្តែវាត្រូវតែផុសចេញពីអារម្មណ៍ពិតតែប៉ុណ្ណោះ

ជំពូក៥៖ សម្លេងល្អទាមទារឲ្យមានសុខភាពល្អ

ជំពូក៦៖ ការរៀបចំសម្របសម្រួលទស្សនិកជន គឺដើម្បីបង្កើនឥទ្ធិពលដល់សុន្ទរកថារបស់អ្នក

ជំពូក៧៖ ពង្រឹងអំណាចនៃការជជែកវែកញែករបស់អ្នក តាមរយៈការសាកល្បងនូវអំណះអំណាងដែលមាន

ជំពូក៨៖ ប្រើប្រាស់ការស្រមើស្រមៃ ដើម្បីបង្កើតជាអត្ថប្រយោជន៍ក្នុងការនិយាយជាសាធារណៈរបស់អ្នក

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សូមធ្វើការស្រមៃមើលថា អ្នកគឺជាតន្ត្រីករព្យាណូម្នាក់ ។ មិនថាអ្នកកំពុងលេងបទចម្រៀងដែលអ្នកនិពន្ធដោយផ្ទាល់ខ្លួន ឬជាបទរបស់​អ្នក​ដទៃនោះទេ គឺវាមានវិធីជាច្រើនដើម្បីយកមកលេងជាមួយឧបករណ៍តន្ត្រីនេះ ។ អ្នកអាចលេងវាដោយយឺតៗ ឬលឿន ស្រាលៗ ឬខ្លាំង ជាមួយ​នឹងកាយវិការគ្រវីគ្រវាត់ ឬជាមួយការស្លៀកពាក់តឹងៗជាដើម ។ និយាយឲ្យខ្លីទៅ គឺមិនមានវិន័យជាក់លាក់ណាមួយ សម្រាប់កំណត់ពី​របៀបលេងឧបករណ៍របស់អ្នកឡើយ ។

ការបញ្ចេញមតិជាសាធារណៈ ក៏អាចមានលក្ខណៈដូច្នឹងដែរ ។ វាមិនមានការកំណត់ពីចំនួននៃរបៀបក្នុងការថ្លែងសុន្ទរកថា ប្រកបដោយជោគជ័យនោះទេ ប៉ុន្តែជាដំបូង អ្នកត្រូវតែកំណត់មូលដ្ឋានគ្រឹះនៃការនិយាយជាមុនសិន ។

ទន្ទឹមនឹងនេះដែរ នៅក្នុងការនិយាយជាសាធារណៈក៏ដូចជាការលេងឧបករណ៍តន្ត្រីដែរ ភាពច្រំដែល គឺជាសត្រូវដ៏សំខាន់មួយ ដែលអ្នកគួរចៀសវាង ។ សាកស្រមៃថា អ្នក​កំពុងលេងព្យាណូដោយចុចលើគ្រាប់ចុចដដែលៗនៃបទភ្លេងរបស់លោក បាច (Bach) ក្នុងវង់តន្ត្រីដែលតម្រូវឲ្យលេងតែម្នាក់ឯង ។ ទោះជាអ្នកមានការប្ដេជ្ញាចិត្តខ្ពស់ ឬភាពប៉ិនប្រសប់យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យការសម្ដែងបែបដដែលៗរបស់អ្នក ឱ្យមានភាពល្អប្រសើរ និងគួរឲ្យចាប់អារម្មណ៍បានដែរ ។ ដូច្នេះ តើត្រូវធ្វើដូចម្ដេច ទើបអាចគេចចេញពីភាពច្រំដែលនេះបាន? ជាការពិតណាស់ អ្នកត្រូវតែរៀបចំរបៀបក្នុងការនិយាយរបស់អ្នក ជាមួយនឹងការប្រើប្រាស់បច្ចេកទេសបញ្ចេញសម្លេង ឬការលើកដាក់សម្លេងបែបថ្មីមួយទៀត ។

គន្លឹះសំខាន់ទីមួយគឺ ការសង្កត់សម្លេងឱ្យមានភាពទាក់ទាញ ។ ក្នុងការនិយាយឲ្យកាន់តែមានភាពស្វាហាប់ គឺជាការសង្កត់សម្លេង ។ ការសង្កត់​សម្លេង គឺជាបញ្ហាមួយនៃការប្រៀបធៀប និងការបង្ហាញពីភាពផ្ទុយគ្នានៃគំនិតសំខាន់របស់សុន្ទរកថារបស់អ្នក ហើយវិធីសាស្ត្រ​ក្នុងការធ្វើវា គឺត្រូវសង្កត់សម្លេងធ្ងន់ៗ ទៅលើពាក្យណាដែលសំខាន់ជាងគេ ។

ឧទាហរណ៍៖ យើងអាចពិចារណាអំពីប្រយោគដែលលើកឡើងថា 

 “ជោគវាសនាមិនមែនជាបញ្ហានៃឱកាសនោះទេ វាគឺជាបញ្ហានៃជម្រើស” ។ តើយើងគួរនិយាយដោយប្រើសម្លេងបែបណា ដើម្បីឱ្យប្រយោគនេះកាន់តែល្អ និងមានឥទ្ធិពល?

ជាជាងការសង្កត់សម្លេងទៅលើពាក្យនីមួយៗឲ្យស្មើៗគ្នា អ្នកគួរតែអានសង្កត់សម្លេងលើពាក្យ  “ជោគវាសនា”  ព្រោះវាជាប្រធានបទសំខាន់នៃឃ្លាទីមួយ ។ បន្ទាប់មក អ្នកគួរសង្កត់សម្លេងលើពាក្យ ” មិនមែន” ដើម្បីបញ្ចាក់អំពីភាពអវិជ្ជមាន ហើយចំពោះពាក្យ ” ឱកាស” ពិតជាត្រូវការការសង្កត់សម្លេងដូចគ្នា ព្រោះអ្នកនឹងត្រូវយកវាទៅផ្គូផ្គងតទល់ជាមួយនឹងពាក្យសំខាន់មួយទៀតនៃឃ្លាបន្ទាប់ គឺពាក្យ 

“ ជម្រើស”។

ក្នុងពេលនេះ ការសង្កត់សម្លេងធ្ងន់ទៅលើពាក្យមួយមិនចាំបាច់មានន័យថា ត្រូវនិយាយវាខ្លាំងនោះទេ ។ ប្រសិនបើអ្នកធ្លាប់និយាយ​ដោយសម្លេងខ្លាំងៗ អ្នកអាចប្ដូរមកជាការនិយាយខ្សឹបៗទៅលើពាក្យដែលគួរឲ្យកត់សម្គាល់ណាមួយវិញ ឬបើអ្នកធ្លាប់​និយាយដោយសូរសម្លេងខ្ពស់ខ្លាំង អ្នកក៏អាចត្រលប់ប្ដូរ មកនិយាយជាសម្លេងគ្រលរខ្លាំងវិញក៏បានដែរ ។

ជាការពិតណាស់ ការផ្លាស់ប្ដូរសូរសម្លេងរបស់អ្នក គឺជាបច្ចេកទេសទីមួយក្នុងចំណោមបច្ចេកទេសទាំងបី សម្រាប់យកមកប្រើ​ដើម្បីនិយាយសង្កត់ន័យទៅលើគំនិតសំខាន់ៗនៃប្រធានបទរបស់អ្នក។ ចំណែកឯចំណុចទីពីរ និងទីបី គឺជាការផ្លាស់ប្ដូរល្បឿន និងផ្អាក​ការនិយាយរបស់អ្នក ។

នៅក្នុងការនិយាយជាប្រចាំថ្ងៃ ជាធម្មតាមនុស្សភាគច្រើនតែងតែនិយាយលឿន នៅពេលពួកគេនិយាយអំពីហេតុការណ៍​ដែលរីករាយ និងនិយាយយឺតៗនៅពេលដែលនិយាយទៅដល់ការពិតដែលសំខាន់ឬចាំបាច់ ។ ហើយជារឿយៗ ពួកគេក៏បានបញ្ចូលនូវ​សកម្មភាពផ្អាកការនិយាយ ដើម្បីធ្វើឲ្យកាន់តែមានលក្ខណៈរំភើបគួរឲ្យកត់សម្គាល់ថែមទៀតផង ។

ដូច្នេះ អ្នកប្រហែលជាចង់ធ្វើការផ្អាកនិយាយដោយផ្ទាល់នៅពេលមុន ឬក្រោយពាក្យ ឬក៏ឃ្លាដែលសំខាន់ ឬក៏អ្នកអាចនិយាយ​ដោយប្រញាប់នូវផ្នែកដំបូងនៃប្រយោគ ដែលមានលក្ខណៈមិនសូវសំខាន់ ហើយបន្ទាប់មកនិយាយយឺតៗនូវពាក្យណាដែលចាំបាច់សម្រាប់បញ្ចប់ក៏បានដែរ ។

ឥឡូវនេះ រាល់គន្លឹះសំខាន់ៗក្នុងការនិយាយ បានស្ថិតនៅចំពីមុខអ្នកហើយ ។ ដូច្នេះ របៀបដែលអ្នកយកគន្លឹះទាំងនោះ​មកប្រើប្រាស់ គឺជាការសម្រេចចិត្ត ដែលអ្នកចាំបាច់ត្រូវតែធ្វើបន្ទាប់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!