ធ្វើឲ្យសិល្បៈក្នុងការនិយាយជាសាធារណៈរបស់អ្នក កាន់តែមានភាពស្ទាត់ជំនាញ

ជំពូក១៖ ដើម្បីក្លាយជាអ្នកបញ្ចេញមតិដ៏ជំនាញម្នាក់ ការហ្វឹកហាត់គឺជារឿងដ៏ចាំបាច់ ហើយត្រូវយកឈ្នះភាពភ័យខ្លាចចំពោះការឈរលើវេទិកាផងដែរ

ជំពូក២៖ ប្រើប្រាស់ការសង្កត់សម្លេង ដើម្បីជំនះលើភាពច្រំដែល

ជំពូក៣៖ សមត្ថភាពក្នុងការដាស់អារម្មណ៍ដល់អ្នកស្ដាប់ គឺជាចំណុចស្នូលមួយក្នុងការបញ្ចេញមតិជាសាធារណៈ

ជំពូក៤៖ កាយវិការអាចត្រូវបង្ហាញចេញមកក្រៅបាន ប៉ុន្តែវាត្រូវតែផុសចេញពីអារម្មណ៍ពិតតែប៉ុណ្ណោះ

ជំពូក៥៖ សម្លេងល្អទាមទារឲ្យមានសុខភាពល្អ

ជំពូក៦៖ ការរៀបចំសម្របសម្រួលទស្សនិកជន គឺដើម្បីបង្កើនឥទ្ធិពលដល់សុន្ទរកថារបស់អ្នក

ជំពូក៧៖ ពង្រឹងអំណាចនៃការជជែកវែកញែករបស់អ្នក តាមរយៈការសាកល្បងនូវអំណះអំណាងដែលមាន

ជំពូក៨៖ ប្រើប្រាស់ការស្រមើស្រមៃ ដើម្បីបង្កើតជាអត្ថប្រយោជន៍ក្នុងការនិយាយជាសាធារណៈរបស់អ្នក

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សត្វពីងពាង ការឈរនៅទីកន្លែងខ្ពស់ និងការបញ្ចេញមតិជាសាធារណៈជាដើម គឺសុទ្ធសឹងតែជាអ្វីដែលយើងរាល់គ្នាតែងតែ​ខ្លាចរៀងៗខ្លួន ។ ប៉ុន្តែ ប្រសិនបើអ្នកពិតជាអាចដើរឆ្លងកាត់ខ្សែពួររួមជាមួយពីងពាងរាប់រយក្បាល ដែលគេចងភ្ជាប់រវាងអគារខ្ពស់កប់ពពកពីរខ្នងបានដោយជោគជ័យ នោះ​វាមានន័យថា ការបញ្ចេញមតិជាសាធារណៈ គឺជារឿងមួយដែលមិនគួរឲ្យភ័យខ្លាចសម្រាប់អ្នកនោះទេ ។

ដូចអ្វីដែលបានរៀបរាប់ពីខាងលើអ៊ីចឹង សមត្ថភាពក្នុងការនិយាយជាសាធារណៈ គឺជាបញ្ហាចម្បងមួយ ដែលចាំបាច់ត្រូវតែឆ្លងកាត់ការហ្វឹកហាត់ ប្រសិនបើអ្នកមិនមានអំណោយពីធម្មជាតិនោះ។ ដំបូងឡើយ វាមិនមានភាពងាយស្រួលនោះទេ ប៉ុន្តែមានវិធីតែមួយគត់ ដើម្បីជំនះភាពដ៏លំបាកមួយនេះបាន គឺអ្នកត្រូវតែចាប់ផ្ដើមតាំងចិត្តហ្វឹកហាត់វា ប្រកបដោយឆន្ទៈមុតមាំបំផុត ។

នៅពេលដែលអ្នកបានធ្វើការចាប់ផ្ដើមរួចរាល់ហើយ អ្វីដែលនៅសេសសល់បន្ទាប់មកទៀត គឺសុទ្ធតែជារឿងដែលងាយស្រួលក្នុងការអនុវត្តតែប៉ុណ្ណោះ ។ ជាការពិតណាស់ ការដែលត្រូវធ្វើឲ្យមានសិល្បៈក្នុងការនិយាយ និងធ្វើវាឱ្យក្លាយទៅជាសកម្មភាពដ៏ស្ទាត់ជំនាញ គឺជាការប្រឹងប្រែង ខ្នះខ្នែង តស៊ូ អត់ធ្មត់ និងអស្ចារ្យបំផុតមួយ ហើយវាពិតជាត្រូវការឲ្យមានការហ្វឹកហាត់ជាច្រើនផងដែរ ។ ប៉ុន្តែនៅទីបញ្ចប់ ការនិយាយដ៏ជោគជ័យត្រូវអាស្រ័យទៅលើអារម្មណ៍នៃភាពស្មោះត្រង់ និងជំនឿទុកចិត្តចំពោះប្រធានបទណា​មួយ ដែលអ្នកចង់លើកយកមកធ្វើការបង្ហាញទៅវិញទេ ។ នៅក្នុងសៀវភៅនេះ នឹងផ្ដល់ឲ្យអ្នកនូវគន្លឹះក្នុងការអនុវត្តជាក់ស្ដែង​មួយចំនួន រាប់បញ្ចូលចាប់តាំងពីវិធីសាស្ត្រក្នុងការយកឈ្នះលើភាពភ័យខ្លាចក្នុងការឈរលើវេទិកានិយាយ  រហូតដល់របៀបរៀបចំទស្សនិកជនរបស់អ្នក ព្រមជាមួយនឹងការធានាថា អ្នកពិតជាមានភាពស្មោះត្រង់ និងមានជំនឿជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងអាចស្វែងយល់បន្ថែមនូវចំណេះដឹងមួយចំនួនទៀតដូចជា ៖

  1. របៀបក្នុងការរៀបចំកន្លែងដល់ទស្សនិកជន គឺប្រៀបដូចនឹងការផ្គុំបង្កើតភ្នក់ភ្លើងមួយអ៊ីចឹង
  2. មូលហេតុដែលអ្នកមិនអាចតភ្ជាប់មែកឈើមួយ ទៅនឹងដើមឈើដទៃទៀតបាន
  3. លក្ខណៈដែលដូចគ្នារវាងកីឡាករបាល់បោះ នឹងវាគ្មិនបញ្ចេញមតិជាសាធារណៈ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!