ជំពូក១៖ រៀនពីរបៀបប្រើពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត

ជំពូក២៖ គិតតាមច្បាប់ ៨០/២០ តាមធម្មជាតិមិនអាចកើតឡើងលើមនុស្សគ្រប់គ្នានោះទេ ព្រោះតែមនុស្សរំពឹងចង់បានភាពស្មើគ្នា និងយុត្តិធម៌

ជំពូក៣៖ គោលការណ៍ ៨០/២០ ជួយអ្នកឲ្យសម្រេចភារកិច្ចការងារកាន់តែប្រសើរ

ជំពូក៤៖ បង្កើនប្រាក់ចំណេញអាជីវកម្ម ដោយប្រើគោលការណ៍ច្បាប់ ៨០/២០

ជំពូក៥៖ ធ្វើឲ្យវាមានភាពសាមញ្ញ កាត់បន្ថយភាពស្មុគស្មាញក្នុងអាជីវកម្មរបស់អ្នកដើម្បីឈានទៅរកភាពជោគជ័យ

ជំពូក៦៖ អ្នកអាចយកច្បាប់ ៨០/២០ ទៅអនុវត្តគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នក ចាប់តាំងពីការចរចា រហូទដល់ការកំណត់ផែនការទីផ្សារ

ជំពូក៧៖ អនុវត្តច្បាប់ ៨០/២០ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយផ្លាស់ប្តូរការគិត

ជំពូក៨៖ ចំណាយពេលរបស់អ្នកលើកិច្ចការដែលសំខាន់បំផុត ជំនួសឲ្យការផ្តោតតែទៅលើការគ្រប់គ្រងពេលវេលា

ជំពូក៩៖ សម្រេចបាននូវគុណភាពជីវិតប្រសើរជាងមុន តាមរយៈការអនុវត្តច្បាប់ ៨០/២០

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សភាគច្រើនកំណត់គុណភាពជីវិតដោយសុភមង្គលទូទៅរបស់ពួកគេ ។  ទោះបីជាគួរឲ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយ ពួកយើងនៅតែព្យាយាមផ្លាស់ប្តូរជីវិតរបស់យើងឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ។

តាមពិត មនុស្សភាគច្រើនចំណាយពេលច្រើនធ្វើអ្វីៗដែលធ្វើឲ្យពួកគេមិនសប្បាយចិត្ត ។  ឧទាហរណ៍៖ មនុស្សជាច្រើនមានការងារដែលធ្វើឲ្យពួកគេវេទនាចិត្ត ។ បុគ្គលិកការិយាល័យភាគច្រើនចំណាយពេលវេលារបស់ពួកគេអង្គុយក្នុងបន្ទប់បួនជ្រុង ធ្វើកិច្ចការដោយមិនយកចិត្តទុកដាក់ហើយរង់ចាំឲ្យតែដល់ម៉ោងចេញ ឬថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ ។

ដូច្នេះ តើអ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងដូចម្តេច? 

និយាយឲ្យចំទៅ អ្នកគួរតែព្យាយាមកំណត់បែងចែកសុភមង្គល និងភាពមិនសប្បាយចិត្តនៅក្នុងជីវិតរបស់អ្នក  ព្រមទាំងតាមដានមូលហេតុរបស់វា មុនពេលធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរ ។

សួរខ្លួនឯងថា តើសកម្មភាព ២០% ក្នុងជីវិតរបស់អ្នកមួយណា ដែលផ្តល់ឲ្យអ្នកនូវសុភមង្គល ៨០% ហើយមួយណាផ្ដល់ភាពសោកសៅដល់អ្នក?  នៅពេលដែលអ្នកកំណត់ ៨០% នៃជីវិតរបស់អ្នកដែលបង្កើតសុភមង្គលតិចតួច “វាគឺដល់ពេលត្រូវចាត់វិធានការហើយ” អ្នកគ្រាន់តែបន្ថយពេលវេលាដែលអ្នកចំណាយក្នុងការធ្វើរឿងទាំងនោះ ។

ឧទាហរណ៍៖  ប្រសិនបើការងាររបស់អ្នកធ្វើឲ្យអ្នកមិនសប្បាយចិត្ត អ្នកអាចព្យាយាមគិតពីវិធីផ្លាស់ប្តូរវា ។  អ្នកអាចរកមើលការងារផ្សេងទៀត ព្យាយាមកំណត់ឡើងវិញនូវការងារដែលមានស្រាប់របស់អ្នក កាត់បន្ថយម៉ោងធ្វើការមួយចំនួន ។ ល។  ប៉ុន្តែអ្វីក៏ដោយដែលអ្នកធ្វើ អ្នកមិនគួរលង់ខ្លួនទៅធ្វើការងារដែលបណ្ដាលឲ្យខ្លួនមិនសប្បាយចិត្តអស់មួយជីវិតនោះទេ ។

នៅពេលដែលអ្នកអាចកាត់បន្ថយនូវអ្វីដែលធ្វើឲ្យខ្លួនមិនសប្បាយចិត្ត នោះអ្នកនឹងឃើញថា អ្នកមានពេលវេលា និងថាមពលយ៉ាងច្រើនដើម្បីចំណាយលើរបស់ដែលធ្វើឲ្យអ្នករីករាយ ។  ឧទាហរណ៍៖ ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលតិចតួចនៅកន្លែងធ្វើការ នោះនឹងមានពេលច្រើនដើម្បីចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ។

គ្រាន់តែគិតពីសកម្មភាព ២០% នៅក្នុងជីវិតដែលបង្កើតបាន ៨០% នៃសុភមង្គលរបស់អ្នក ហើយព្យាយាមរកវិធីដើម្បីចំណាយពេលឲ្យបានច្រើនក្នុងការធ្វើវា ។  អ្នកនឹងមានជីវិតរីករាយជាងមុន ប្រសិនបើអ្នកអនុវត្តវា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!