ជំពូក១៖ រៀនពីរបៀបប្រើពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត

ជំពូក២៖ គិតតាមច្បាប់ ៨០/២០ តាមធម្មជាតិមិនអាចកើតឡើងលើមនុស្សគ្រប់គ្នានោះទេ ព្រោះតែមនុស្សរំពឹងចង់បានភាពស្មើគ្នា និងយុត្តិធម៌

ជំពូក៣៖ គោលការណ៍ ៨០/២០ ជួយអ្នកឲ្យសម្រេចភារកិច្ចការងារកាន់តែប្រសើរ

ជំពូក៤៖ បង្កើនប្រាក់ចំណេញអាជីវកម្ម ដោយប្រើគោលការណ៍ច្បាប់ ៨០/២០

ជំពូក៥៖ ធ្វើឲ្យវាមានភាពសាមញ្ញ កាត់បន្ថយភាពស្មុគស្មាញក្នុងអាជីវកម្មរបស់អ្នកដើម្បីឈានទៅរកភាពជោគជ័យ

ជំពូក៦៖ អ្នកអាចយកច្បាប់ ៨០/២០ ទៅអនុវត្តគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នក ចាប់តាំងពីការចរចា រហូទដល់ការកំណត់ផែនការទីផ្សារ

ជំពូក៧៖ អនុវត្តច្បាប់ ៨០/២០ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយផ្លាស់ប្តូរការគិត

ជំពូក៨៖ ចំណាយពេលរបស់អ្នកលើកិច្ចការដែលសំខាន់បំផុត ជំនួសឲ្យការផ្តោតតែទៅលើការគ្រប់គ្រងពេលវេលា

ជំពូក៩៖ សម្រេចបាននូវគុណភាពជីវិតប្រសើរជាងមុន តាមរយៈការអនុវត្តច្បាប់ ៨០/២០

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អ្នកប្រហែលជាមិនមែនជាមនុស្សចម្លែកចំពោះគំនិតនៃការគ្រប់គ្រងពេលវេលានោះទេ ជាធម្មតាវាត្រូវបានផ្សព្វផ្សាយដោយប្រភេទសៀវភៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ។ គំនិតជាមូលដ្ឋាន គឺជួយអ្នកឲ្យសម្រេចបានកាន់តែច្រើននៃពេលវេលាដែលអ្នកមាន ហើយបច្ចេកទេសនេះត្រូវបានបង្ហាញថា វាអាចដំណើរការបាន៖ វាបង្កើនផលិតភាពការងារប្រហែល ១៥ % ទៅ ២៥% ។

ប៉ុន្តែ មានវិធីល្អជាងនេះទៅទៀត ដើម្បីទទួលបានប្រសិទ្ធភាពការងារ ។

នៅក្នុងការគ្រប់គ្រងពេលវេលា គោលដៅគឺដើម្បីបង្កើនប្រសិទ្ធភាពដោយការបំពេញភារកិច្ចបន្ថែមទៅក្នុងរយៈពេលដែលបានកំណត់ ។  វាមានគោលបំណងសម្រាប់នាយកប្រតិបត្តិដែលមានកាលវិភាគ មមាញឹករួចហើយ ហើយជំហានដំបូង គឺត្រូវចាត់ថ្នាក់សកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ដោយយោងទៅតាមអាទិភាព ។

នេះជាកន្លែងដែលបញ្ហាត្រូវបានចាប់ផ្តើម មនុស្សភាគច្រើនមិនដឹងថាកិច្ចការណាមួយដែលសំខាន់បំផុតរបស់ពួកគេនោះទេ និងការកំណត់និយមន័យ ៦០% ទៅ ៧០% នៃបញ្ជីការងារដែលត្រូវធ្វើជា “អាទិភាពខ្ពស់” ។

ជាលទ្ធផល?  ពួកគេបញ្ចប់ជាមួយនឹងកាលវិភាគ “កកស្ទះ” និងម៉ោងធ្វើការយូរជាងមុន ។  ច្បាស់ណាស់ ការបង្ខំបន្ថែមកិច្ចការច្រើនជាងនេះ ទៅក្នុងកាលវិភាគដែលបានរៀបចំរួចហើយ មិនមែនជាដំណោះស្រាយល្អនោះទេ  ព្រោះអ្នកអាចងាយនឹងត្រូវធ្វើការហួសកម្លាំង ហើយក្នុងករណីដ៏អាក្រក់បំផុតនោះ គឺទទួលរងនូវអារម្មណ៍មួម៉ៅ ។

ជាជម្រើសការគ្រប់គ្រងពេលវេលា ៨០/២០ ឬ “បដិវត្តពេលវេលា” អាចជួយអ្នកក្នុងការកំណត់ ២០% នៃភារកិច្ចរបស់អ្នកដែលបង្កើតបាន៨០% នៃសមិទ្ធផល ហើយបន្ទាប់មកផ្តោតលើវា ។

ឧទាហរណ៍៖ ការងាររបស់គាត់នៅក្រុមហ៊ុនពិគ្រោះយោបល់មួយ អ្នកនិពន្ធបានរកឃើញថា ក្រុមហ៊ុនរបស់គាត់ទទួលបានជោគជ័យជាងក្រុមហ៊ុនដទៃ ដោយមិនចាំបាច់បន្ថែមការប្រឹងប្រែងនោះទេ ។

អ្នកពិគ្រោះយោបល់ជាធម្មតាព្យាយាមដោះស្រាយបញ្ហាគ្រប់បែបយ៉ាងសម្រាប់អតិថិជនរបស់ខ្លួន ដែលបណ្តាលឲ្យមានតែការងារបែបស្រាលៗប៉ុណ្ណោះ ដែលអតិថិជនត្រូវទទួលខុសត្រូវចំពោះការអនុវត្តសេចក្ដីណែនាំនីមួយៗខាងលើ ។

ផ្ទុយទៅវិញសហសេវិករបស់អ្នកនិពន្ធបានផ្តោតទៅលើបញ្ហាសំខាន់បំផុតរបស់អតិថិជនចំនួន ២០% ហើយប្រើពេលវេលាដែលពួកគេសន្សំដើម្បីគាំទ្រដល់អតិថិជនក្នុងការអនុវត្តការណែនាំនោះ ។  វិធីសាស្ត្រនេះ បានជួយពួកគេឲ្យប្រសើរជាងក្រុមហ៊ុនប្រឹក្សាយោបល់ផ្សេងៗទៀត និងបង្កើនប្រាក់ចំណេញរបស់អតិថិជនផងដែរ ។

ប្រភេទនៃ “បដិវត្តពេលវេលា” នេះជួយអ្នកឲ្យមានពេលទំនេរជាងមុនដោយមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកនោះទេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!