ជំពូក១៖ រៀនពីរបៀបប្រើពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត

ជំពូក២៖ គិតតាមច្បាប់ ៨០/២០ តាមធម្មជាតិមិនអាចកើតឡើងលើមនុស្សគ្រប់គ្នានោះទេ ព្រោះតែមនុស្សរំពឹងចង់បានភាពស្មើគ្នា និងយុត្តិធម៌

ជំពូក៣៖ គោលការណ៍ ៨០/២០ ជួយអ្នកឲ្យសម្រេចភារកិច្ចការងារកាន់តែប្រសើរ

ជំពូក៤៖ បង្កើនប្រាក់ចំណេញអាជីវកម្ម ដោយប្រើគោលការណ៍ច្បាប់ ៨០/២០

ជំពូក៥៖ ធ្វើឲ្យវាមានភាពសាមញ្ញ កាត់បន្ថយភាពស្មុគស្មាញក្នុងអាជីវកម្មរបស់អ្នកដើម្បីឈានទៅរកភាពជោគជ័យ

ជំពូក៦៖ អ្នកអាចយកច្បាប់ ៨០/២០ ទៅអនុវត្តគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នក ចាប់តាំងពីការចរចា រហូទដល់ការកំណត់ផែនការទីផ្សារ

ជំពូក៧៖ អនុវត្តច្បាប់ ៨០/២០ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយផ្លាស់ប្តូរការគិត

ជំពូក៨៖ ចំណាយពេលរបស់អ្នកលើកិច្ចការដែលសំខាន់បំផុត ជំនួសឲ្យការផ្តោតតែទៅលើការគ្រប់គ្រងពេលវេលា

ជំពូក៩៖ សម្រេចបាននូវគុណភាពជីវិតប្រសើរជាងមុន តាមរយៈការអនុវត្តច្បាប់ ៨០/២០

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សដែលតែងតែរំពឹងចង់ឲ្យពិភពលោកមានតុល្យភាព ។ ប៉ុន្តែ តាមការពិតតាមច្បាប់ធម្មជាតិ ពិភពលោកនេះគ្មានភាពស្មើគ្នានោះទេ គឺវាមានតែភាពមិនស្មើគ្នាតែប៉ុណ្ណោះ ។ 

ឧទាហរណ៍៖ អ្នកភាសាវិទូម្នាក់រកឃើញថា មានពាក្យជាង ៧០០ពាក្យ ដែលបានកើតឡើងចន្លោះពី២ ទៅ៣ថ្ងៃនៃកិច្ចសន្ទនាប្រចាំថ្ងៃរបស់មនុស្ស ។ បើយើងគិតពីភាសាដែលពួកគេនិយាយដដែលៗ ចំនួននេះកើនឡើងដល់ទៅ ៨០% មានន័យថា តិចជាង ១% នៃពាក្យភាសាអង់គ្លេសត្រូវបានយក​ទៅបង្កើតថ្មីជាង ៨០% លើអ្វីដែលគេបាននិយាយ ។ 

ចុះ តើភាពមិនស្មើគ្នានេះកើតឡើងដោយសារអ្វី? 

បានមកពីការស្រង់មតិវិលជុំដែលមានចំនួនច្រើនដង ហើយគេសង្កត់ធ្ងន់ទៅលើភាពខុសគ្នាតូចៗជាច្រើនទៀត ។ 

ឧទាហរណ៍៖ បើអ្នកសាកល្បងចិញ្ចឹមត្រីពណ៌មាសដែលមានទំហំប៉ុនៗគ្នាក្នុងស្រះតែមួយ ត្រីទាំងអស់នោះនៅតែរីកធំធាត់ឡើងក្នុងទំហំខុសៗគ្នាយ៉ាងខ្លាំងដដែល ។ 

ហេតុអ្វី? 

ដោយសារត្រីខ្លះមានទំហំធំជាងត្រីជាច្រើនទៀតបន្តិចពេលទើបចិញ្ចឹមដំបូង ដូច្នេះហើយត្រីដែលមានទំហំតូចជាង មិនមានសមត្ថភាពចាប់ចំណីឈ្នះត្រីដែលធំជាងខ្លួនបន្តិចនោះទេ ។ មានន័យថា នៅពេលត្រីនោះចាប់បានចំណីច្រើនជាង ត្រីនោះនឹងមានឱកាសរីកធំធាត់លឿនជាង ។ ដូច្នេះ វដ្តនេះបានបន្តកើតឡើងជាបន្តបន្ទាប់ ជាលទ្ធផលវាបានធ្វើឲ្យត្រីនោះមានទំហំធំជាងកាន់តែខ្លាំង ។ 

ប៉ុន្តែខណៈពេលដែលអតុល្យភាពបែបនេះ ជាលក្ខណៈធម្មជាតិ មនុស្សជាច្រើនចាត់ទុកថាជារឿងអយុត្តិធម៌ទៅវិញ ។ ឧទាហរណ៍៖ មានមនុស្សចំនួនតែ ២០%ប៉ុណ្ណោះ ដែលជាម្ចាស់កម្មសិទ្ធនៃទ្រព្យសម្បត្តិ ៨០% ផ្សេងទៀត ហើយយើងក៏តាំងស្រែកឡើងថា វាជារឿងអយុត្តិធម៌ ។ 

នេះសបញ្ជាក់ឲ្យឃើញពីការកើនឡើងនៃភាពអយុត្តិធម៌នៃការពិត ដោយសារពួកគេតែងតែគិតថា មនុស្សធ្វើការដូចគ្នា គួរតែទទួលបានផលចំណេញស្មើៗគ្នា គឺមានសមាមាត្រ ១៖១ ។ 

ប៉ុន្តែតាមច្បាប់ ៨០/២០ នេះបានបង្ហាញយ៉ាងច្បាស់លាស់ថា មិនមែនគ្រប់កិច្ចការទាំងអស់សុទ្ធតែទទួលបានផលស្មើគ្នានោះទេ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!