ជំពូក១៖ រៀនពីរបៀបប្រើពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត

ជំពូក២៖ គិតតាមច្បាប់ ៨០/២០ តាមធម្មជាតិមិនអាចកើតឡើងលើមនុស្សគ្រប់គ្នានោះទេ ព្រោះតែមនុស្សរំពឹងចង់បានភាពស្មើគ្នា និងយុត្តិធម៌

ជំពូក៣៖ គោលការណ៍ ៨០/២០ ជួយអ្នកឲ្យសម្រេចភារកិច្ចការងារកាន់តែប្រសើរ

ជំពូក៤៖ បង្កើនប្រាក់ចំណេញអាជីវកម្ម ដោយប្រើគោលការណ៍ច្បាប់ ៨០/២០

ជំពូក៥៖ ធ្វើឲ្យវាមានភាពសាមញ្ញ កាត់បន្ថយភាពស្មុគស្មាញក្នុងអាជីវកម្មរបស់អ្នកដើម្បីឈានទៅរកភាពជោគជ័យ

ជំពូក៦៖ អ្នកអាចយកច្បាប់ ៨០/២០ ទៅអនុវត្តគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នក ចាប់តាំងពីការចរចា រហូទដល់ការកំណត់ផែនការទីផ្សារ

ជំពូក៧៖ អនុវត្តច្បាប់ ៨០/២០ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយផ្លាស់ប្តូរការគិត

ជំពូក៨៖ ចំណាយពេលរបស់អ្នកលើកិច្ចការដែលសំខាន់បំផុត ជំនួសឲ្យការផ្តោតតែទៅលើការគ្រប់គ្រងពេលវេលា

ជំពូក៩៖ សម្រេចបាននូវគុណភាពជីវិតប្រសើរជាងមុន តាមរយៈការអនុវត្តច្បាប់ ៨០/២០

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ពិភពលោកបច្ចុប្បន្ននេះ ពោរពេញទៅដោយភារកិច្ចដ៏មមាញឹកដកឃ្លាមិនរួច ។ ដើម្បីសម្រេចកិច្ចការប្រចាំថ្ងៃ គេត្រូវសរសេរបញ្ជីរាយនាមការងារ ដែលត្រូវចំណាយពេលដ៏វែងអន្លាយ ។ ទៅដល់កន្លែងការងារភ្លាម គេត្រូវប្តេជ្ញាចិត្ត បំពេញកិច្ចការណាដែលចាំបាច់មុនគេ ព្រោះថាមានគំនរការងារគរដូចភ្នំឈរខាងមុខទៀតកំពុងរង់ចាំគេទៅបំពេញ ។ 

ប្រហាក់ប្រហែលគ្នាអីចឹងដែរ នៅក្នុងក្រុមហ៊ុនជាច្រើនក៏កំពុងស្ថិតក្នុងស្ថានភាពដ៏សែនស្មុគស្មាញបែបនេះដែរ ។ គេត្រូវបំពេញតាមតម្រូវការទីផ្សារ ដោយព្យាយាមផ្គត់ផ្គង់ផលិតផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ វាស្មុគស្មាញប្រទាក់ប្រឡា ដូចអ្នកលេងសៀកចាប់កងរង្វង់ដ៏ច្រើនក្នុងពេលតែមួយអីចឹងឯង ។ 

បរិយាយកាសដ៏សែនធុញថប់បែបនេះ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវដឹងថា “កិច្ចការណាដែលពិតជាចាំបាច់មែនោះ”។ 

ដូច្នេះហើយ បានជាវាចាំបាច់ខ្លាំងណាស់ ដើម្បីស្វែងយល់ពីគោលការណ៍ដ៏សាមញ្ញមួយ ប៉ុន្តែវាមានអនុភាពខ្លាំងក្លា គឺច្បាប់ ៨០/២០ ។ អតុល្យភាពសកលរវាងការខិតខំ និងលទ្ធផលដែលទទួលបាននឹងជួយឲ្យអ្នកប្រើពេលវេលារបស់អ្នកនៅកន្លែងធ្វើការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន ។ លើសពីនេះទៅទៀត គោលការណ៍នេះត្រូវបានគេ​យកទៅអនុវត្តក្នុងគោលការណ៍ក្រុមហ៊ុនដែលផ្ទុយពីការធ្វើកិច្ចការច្រើនម៉ោង ត្រឡប់ទៅធ្វើកិច្ចការតិចម៉ោង ហើយទទួលបានលទ្ធផលដ៏គួរឲ្យកត់សម្គាល់ ។ 

ជាចុងក្រោយ អ្នកក៏អាចយកគោលការណ៍ទាំងនេះ ទៅអនុវត្តសម្រាប់ផែនការជីវិតប្រចាំថ្ងៃបានដែរ គឺដើម្បីបង្កើនសុភមង្គល និងបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ។ អ្នកត្រូវបណ្តុះផ្នត់គំនិត ៨០/២០ ឲ្យបានត្រឹមត្រូវ ហើយសៀវភៅសង្ខេបមួយក្បាលនេះ នឹងបង្ហាញអ្នកពីរបៀបក្នុងការអនុវត្តវា ។

តាមពិតទៅ លទ្ធផលធំៗកើតចេញពីការធ្វើកិច្ចការតែបន្តិចបន្តួចតែប៉ុណ្ណោះ

តើអ្នកធ្លាប់ក្រឡេកមើលគម្រោងដែលអ្នកបានធ្វើកន្លងមក ហើយឃើញថាការងាររបស់អ្នកភាគច្រើនតែងតែត្រូវបានធ្វើរួចរាល់ មុនពេលជិតដល់ថ្ងៃផុតកំណត់ដែរឬទេ? ប្រហែលជាក្នុងរយៈពេលពីរបីថ្ងៃនៅ ពេលដែលអ្នកស្ទើរតែអស់ពេល អ្នកអាចសម្រេចបានច្រើនជាងពេលវេលានៃសប្តាហ៍មុនៗ បូកបញ្ចូលគ្នាទៀតផង ។

ជាការពិតណាស់ អតុល្យភាពស្រដៀងគ្នារវាងការខិតខំ និងសមិទ្ធផលអាចត្រូវបានគេសង្កេតឃើញនៅក្នុងភាពខុសគ្នានៃការកំណត់ផ្សេងៗគ្នា ។

ប្រាកដណាស់ ភាពស្រដៀងគ្នានៃអតុល្យភាពការងារផ្សេងៗ រវាងកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបាន ត្រូវបានគេកត់សម្គាល់ឃើញក្នុងរូបភាពផ្សេងៗគ្នា ។

ឧទាហរណ៍៖ មានអាជីវកម្មជាច្រើនរកឃើញថា ត្រឹមតែ ២០% នៃការវិនិយោគលើផលិតផល គេ​រកប្រាក់ចំណេញបានរហូតដល់ ៨០% ។

ស្រដៀងគ្នាអីចឹងដែរ ២០% នៃអ្នកជិះម៉ូតូបង្កគ្រោះថ្នាក់ដល់ ៨០% ផ្សេងទៀត ។ អ្នកបើកម៉ូតូភាគច្រើន មានការប្រុងប្រយ័ត្ន ខណៈដែលអ្នកបើកបរម៉ូតូមួយចំនួនតូច បើកបរដោយការធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ភាគច្រើនទៅវិញ ។

បាតុភូតនេះត្រូវបានគេស្គាល់ថាជាច្បាប់ ៨០/២០  ។ប្រហែលជា ៨០ ភាគរយនៃលទ្ធផលការងារ ឬត្រូវបានផលិតដោយ ២០% នៃ ការខិតខំប្រឹងប្រែង ឬការវិនិយោគ ។

ហេតុអ្វីបានជាសមាមាត្រនេះមិនស្មើគ្នា?  ព្រោះថា មិនមែនគ្រប់ហេតុទាំងអស់បង្កើតបានលទ្ធផលដូចគ្នានោះទេ ។ ជាការពិតជាក់ស្តែង បុព្វហេតុទាំងនេះត្រូវបានគេបែងចែកជាពីរប្រភេទផ្សេងគ្នាគឺ៖ ធ្វើតិចបានផលច្រើន និងមួយទៀត ធ្វើច្រើនបានផលតិច ។ ហើយលទ្ធផលទាំងនេះ គឺកើតចេញពីច្បាប់ ៨០/២០ ។

វាគួរតែត្រូ​វបានគេកត់ចំណាំ តែទោះជាយ៉ាងណាក៏ដោយ ច្បាប់ ៨០/២០ គឺមានលក្ខណៈសាមញ្ញ ហើយការពិតជាក់ស្តែង សមាមាត្រនេះមានភាពខុសប្លែកៗពីគ្នា ។ ឧទាហរណ៍៖​ វាអាចកើតឡើង ៧០/៣០ ឬ ៩៩.៩/០.០១ ក៏មានដែរ ។

ជាការពិតណាស់ សមាមាត្រនេះ មិនអាចឡើងដល់ទៅ ១០០% នោះទេ​ ។ ឧទាហរណ៍៖ ឆ្នាំ១៩៩៧ ការសិក្សាមួយបានបង្ហាញថា ជាង ៣០០ខ្សែភាពយន្ត មានតែខ្សែភាពយន្ត ៤ (១.៣%) ប៉ុណ្ណោះ ដែលអាចបង្កើតប្រាក់ចំណេញរហូតដល់ ៨០% ពីការលក់សំបុត្រសរុប ។

ដូចដែលអ្នកបានឃើញស្រាប់ហើយ នេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់ពីច្បាប់ ៨០/២០ ដែលវាកើតចេញពីវិធីសាស្ត្រផ្សេងៗគ្នា ហើយអ្នកនឹងបានដឹងពីវា ដែលវាគឺជាចំណេះដឹងមួយដ៏មានតម្លៃ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!