ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនច្នៃពេលសម្រាប់ធ្វើរឿងសំខាន់ៗក្នុងជីវិតរបស់អ្នក

ជំពូក២៖ សម្រាប់អ្នកមានសម័យថ្មីទ្រព្យសម្បត្តិមានន័យ ថាភាពហ៊ឺហានៅពេលឥឡូវនេះ និងនៅទីកន្លែងនេះ

ជំពូក៣៖ កំណត់គោលការណ៍ផ្ទាល់ខ្លួន ហើយបោះចោលជំនឿអវិជ្ជមាន

ជំពូក៤៖ នៅពេលដែលនិយាយពីសាច់ការងារជាក់ស្ដែង ពេលវេលាតិច គឺធ្វើការងារបានច្រើន

ជំពូក៥៖ សន្សំពេលវេលាដោយផ្អាកតាមដានព័ត៌មាន និងបំបាត់ការរំខានទាំងឡាយ

ជំពូក៦៖ ជាមនុស្សដែលមានផលិតភាពការងារ ចាំបាច់ត្រូវមានមានវិន័យផ្ទាល់ខ្លួន និងចេះគ្រប់គ្រងខ្លួនឯង

ជំពូក៧៖ បុគ្គលិកការិយាល័យធម្មតាក៏អាចរស់នៅតាម របៀបអ្នកមានសម័យថ្មីផងដែរ

ជំពូក៨៖ បង្កើតអាជីវកម្មដែលអាចដំណើរការបានដោយគ្មានរូបអ្នក

ជំពូក៩៖ អ្នកចាំបាច់ត្រូវមានក្ដីស្រមៃ ក្នុងការបង្កើតចំណូលស្វ័យប្រវត្តិកម្មរបស់អ្នក

ជំពូក១០៖ ធ្វើការស្ទាបស្ទង់ទីផ្សារជាមុនសិន មុនពេលចាប់ផ្ដើមផលិតផលិតផល

ជំពូក១១៖ ផ្តល់ជូនកាតសមាជិកពិសេស និងធ្វើការសន្យាដ៏ធំមួយ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

អ្នកមានសម័យថ្មីបានកែប្រែទំនៀមទម្លាប់ធ្វើការរបស់ពិភពលោក ។  ជំនួសឲ្យការខិតខំប្រឹងប្រែងធ្វើការនៅក្នុងការិយាល័យ ពួកគេបាន បង្កើនចំណូលដែលពួកគេអាចរកបាន និងកាត់បន្ថយម៉ោងដែល ពួកគេធ្វើការដោយប្រើរូបមន្ត DEAL ដែលតំណាងឲ្យ៖

  1. Definition និយមន័យ
  2. Elimination ការលុបបំបាត់
  3. Automation ស្វ័យប្រវត្តិកម្ម
  • Liberation ការរំដោះ

សូមយកចិត្តទុកដាក់ក្នុងជំហាននីមួយៗដូចខាងក្រោម៖ 

ដំបូងដើម្បីចូលរួមជាមួយក្រុមអ្នកមានសម័យថ្មី អ្នកត្រូវកំណត់វិធី សាស្ត្រធ្វើការរបស់អ្នក ។ នេះមានន័យថាត្រូវផ្ដល់និយមន័យថ្មីសម្រាប់គោលដៅរបស់អ្នក ។ តាមតថភាពជាក់ស្ដែង គោលដៅបច្ចុប្បន្នរបស់អ្នកទាំងអស់ត្រូវបានតម្រង់ទិសដៅកាន់តែជិតស្និទ្ធជាមួយគោលដៅពន្យារពេល ប៉ុន្តែប្រសិនបើអ្នកចង់ចូលរួមជាមួយ ក្រុមអ្នកមានសម័យថ្មី ដាច់ខាតអ្នកត្រូវតែផ្លាស់ប្តូរវា ។

សូមចាប់ផ្តើមជាមួយនឹងរបៀបចូលនិវត្តន៍ ។  សម្រាប់ការចូលនិវត្តន៍ភាគច្រើន គឺហាក់បីដូចជាពន្លឺនៅខាងចុងនៃផ្លូវរូងក្រោមដីមួយអ៊ីចឹង វាជាថ្ងៃដែលមានសេរីភាពដែលអ្នកបានទង្ទឹងរងចាំ ។ អ្នកមានសម័យថ្មីបានបដិសេធជាមួយនឹងទស្សនៈបែបនេះ ។ ជំនួសមកវិញ ពួកគេធ្វើការដោះដូររវាងដំណាក់កាលធ្វើការងារ និងការចូលនិវត្តន៍ខ្នាតតូច វិស្សមកាលរយៈពេលខ្លីចន្លោះពីពីរសប្តាហ៍ទៅពីរខែក្នុងអំឡុងពេលដែលពួកគេសម្រាក ឬធ្វើអ្វីមួយដែលធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយរីករាយ ដូចជាការរៀនធ្វើរបងផ្ទះជាដើម ។

កំហុសមួយទៀតដែលមនុស្សពន្យារពេលបានធ្វើនៅពេលកំណត់គោលដៅនោះគឺ “ពួកគេចាប់ផ្តើមតូច ជំនួសឲ្យការដាក់គោលដៅធំ និងមិនប្រាកដនិយម” ។  ដោយសារមនុស្សគ្រប់គ្នាចាប់ផ្តើមជាមួយគោលដៅតូច ការប្រកួតប្រជែង គឺមានភាពតានតឹងនៅដំណាក់កាលដំបូង ។  ទោះជាយ៉ាងណាក៏ដោយ នៅផ្នែកខាងលើ គឺមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ គឺមនុស្សមួយចំនួនតូចដែលដែលហ៊ានគិតធំ នេះ គឺជាមូលហេតុដែលពេលខ្លះវាងាយស្រួលក្នុងការសម្រេចបាននូវ [“ភាពមិនប្រាកដនិយម” ជាង “ភាពប្រាកដនិយម”] 

ឧទាហរណ៍ថា៖ អ្នកនឹងមានពេលវេលាងាយស្រួលក្នុងការរៃអង្គាសលុយចំនួន ១,០០០,០០០ដុល្លារ សម្រាប់អាជីវកម្មរបស់អ្នកជាងលុយ ១០០,០០០ដុល្លារ  ព្រោះមានអ្នកប្រកួតប្រជែងច្រើនទៀត ដែលចង់សំដៅទៅលើផលបូកជាក់ស្តែង ។

តើវាស្ដាប់ទៅដូចជាការនិយាយបំផ្លើស ឬសមហេតុសមផល?

អ្នកនិពន្ធធ្លាប់បានភ្នាល់ជាមួយនិស្សិតមួយថ្នាក់នៅសាកលវិទ្យាល័យព្រីនស្តុនក្នុងការបំពេញបេសកកម្មដ៏មិនគួរឲ្យទៅរួចមួយ ។  អ្នកណាដែលមានមធ្យោបាយប៉ិនប្រសប់បំផុតក្នុងការទាក់ទងមនុស្សល្បី ឈ្មោះដូចជាប៊េយន់សេ (Beyonce) ឬលោក បារ៉ាក់ អូបាម៉ា (Barack Obama) ហើយឲ្យពួកគេឆ្លើយ៣សំណួរ អ្នកនោះនឹងឈ្នះដំណើរកម្សាន្តជុំវិញពិភពលោកដោយឥតគិតថ្លៃ ។

និស្សិតចំនួន ២០នាក់ ដែលមានសមត្ថភាព និងវៃឆ្លាតបានបង្ហាញ ចំណាប់អារម្មណ៍ ប៉ុន្តែពួកគេទាំងអស់បានបរាជ័យ ។

ប៉ុន្តែនេះ គឺជាមូលហេតុ៖ ពួកគេបានបរាជ័យព្រោះពួកគេមិនបានសូម្បីតែសាកល្បងផង ។ ពួកគេត្រូវបានបំភ័យដោយកិច្ចការដែល ពួកគេមិនទាន់បានធ្វើអ្វីទាល់តែសោះ    ប្រសិនបើមានម្នាក់ក្នុង ចំណោមពួកគេបានផ្ញើក្រដាសកិច្ចការ ដែលបញ្ជក់ពីការព្យាយាម របស់ពួកគេទៅអ្នកនិពន្ធ គាត់នឹងផ្តល់រង្វាន់ដល់សិស្សនោះមិនខាន ពីព្រោះថានោះជាលក្ខខណ្ឌដែលគាត់បានកំណត់ក្នុងការភ្នាល់នេះ ។

ដូច្នេះគោលដៅ “មិនប្រាកដនិយម” បែបនេះ គឺងាយស្រួលក្នុងការសម្រេចណាស់  ព្រោះដោយមិនសូវមានអ្នកហ៊ានចូលប្រកួតប្រជែង ហើយវាដូចគ្នាទៅហ្នឹងកិច្ចការជាច្រើនផ្សេងទៀតផងដែរ ។

ជាចុងក្រោយ សូមកុំរង់ចាំទាល់តែពេលវេលាល្អឥតខ្ចោះមកដល់ ដើម្បីឈប់ពីការងាររបស់អ្នកហើយចូលរួមក្នុងជួរនៃអ្នកមានសម័យថ្មី វានឹងមិនមករកអ្នកទេ ។ ការរង់ចាំ គឺជាការភ័យខ្លាចក្នុងការលោតផ្លោះចូលទៅក្នុងអ្វីដែលមិនស្គាល់ ខ្លាចអ្វីដែលហាក់ដូចជាមិនអាចធ្វើបាន ។  ប៉ុន្តែប្រសិនបើអ្នកចង់រស់នៅដោយមានសេរីភាពដូចជីវិតរបស់សេដ្ឋី អ្នកត្រូវជឿជាក់លើខ្លួនឯង ហើយត្រូវដើរឆ្ពោះទៅមុខជានិច្ច ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!