ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនច្នៃពេលសម្រាប់ធ្វើរឿងសំខាន់ៗក្នុងជីវិតរបស់អ្នក

ជំពូក២៖ សម្រាប់អ្នកមានសម័យថ្មីទ្រព្យសម្បត្តិមានន័យ ថាភាពហ៊ឺហានៅពេលឥឡូវនេះ និងនៅទីកន្លែងនេះ

ជំពូក៣៖ កំណត់គោលការណ៍ផ្ទាល់ខ្លួន ហើយបោះចោលជំនឿអវិជ្ជមាន

ជំពូក៤៖ នៅពេលដែលនិយាយពីសាច់ការងារជាក់ស្ដែង ពេលវេលាតិច គឺធ្វើការងារបានច្រើន

ជំពូក៥៖ សន្សំពេលវេលាដោយផ្អាកតាមដានព័ត៌មាន និងបំបាត់ការរំខានទាំងឡាយ

ជំពូក៦៖ ជាមនុស្សដែលមានផលិតភាពការងារ ចាំបាច់ត្រូវមានមានវិន័យផ្ទាល់ខ្លួន និងចេះគ្រប់គ្រងខ្លួនឯង

ជំពូក៧៖ បុគ្គលិកការិយាល័យធម្មតាក៏អាចរស់នៅតាម របៀបអ្នកមានសម័យថ្មីផងដែរ

ជំពូក៨៖ បង្កើតអាជីវកម្មដែលអាចដំណើរការបានដោយគ្មានរូបអ្នក

ជំពូក៩៖ អ្នកចាំបាច់ត្រូវមានក្ដីស្រមៃ ក្នុងការបង្កើតចំណូលស្វ័យប្រវត្តិកម្មរបស់អ្នក

ជំពូក១០៖ ធ្វើការស្ទាបស្ទង់ទីផ្សារជាមុនសិន មុនពេលចាប់ផ្ដើមផលិតផលិតផល

ជំពូក១១៖ ផ្តល់ជូនកាតសមាជិកពិសេស និងធ្វើការសន្យាដ៏ធំមួយ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មនុស្សជាច្រើនលះបង់ពេលវេលារបស់ពួកគេទាំងស្រុង គឺដើម្បីរងចាំការចូលនិវត្តន៍ ។ ពួកគេទៅធ្វើការរៀងរាល់ព្រឹក ហើយសម្ងំធ្វើការនៅលើតុរយៈពេល ៨ម៉ោង ដោយស្រមៃដល់អនាគតដ៏សែនឆ្ងាយមួយ គឺនៅពេលដែលពួកគេបានចូលនិវត្តន៍ ហើយអាចមកអង្គុយញ៉ាំស្រាក្រឡុកម៉ាហ្ក៉ារីតានៅលើឆ្នេរខ្សាច់ក្រោមពន្លឺព្រះអាទិត្យ ។

អ្នកនិពន្ធហៅមនុស្សបែបនេះថា “ជាមនុស្សខ្ជះខ្ជាយពេលវេលា”  ព្រោះពួកគេកំពុងពន្យារពេលនៅក្នុងជីវិត ។  ជំនួសឲ្យការរស់នៅជាមួយនឹងថ្ងៃនេះ ពួកគេខិតខំធ្វើការស្ទើរដាច់ខ្យល់ហើយសន្សំលុយទុកចាយនៅថ្ងៃស្អែក ។  ប្រាកដណាស់ពួកគេអាចសន្សំប្រាក់បានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមិនមានចំនួនទឹកប្រាក់ជាក់លាក់ណាមួយដែលសមនឹងកម្លាំងពេញមួយជីវិតរបស់អ្នកឡើយ ។

សូមពិចារណាទៅលើករណីរបស់លោក Mark ដែលអ្នកនិពន្ធបានជួបនៅលើយន្តហោះពីរដ្ឋ ឡាសវេហ្គាស    លោក Mark ហាក់ដូចជាមនុស្សដែលជោគជ័យម្នាក់ ។ គាត់ គឺជាអ្នកគ្រប់គ្រងកាស៊ីណូជាច្រើនកន្លែង និងស្ថានីយ៍ប្រេងឥន្ធនៈព្រមទាំងហាងលក់ចាប់ហួយធំៗជាច្រើនកន្លែងទៀត ដែលឥឡូវនេះគាត់ពាក់ចិញ្ចៀនពេជ្រដ៏ធំ និងបានចំណាយប្រាក់ជាប្រចាំប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់ការធ្វើដំណើរទៅរដ្ឋវេហ្គាស ។ ប៉ុន្តែខាងក្នុងខ្លួនរបស់ Mark គឺហាក់បានស្លាប់បាត់ ទៅហើយ ។ គាត់មិនបានរីករាយនឹងការងាររបស់គាត់ទេ ហើយភរិយាមុនៗទាំងពីរនាក់របស់គាត់បានត្រឹមធ្វើឲ្យគាត់មានសុភមង្គលតិចតួចដូចប្រពន្ធបច្ចុប្បន្នរបស់គាត់ប៉ុណ្ណោះ ។

ជំនួសឲ្យការរស់នៅដោយភាពរីករាយ គាត់បានត្រាំត្រែងជាមួយ សម្ពាធការងារអស់រយៈពេល ៣០ឆ្នាំ ដូច្នេះគាត់បានរស់នៅដូចជាការបាញ់ប្រហារដ៏ធំមួយអ៊ីចឹង ។

ប៉ុន្តែ នេះទើបជាអ្វីដែលយើងចង់បង្ហាញ ។ មនុស្សម្នាក់ៗមិនចាំបាច់ក្លាយជាសេដ្ឋីដើម្បីរស់នៅឲ្យដូចមនុស្សម្នាក់ទៀតនោះទេ ។

អ្នកមានសម័យថ្មី (New Rich) បានដឹងថាពេលវេលាដ៏ត្រឹមត្រូវដើម្បីសម្រេចក្តីសុបិនរបស់មនុស្សម្នាក់ៗគឺ “ពេលឥឡូវនេះតែ  ម្ដង” ។  ពួកគេដឹងថារឿងដែលមនុស្សភាគច្រើនជាប់ជំពាក់ជាមួយមហាសេដ្ឋីដូចជាការធ្វើដំណើរទៅកន្លែងឆ្ងាយៗ ទម្លាប់ចាយលុយហ៊ឺហា និងប្រហែលជាចាំបាច់បន្ថែមរបស់ពីរយ៉ាងទៀតគឺ “សេរីភាព និងពេលវេលាទំនេរ” ។  ប៉ុន្តែអ្នកអាចមានរបស់ទាំងនោះដោយមិនចាំបាច់មានគណនីធនាគាររាប់លានដុល្លារនោះទេ ។ តាមពិតរបស់ទាំងពីរនេះ អាចសម្រេចបានយ៉ាងងាយ ។

ភាពបត់បែន និងការទៅណាមកណាបាន មានសារៈសំខាន់ណាស់សម្រាប់ជីវិតបែបស៊ីវីល័យ ។ ពួកវា គឺជាតម្រូវការដំបូងបង្អស់ សម្រាប់លទ្ធភាពក្នុងការធ្វើអ្វីៗដែលអ្នកចង់ធ្វើ នៅពេលណាដែលអ្នកចង់ធ្វើ ហើយក៏មិនអាចសម្រេចបានដោយការធ្វើការ ៤០ម៉ោងក្នុងមួយសប្តាហ៍តាមស្តង់ដារដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!