ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនច្នៃពេលសម្រាប់ធ្វើរឿងសំខាន់ៗក្នុងជីវិតរបស់អ្នក

ជំពូក២៖ សម្រាប់អ្នកមានសម័យថ្មីទ្រព្យសម្បត្តិមានន័យ ថាភាពហ៊ឺហានៅពេលឥឡូវនេះ និងនៅទីកន្លែងនេះ

ជំពូក៣៖ កំណត់គោលការណ៍ផ្ទាល់ខ្លួន ហើយបោះចោលជំនឿអវិជ្ជមាន

ជំពូក៤៖ នៅពេលដែលនិយាយពីសាច់ការងារជាក់ស្ដែង ពេលវេលាតិច គឺធ្វើការងារបានច្រើន

ជំពូក៥៖ សន្សំពេលវេលាដោយផ្អាកតាមដានព័ត៌មាន និងបំបាត់ការរំខានទាំងឡាយ

ជំពូក៦៖ ជាមនុស្សដែលមានផលិតភាពការងារ ចាំបាច់ត្រូវមានមានវិន័យផ្ទាល់ខ្លួន និងចេះគ្រប់គ្រងខ្លួនឯង

ជំពូក៧៖ បុគ្គលិកការិយាល័យធម្មតាក៏អាចរស់នៅតាម របៀបអ្នកមានសម័យថ្មីផងដែរ

ជំពូក៨៖ បង្កើតអាជីវកម្មដែលអាចដំណើរការបានដោយគ្មានរូបអ្នក

ជំពូក៩៖ អ្នកចាំបាច់ត្រូវមានក្ដីស្រមៃ ក្នុងការបង្កើតចំណូលស្វ័យប្រវត្តិកម្មរបស់អ្នក

ជំពូក១០៖ ធ្វើការស្ទាបស្ទង់ទីផ្សារជាមុនសិន មុនពេលចាប់ផ្ដើមផលិតផលិតផល

ជំពូក១១៖ ផ្តល់ជូនកាតសមាជិកពិសេស និងធ្វើការសន្យាដ៏ធំមួយ

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

តើអ្នកសុខចិត្តធ្វើការប្រាំបីម៉ោងក្នុងមួយថ្ងៃ និងប្រាំថ្ងៃក្នុងមួយសប្តាហ៍ រហូតដល់អ្នកមានអាយុ ៧០ឆ្នាំ ហើយវាស្ទើរតែជ្រុលពេលសម្រាប់សោយសុខនៅពេលដែលអ្នកចូលនិវត្តន៍ដែរឬទេ?  ឬក៏ចង់ធ្វើការបួនម៉ោងក្នុងមួយសប្តាហ៍ ដោយធ្វើការពីកន្លែងណាក៏បាន ហើយអាចរកចំណូលបានក្នុងមួយខែច្រើនស្មើនឹងអ្នករកពេញមួយឆ្នាំដែរឬទេ?

ស្ដាប់មើលទៅវាហាក់ដូចជាមិនគួរឲ្យជឿ ដែលអាចបង្រួមម៉ោងធ្វើការងារស្ទើរតែអស់បែបនេះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការស្រមើស្រមៃនោះទេ ព្រោះអ្នកនិពន្ធបានធ្វើវារួចមកហើយ ។ 

នៅឆ្នាំ ២០០៤ អ្នកនិពន្ធរបស់យើងបានខិតខំធ្វើការយ៉ាងខ្លាំងរហូតធ្វើឲ្យគាត់មានអារម្មណ៍តប់ប្រមល់ រហូតដល់ត្រូវបង្ខំចិត្តឈប់ សម្រាកពីការងារដើម្បីយកពេលមកព្យាបាលអារម្មណ៍តប់ប្រមល់នោះ ។ ក្នុងអំឡុងពេលឈប់សម្រាក គាត់បានធ្វើដំណើរជុំវិញពិភពលោក ហើយបាននឹកឃើញគំនិតមួយថា គាត់អាចបើកអាជីវកម្មរកប្រាក់ ចំណេញបានពីគ្រប់ទីកន្លែងដោយត្រូវចំណាយកម្លាំងតិចតួចបំផុត ។ ជាមួយនឹងការសម្រេចបែបនេះ គាត់បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមក្រុមអ្នកមានសម័យថ្មី (New  Rich) 

វប្បធម៌ត្រូវបានបង្កើតឡើងដោយសេរីភាពក្នុងការដើរហើរ និងសេរីភាពផ្នែកហិរញ្ញវត្ថុ ដែលអ្នកមានសម័យថ្មីមិនត្រូវបានកំណត់ ដោយការងាររបស់ពួកគេឡើយ ។  មិនដូចអ្នកមានជំនាន់មុន ដែលត្រូវបានគេស្គាល់ថាជាអ្នកមានដោយសារដីធ្លីដែលជាទូទៅជាអ្នក មាននៅមួយកន្លែងជាមួយនឹងទ្រព្យសម្បត្តិ និងផ្ទះដ៏ធំស្កឹមស្កៃរបស់ពួកគេ ចំណែកអ្នកមានសម័យថ្មីជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រមទាំងអាចគ្រប់គ្រងពេលវេលារបស់ពួកគេបាន ។  ពួកគេមិនមែនកើតមកលើគំនរលុយនោះទេ ប៉ុន្តែពួកគេបង្កើតទ្រព្យសម្បត្តិតាម រយៈចំណូលដោយការបង្កើតអាជីវកម្មដែលពេញនិយមដោយខ្លួនឯង ។

គឺមានរូបមន្តក្នុងការទទួលបានខ្សែជីវិតបែបនេះហើយវានឹងត្រូវបានបង្ហាញដល់អ្នកដោយសៀវភៅមួយក្បាលនេះ ។

 អ្នកក៏នឹងដឹងអំពី៖

  1. វិធីទាញជាប្រយោជន៍ពីច្បាប់ Pareto
  2. របៀបបង្កើត Passive Income (ចំណូលបានដោយមិនបាច់ធ្វើការ)  
  3. និងរបៀបរៀបចំការចូលនិវត្តន៍ខ្នាតតូចនៅទីនេះ និងឥឡូវនេះ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!