ជំពូក១៖ ការលាឈប់ពីការងារស៊ីប្រាក់ខែ ងាកមកធ្វើជាថៅកែខ្លួនឯង មិនស្មុគស្មាញដូចអ្នកគិតនោះទេ

ជំពូក២៖ មានតែមហិច្ឆតាមិនអាចធ្វើឲ្យអាជីវកម្មជោគជ័យទេ វាតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់ និងមានអតិថិជនគាំទ្រ

ជំពូក៣៖ ស្វែងយល់ពីតម្រូវការរបស់អតិថិជនឲ្យបានសុីជម្រៅ ហើយបំពេញតម្រូវការរបស់ពួកគេ

ជំពូក៤៖ រៀបផែនការទីផ្សារប្រកបដោយគំនិតច្នៃប្រឌិត ផ្តោតទៅលើប្រាក់ចំណេញ លើសពីអ្វីដែលផលិតផលរបស់អ្នកផ្តល់ឲ្យ

ជំពូក៥៖ បើកដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការរៀបចំ និងគន្លឹះផ្ញើសារសំខាន់ៗ ដែលធ្វើឲ្យអតិថិជនអន្ទះសាររង់ចាំ

ជំពូក៦៖ អាជីវកម្មត្រូវការប្រាក់ចំណេញ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើចំណាយ និងចំណូល

ជំពូក៧៖ បង្កើតប្រាក់ចំណេញឲ្យលើសថ្លៃដើម ដាក់តម្លៃផលិតផលរបស់អ្នកពោរពេញដោយមហិច្ឆតា

ជំពូក៨៖ ពង្រីកអាជីវកម្មតាមក្តីប្រាថ្នារបស់អ្នក៖ តើអ្នកចង់នៅតូច ឬរីកចម្រើនលឿនដោយបើកចំហរឲ្យសមាជិកថ្មីចូលរួម

ជំពូក៩៖ បង្កើតផែនការសាមញ្ញ ដើម្បីងាយស្រួលអនុវត្ត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ដើម្បីបង្កើតអាជីវកម្មមួយឲ្យទទួលបានជោគជ័យ អ្នកត្រូវផ្តល់នូវតម្រូវការមួយដែលមានគុណតម្លៃដល់អតិថិជន ។ 

ដើម្បីស្វែងយល់ពីចំណុចនេះកាន់តែច្បាស់ អ្នកត្រូវដឹងថា​ តើអ្នកកំពុងលក់ឲ្យអ្នកណា ។ តើនរណាជាទីផ្សារគោលដៅរបស់អ្នក? កុំខ្ជិលក្នុងការសិក្សាពីតារាងវិភាគអតិថិជន ដូចជា អាយុ ភេទ និងប្រាក់ ចំណូលរបស់ពួកគេ ។ អ្នកត្រូវគិតឲ្យបានហ្មត់ចត់អំពីការស្រង់ស្ថិតិផ្ទាល់របស់អតិថិជន ។ តើអ្វីជាចំណង់ចំណូលចិត្ត ជំនាញ និងគុណតម្លៃរបស់គេ? 

នៅពេលដែលអ្នកស្វែងយល់ច្បាស់ពីអតិថិជន ដំណាក់កាលបន្ទាប់ចូរសួរសំណួរថា៖ តើពួកគេនឹងចាប់អារម្មណ៍លើផលិតផលពង្រៀងរបស់អ្នកដែរឬទេ? ដើម្បីរកវាឲ្យឃើញ អ្នកត្រូវចេញក្រៅដើម្បីសាកសួរពួកគេ ។ ដើម្បីទៅឲ្យដល់អតិថិជន អ្នកត្រូវប្រើវិធីក្រៅផ្លូវការ ឬតាមរយៈការស្រង់មតិ ហើយស្វែងយល់តើតម្លៃប៉ុនណាដែលពួកគេចង់ចំណាយ ។ តើអ្នកមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ឬត្រូវកែ​ប្រែផលិតផលថ្មីរបស់អ្នក? 

វិធីល្អបំផុតមួយដើម្បីស្គាល់ឲ្យច្បាស់ពីផលិតផលរបស់អ្នក អ្នកអាចធ្វើការផ្សព្វផ្សាយផលិតផលមួយចំនួនដែលមានលក្ខណៈខុសៗគ្នា តើមួយណាមានប្រជាប្រិយភាពជាង ឬមួយណាមានអតិថិជនកម្មង់ទិញច្រើនជាង ។ បុរសម្នាក់ដែលជាអ្នកជំនាញយានយន្ត បើកធ្វើការផ្សព្វផ្សាយក្នុងទស្សនាវដ្តីមួយអំពីរថយន្តទំនើបដែលមានកម្លាំងម៉ាសុីនខ្លាំង ហើយក្រោយមកមានរថយន្តតែពីរគ្រឿងប៉ុណ្ណោះត្រូវបានបញ្ជរទិញ ដែលមួយគ្រឿងមានតម្លៃត្រឹមតែ៩០០ដុល្លារ ។ តើការផ្សព្វផ្សាយរបស់គាត់មានប្រសិទ្ធភាពដែរឬទេ ក្នុងខណៈពេលនោះ? 

ជាការពិតណាស់ អ្នកត្រូវចងចាំថា អតិថិជនត្រូវការនៅពេលផ្សព្វផ្សាយនោះប្រហែលជាខុសពីការពិតជាក់ស្តែង ។ រាប់ឆ្នាំមកហើយ ក្រុមហ៊ុនអាកាសចរមួយរងការរិះគន់ជាខ្លាំងពីអតិថិជនអំពីភាពគ្មានផាសុកភាពរបស់កៅអីអង្គុយរបស់ពួកគេ ។ ប៉ុន្តែក្រោយពីក្រុមហ៊ុនអាកាសចរនោះកែប្រែកៅអីឲ្យមានភាពទូលាយបន្តិចសម្រាប់ដាក់ជើង ហើយបានតម្លើងតម្លៃបន្តិច ពួកគេបែរជាប្តូរទៅជិះយន្តហោះគូប្រកួតប្រជែងរបស់គេដែលប្រើកៅអីចាស់ និងតម្លៃថោកជាងតម្លៃបច្ចុប្បន្នរបស់ពួកគេទៅវិញ ។ 

ដើម្បីទទួលបានជោគជ័យពិតប្រាកដ អ្នកត្រូវមើលឲ្យជ្រៅជាងអ្វីដែលអ្នកឃើញជាក់ស្តែង ឬអ្វីមួយដែលមិនធ្លាប់ឮគេនិយាយ ។ ឥលូវនេះយើងនិយាយពី Kyle Hepp    ដែលជាអ្នកថតរូបអាពាហ៍ពិពាហ៍ក្នុងសម្លៀកបំពាក់បុរាណម្នាក់ ។ ជារឿយៗកូនកម្លោះកូនក្រមុំបានប្រាប់គាត់ថា ពួកគេមិនចូលចិត្តសម្លៀកបំពាក់ឈុតបុរាណទាល់តែសោះ ។ ប៉ុន្តែនាងនៅតែថតឈុតបុរាណនេះប៉ុន្មានកំប្លេរទុក ព្រោះនាងដឹងថា ឪពុកម្តាយកូនក្រមុំនៅតែស្រឡាញ់ឈុតបុរាណនោះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!