ជំពូក១៖ ការលាឈប់ពីការងារស៊ីប្រាក់ខែ ងាកមកធ្វើជាថៅកែខ្លួនឯង មិនស្មុគស្មាញដូចអ្នកគិតនោះទេ

ជំពូក២៖ មានតែមហិច្ឆតាមិនអាចធ្វើឲ្យអាជីវកម្មជោគជ័យទេ វាតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់ និងមានអតិថិជនគាំទ្រ

ជំពូក៣៖ ស្វែងយល់ពីតម្រូវការរបស់អតិថិជនឲ្យបានសុីជម្រៅ ហើយបំពេញតម្រូវការរបស់ពួកគេ

ជំពូក៤៖ រៀបផែនការទីផ្សារប្រកបដោយគំនិតច្នៃប្រឌិត ផ្តោតទៅលើប្រាក់ចំណេញ លើសពីអ្វីដែលផលិតផលរបស់អ្នកផ្តល់ឲ្យ

ជំពូក៥៖ បើកដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការរៀបចំ និងគន្លឹះផ្ញើសារសំខាន់ៗ ដែលធ្វើឲ្យអតិថិជនអន្ទះសាររង់ចាំ

ជំពូក៦៖ អាជីវកម្មត្រូវការប្រាក់ចំណេញ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើចំណាយ និងចំណូល

ជំពូក៧៖ បង្កើតប្រាក់ចំណេញឲ្យលើសថ្លៃដើម ដាក់តម្លៃផលិតផលរបស់អ្នកពោរពេញដោយមហិច្ឆតា

ជំពូក៨៖ ពង្រីកអាជីវកម្មតាមក្តីប្រាថ្នារបស់អ្នក៖ តើអ្នកចង់នៅតូច ឬរីកចម្រើនលឿនដោយបើកចំហរឲ្យសមាជិកថ្មីចូលរួម

ជំពូក៩៖ បង្កើតផែនការសាមញ្ញ ដើម្បីងាយស្រួលអនុវត្ត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មានមនុស្សជាច្រើនតែងតែស្រមៃចង់រស់នៅក្នុងជីវិតដែលជាក្តីសុបិនរបស់គេ ។ ឧទាហរណ៍៖ ដូចជាការដើរកម្សាន្តទៅបរទេសជាដើម ។ ប៉ុន្តែវាជាអន្ទាក់ប៉ុណ្ណោះ លុះត្រាតែមាននរណាម្នាក់បង់ប្រាក់ចេញថ្លៃធ្វើដំណើរកម្សាន្តនោះឲ្យអ្នក ដូចគ្នាអញ្ចឹងដែរ អាជីវកម្មវាក៏ដូចជាការស្រឡាញ់ ចូលចិត្តដូចគ្នា ។ 

ចំណុចពិសេសអស្ចារ្យមួយនោះគឺត្រូវស្វែងរកអ្វីដែលអ្នកចូលចិត្តដែលត្រូវនឹងជំនាញរបស់អ្នក ហើយមានអតិថិជនកំពុងមានតម្រូវការ។ 

ប៉ុន្តែ អ្នកត្រូវចាប់ផ្តើមពីកន្លែងណា? 

ចំណុចពិសេសបំផុតរបស់អាជីវកម្ម គឺការស្វែងរកគុណប្រយោជន៍ឲ្យអតិថិជន ដូច្នេះ អ្នកត្រូវគិតហើយគិតទៀតក្នុងការផ្តល់ផលប្រយោជន៍ដល់ពួកគេ ។ 

ដូច្នេះមានន័យថា មិនមែនគ្រាន់តែមានចំណង់ចំណូលចិត្តតែមួយមុខ អាចធ្វើឲ្យអាជីវកម្មអ្នកជោគជ័យនោះទេ ។ អ្នកត្រូវតែស្វែងរកគុណប្រយោជន៍មួយដែលធ្វើឲ្យអតិថិជនងាយស្រួលប្រើប្រាស់ ។ ឧទាហរណ៍៖ លោក Gary Leff    គឺជាអ្នកទេសចរដ៏សកម្មម្នាក់ គាត់បានប្រើជំនាញរបស់គាត់ ដើម្បីកក់កញ្ចប់ទេសចរណ៍ ដោយមានការផ្តល់ជូនការដូពិសេសសម្រាប់រយៈចម្ងាយនៃជើងហោះហើររបស់អតិថិជន ដែលនោះជាបញ្ហាដែលអតិថិជនភាគច្រើនពិបាកស្វែងរកដំណោះស្រាយដោយខ្លួនឯងបំផុត ។ 

ប៉ុន្តែ ចុះបើអ្នកខ្វះជំនាញក្នុងការប្រតិបត្តិការអាជីវកម្មរបស់អ្នក? អ្នកត្រូវរៀន ពីការធ្វើផែនការអាជីវកម្ម ។ ទោះបីជាអ្នកមិនមានជំនាញជាក់លាក់ដើម្បីធ្វើអាជីវកម្មផ្ទាល់ក៏ដោយ ក៏ប៉ុន្តែ អាជីវកម្មវាមានបែបផែនរបស់វា ។ ប្រើមនុស្សដែលមានសមត្ថភាព ខណៈពេលនោះអ្នកអាចរៀនសូត្រជំនាញណាចាំបាច់ពីពួកគេ បន្ទាប់មកទៀតអ្នកនឹងចេះជំនាញទាំង នោះយ៉ាងស្ទាត់ជំនាញជាមិនខាន ។ 

ឧទាហរណ៍៖ កញ្ញា Kat Alder   គឺជាអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងឡុងដ៍ ជារៀងរាល់ថ្ងៃនាងតែងតែជួបជាមួយមនុស្សពូកែៗ និងអ្នកជំនាញល្បីៗជាច្រើន ។ ក្រោយមក នាងក៏ចាប់ផ្តើមបើកក្រុមហ៊ុនស្តីអំពី “ទំនាក់ទំនងសាធារណៈ” ទោះបីជាពេលនោះនាងគ្មានបទពិសោធ និងចំណេះដឹងក៏ដោយ ប៉ុន្តឬមនុស្សដែលជួបនាងរាល់ថ្ងៃ បានបង្រៀននាងពីជំនាញទាំងនោះ ព្រមទាំងមូលដ្ឋានគ្រឹះអាជីវកម្មទៅនាងទៀតផង ។ 

នេះបញ្ជាក់ថា មិនមែនអ្វីៗដែលយើងស្រឡាញ់សុទ្ធតែអាចបង្កើតវាឲ្យទៅជាអាជីវកម្មបាននោះទេ ។ មិនខ្វល់ថាអ្នកចូលចិត្តញ៉ុំភីហ្សាប៉ុនណាក៏ដោយ អ្នកមិនអាចចាប់ផ្តើមអាជីវកម្ម ដោយគ្រាន់តែអ្នកចូលចិត្តញ៉ុំវានោះទេ ។ ប៉ុន្តែ អ្នកប្រហែលជាអាចបើកកូនហាងភីហ្សាតូចមួយបាន ។ បើអ្នកមានឱកាសបែបនេះហើយ ចូរស្វែងរកគុណតម្លៃមួយដើម្បីផ្តល់ឲ្យអតិថិជន និងជំនាញអ្វីខ្លះដែលអ្នកត្រូវរៀនសូត្របន្ថែម ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!