ជំពូក១៖ ការលាឈប់ពីការងារស៊ីប្រាក់ខែ ងាកមកធ្វើជាថៅកែខ្លួនឯង មិនស្មុគស្មាញដូចអ្នកគិតនោះទេ

ជំពូក២៖ មានតែមហិច្ឆតាមិនអាចធ្វើឲ្យអាជីវកម្មជោគជ័យទេ វាតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់ និងមានអតិថិជនគាំទ្រ

ជំពូក៣៖ ស្វែងយល់ពីតម្រូវការរបស់អតិថិជនឲ្យបានសុីជម្រៅ ហើយបំពេញតម្រូវការរបស់ពួកគេ

ជំពូក៤៖ រៀបផែនការទីផ្សារប្រកបដោយគំនិតច្នៃប្រឌិត ផ្តោតទៅលើប្រាក់ចំណេញ លើសពីអ្វីដែលផលិតផលរបស់អ្នកផ្តល់ឲ្យ

ជំពូក៥៖ បើកដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការរៀបចំ និងគន្លឹះផ្ញើសារសំខាន់ៗ ដែលធ្វើឲ្យអតិថិជនអន្ទះសាររង់ចាំ

ជំពូក៦៖ អាជីវកម្មត្រូវការប្រាក់ចំណេញ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើចំណាយ និងចំណូល

ជំពូក៧៖ បង្កើតប្រាក់ចំណេញឲ្យលើសថ្លៃដើម ដាក់តម្លៃផលិតផលរបស់អ្នកពោរពេញដោយមហិច្ឆតា

ជំពូក៨៖ ពង្រីកអាជីវកម្មតាមក្តីប្រាថ្នារបស់អ្នក៖ តើអ្នកចង់នៅតូច ឬរីកចម្រើនលឿនដោយបើកចំហរឲ្យសមាជិកថ្មីចូលរួម

ជំពូក៩៖ បង្កើតផែនការសាមញ្ញ ដើម្បីងាយស្រួលអនុវត្ត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

តើអ្នកធ្លាប់គិតថាចង់ឈប់ធ្វើការឲ្យគេ ហើយចេញរកសុីខ្លួនឯងដែរឬទេ? 

ក្នុងពិភពលោកនេះ មានមនុស្សជាច្រើនបានលាឈប់ពីតួនាទីមុខ ដំណែង ច្បាប់ទម្លាប់ក្នុងអង្គភាពមួយ ដើម្បីបំពេញបំណងប្រាថ្នាខ្លួនឯងដោយងាកមកបើកអាជីវកម្មវិញ ។ 

ពួកគេបង្កើតអាជីវកម្មតូចៗ ដែលធ្វើឲ្យគេមានសេរីភាពពេញលេញ និងអាចបំពេញបំណងប្រាថ្នារបស់ពួកគេបាន ។ ទម្រង់ការងារបែបនេះ គេហៅថា “មនុស្សម្នាក់ អាជីវកម្មមួយ” គ្មានអ្វីដែលថ្មីប្លែកនោះទេ ។ បើយើងក្រឡេកមើលនៅតាមដងវិថីទីក្រុង អាតែន គឺមានមនុស្សម្នាជាច្រើន បានប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវដោយសេរី និងតាមទម្លាប់តៗគ្នាមក ។  

ដូច្នេះ តើអ្នកត្រូវការអ្វីខ្លះដើម្បីចាប់ផ្តើមអាជីវកម្ម? 

វាមិនស្មុគស្មាញដូចអ្វីដែលអ្នកធ្លាប់គិតនោះទេ ។ ជារៀងរាល់ថ្ងៃ មនុស្សធម្មតាជាច្រើន បានចាប់ផ្តើមអាជីវកម្មតូចៗដោយខ្លួនឯង ពួកគេគ្មានដើមទុន គ្មានបទពិសោធ គ្មានសញ្ញាបត្រ និងគ្មានគម្រោងផែនការអាជីវកម្មអ្វីនោះទេ ។ 

ឥលូវនេះ ខ្ញុំសូមលើកយករឿងដ៏សាមញ្ញមួយរបស់អ្នកច្នៃម៉ូដពីរនាក់ ។ ពួកគេជានិស្សិតទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យថ្មីៗ ហើយងាកមកចាប់ផ្តើមអាជីវកម្ម “កាត់ម៉ូដសំលៀកបំពាក់” លក់តាមអនឡាញ ក្រោយមកបានបង្កើតប្រាក់ចំណេញជាច្រើន ហើយពួកគេក៏សម្រេចចិត្តលាឈប់ពីការងារពេញម៉ោងនៅក្រុមហ៊ុន ដែលពួកគេបានទើបចូលធ្វើត្រឹមតែ ៩ខែប៉ុណ្ណោះ ។

និយាយពីគ្រូព្យាណូម្នាក់ ដែលអ្នកគួរតែរៀនសូត្រតាម គាត់បានបង្កើតកម្មវិធី Software តូចមួយដើម្បីបង្រៀនកូនសិស្សរបស់គាត់ដែលមានមេរៀន និងកាលវិភាគច្បាស់លាស់ ។ ក្រោយមកទៀត វាក្លាយជាប្រភពដែលអាចរកប្រាក់ចំណូលពេញម៉ោង ហើយអាចបង្កើតលុយរហូតដល់ ៣មុឺនដុល្លារក្នុងមួយខែៗ ។ 

វាគ្មានហេតុផលអ្វីដែលអាជីវកម្មរបស់អ្នកមិនទទួលបានជោគជ័យដូចពួកគេនោះទេ ។ រឿងដែលអ្នកត្រូវធ្វើគឺអ្នកត្រូវ៖ 

  1. រកផលិតផល ឬសេវាកម្មមួយសម្រាប់លក់ 
  2. រកឲ្យឃើញអតិថិជនគោលដៅ ដែលនឹងបង់ប្រាក់ឲ្យអ្នក 
  3. វិធីសាស្ត្រទូទាត់សាច់ប្រាក់ 

ជំហានទាំងនេះ ជាដំណាក់កាលចាំបាច់បំផុតក្នុងប្រតិបត្តិការទាំងមូលនៃអាជីវកម្មរបស់អ្នក ។ សហគ្រិនជោគជ័យច្រើនណាស់ដែលប្រាប់យើងថា​ ឧបសគ្គ​​ដែលរារាំងពួកគេមិនឲ្យជោគជ័យមិនមែនមកពីគូប្រកួតប្រជែងគេខ្លាំង ឬទីផ្សារតូចចង្អៀតនោះទេ គឺដោយសារតែអារម្មណ៍ភ័យខ្លាច និងការបារម្ភគ្មានសុវត្ថិភាពហិរញ្ញវត្ថុ ។ អ្នកមិនត្រូវចុះចាញ់ និងអារម្មណ៍បែបនេះទេ ។ អ្នកត្រូវតែចាប់ផ្តើមឡើង ។ 

ឥលូវនេះ អ្នកមានអ្វីៗទាំងអស់ដែលអ្នកត្រូវការហើយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!