ជំពូក១៖ ការលាឈប់ពីការងារស៊ីប្រាក់ខែ ងាកមកធ្វើជាថៅកែខ្លួនឯង មិនស្មុគស្មាញដូចអ្នកគិតនោះទេ

ជំពូក២៖ មានតែមហិច្ឆតាមិនអាចធ្វើឲ្យអាជីវកម្មជោគជ័យទេ វាតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់ និងមានអតិថិជនគាំទ្រ

ជំពូក៣៖ ស្វែងយល់ពីតម្រូវការរបស់អតិថិជនឲ្យបានសុីជម្រៅ ហើយបំពេញតម្រូវការរបស់ពួកគេ

ជំពូក៤៖ រៀបផែនការទីផ្សារប្រកបដោយគំនិតច្នៃប្រឌិត ផ្តោតទៅលើប្រាក់ចំណេញ លើសពីអ្វីដែលផលិតផលរបស់អ្នកផ្តល់ឲ្យ

ជំពូក៥៖ បើកដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការរៀបចំ និងគន្លឹះផ្ញើសារសំខាន់ៗ ដែលធ្វើឲ្យអតិថិជនអន្ទះសាររង់ចាំ

ជំពូក៦៖ អាជីវកម្មត្រូវការប្រាក់ចំណេញ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើចំណាយ និងចំណូល

ជំពូក៧៖ បង្កើតប្រាក់ចំណេញឲ្យលើសថ្លៃដើម ដាក់តម្លៃផលិតផលរបស់អ្នកពោរពេញដោយមហិច្ឆតា

ជំពូក៨៖ ពង្រីកអាជីវកម្មតាមក្តីប្រាថ្នារបស់អ្នក៖ តើអ្នកចង់នៅតូច ឬរីកចម្រើនលឿនដោយបើកចំហរឲ្យសមាជិកថ្មីចូលរួម

ជំពូក៩៖ បង្កើតផែនការសាមញ្ញ ដើម្បីងាយស្រួលអនុវត្ត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

ការសង្ខេបចុងក្រោយ

គន្លឹះសំខាន់ៗក្នុងសៀវភៅនេះ៖ 

លាឈប់ពីការងារដែលគេគ្រប់គ្នាធ្លាប់ធ្វើជាទូទៅកន្លងមក គឺវាមានលក្ខណៈងាយស្រួលជាងអ្នកគិតឆ្ងាយណាស់​ ។ ស្វែងរកចំណង់ និងជំនាញរបស់ខ្លួនឯង ហើយសួរខ្លួនឯងថាតើមានមនុស្សត្រូវការវាដែរឬទេ? ផ្តោតលើការផ្តល់គុណប្រយោជន៍ដល់ពួកគេទាំងពេលធ្វើទីផ្សារ និងពេលផ្តល់ជូន ។ អ្នកអាចរកផលចំណេញបានច្រើននៅពេលបន្ទាប់ ។ 

សំណួរដែលសៀវភៅនេះបានឆ្លើយ៖ 

តើធ្វើយ៉ាងដូចម្តេចទើបអាចបង្កើតអាជីវកម្មតូចមួយបាន? 

  1. ដាក់ពាក្យឈប់ធ្វើការងារឲ្យគេ ហើយធ្វើជាថៅកែខ្លួនឯង វាមិនលំបាកដូចអ្នកធ្លាប់គិតនោះទេ ។ 
  2. មានតែមហិច្ឆតាមិនអាចធ្វើឲ្យអាជីវកម្មអ្នកជោគជ័យបានទេ អ្នកត្រូវមានអតិថិជន និងជំនាញត្រឹមត្រូវមួយ ។ 
  3. ស្វែងយល់ឲ្យបានសុីជម្រៅពីតម្រូវការអតិថិជនរបស់អ្នក ហើយរកវិធីផ្តល់ជូនពួកគេ ។ 
  4. បង្កើតទីផ្សារប្រកបដោយភាពច្នៃប្រឌិត ហើយស្វែងរកប្រាក់ ចំណេញពេលដែលអ្នកផ្តល់ជូន ។ 
  5. ការបើកដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការរៀបចំ និងបង្កើតភាពទាក់ទាញដល់អតិថិជន ។ 
  6. តើអ្នកធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យយ៉ាងដូចម្តេច? 
  7. អាជីវកម្មត្រូវការប្រាក់ចំណេញ អ្នកត្រូវតែផ្តោតលើចំណូល និងចំណាយ ។ 
  8. រកផលចំណេញឲ្យលើសពីមួយដង ដាក់តម្លៃពោរពេញដោយមហិច្ឆតា ហើយរកបច្ចេកទេសសាមញ្ញៗ ដើម្បីបង្កើនប្រាក់ចំណេញ ។ 

តើអ្នកត្រូវរៀបផែនការអាជីវកម្មលម្អិតកម្រិតណា?

  1. ធ្វើវាឲ្យសាមញ្ញបំផុត ហើយផ្តោតលើសកម្មភាព ។ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!