ជីវប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកច្នៃប្រតិដ្ឋមួយរូប

ជំពូក១៖ ភាពខុសប្លែកពីគេរបស់ នីកូឡា តេស្លា និងការស្រឡាញ់ផ្នែកវិទ្យាសាស្ត្ររបស់គាត់ កើតឡើងតាំងពីកុមារភាព

ជំពូក២៖ មហិច្ឆតារបស់នីកូឡាលើអគ្គីសនីបានរុញច្រានឱ្យគាត់ទៅដល់សហរដ្ឋអាម៉េរិក

ជំពូក៣៖ ទំនាក់ទំនងរបស់តេស្លា និងអេឌីសិន មានបញ្ហាតាំងពីពេលដំបូង

ជំពូក៤៖ លោក ចច វ៉េសតីងហោស៍ (George Westinghouse) បានធ្វើឱ្យទស្សនវិស័យរបស់តេស្លា រីកសាយភាយ

ជំពូក៥៖ ដោយសារតែទឹកជ្រោះនៀការ៉ា (Niagara) ធ្វើឱ្យ តេស្លា បានទទួលជ័យជំនះយ៉ាងធំលើសង្រា្គមនៃចរន្តអគ្គីសនី

ជំពូក៦៖ មហន្តរាយនៅក្នុងបន្ទប់ពិសោធន៍របស់លោក តេស្លា គឺភាពបរាជ័យដែលនឹកស្មានមិនដល់

ជំពូក៧៖ គំនិតរបស់លោក តេស្លា មានភាពធំធេងដែលជាហេតុពិបាករកអ្នកវិនិយោគទុន

ជំពូក៨៖ ការបញ្ជូនថាមពលដោយឥតខ្សែ អាចធ្វើឱ្យលោក តេស្លា បាត់បង់ជារៀងរហូត

ជំពូក៩៖ ខណ:ពេលដែលគ្រប់គ្នាកំពុងមានបានដោយការបង្កើតថ្មីរបស់ពួកគេ តែការដួលរលំវារីអគ្គីនីរបស់លោក តេស្លា បានធ្វើឱ្យលោកជួបនូវពេលវេលាដ៏ខ្មៅងងឹត

ជំពូក១០៖ ឆ្នាំចុងក្រោយរបស់លោក តេស្លា មានភាពផ្អែមល្វីងជូរចត់

សេចក្តីបញ្ចប់ចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពាក់កណ្តាលអធ្រាត្រដ៏ស្ងាត់ជ្រងំ នៅចន្លោះថ្ងៃទី០៩-១០​ ខែកក្កដា ១៨៥៦​ លោកនីកូឡា តេស្លា ​(Nikola Tesla) បានចាប់ កំណើតនៅ ភូមិក្រូអាត នៃទីក្រុង​ស្មាយ៏ជេន(Croatian Village of Smile jan) ។ តាមទំនៀមទំលាប់ប្រពៃណីនៅក្នុងសម័យនោះក្មេង ប្រុសទាំងអស់ដែលកើតនៅក្នុងតំបន់នោះ ត្រូវបានកំណត់ជោគ វាសនាដោយត្រូវធ្វើជាមន្រ្តីនៅក្នុងវិហារសាសនា ឬធ្វើជានាយ ទាហាននៅក្នុងមូលដ្ឋាន​ទ័ពរបស់​ អូទ្រីស-ហុងការី ។​ ប៉ុន្តែ កុមារ តេស្លា មានគំនិតផ្សេងពីគេ ។​ ជំហានដំបូងនៃជីវិតរបស់គាត់ ត្រូវបានកំណត់ដោយរឿងបីយ៉ាង ទីមួយជំងឺ ទីពីរ​ សោដនាដកម្មគ្រួសារ ទីបី ហ៊្សែនចម្លែកដែលទទួលពីម្តាយរបស់គាត់ ។​

លោក តេស្លា តែងតែទទូចដដែលៗថា រូបភាពដែលមានក្នុងការចងចាំរបស់គាត់ និងការស្រមើស្រមៃដ៏រស់រវើករបស់គាត់មានតំណពូជពីម្តាយរបស់គាត់ គឺលោកស្រី ឌូកា ម៉េនឌីក (Duka Mandic) ។​​ គាត់អាចសូត្រអត្ថបទកំណាព្យដ៏វែងតាមការ​​​​​​​​​​​​​​​​​​​​ប្រើបេះដូងដោយគ្មានការស្ទាក់ស្ទើរ និងមានសមត្ថភាពអាចធ្វើសិប្បកម្មដោយប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបង្កើតក្រណាត់ជាមួយនឹងការរចនាម៉ូតយ៉ាងស្មុគស្មាញ ដែលគួរឱ្យកោតសរសើរជាខ្លាំង ។​

នៅពេលមានអាយុប្រាំឆ្នាំ បងប្រុសអាយុដប់ពីរឆ្នាំរបស់គាត់​ ដេនីញ៉ែល (Daniel) បានស្លាប់នៅក្នុងឧបទ្ទវហេតុដ៏អាថ៌កំបាំងមួយ ។ ហេតុការណ៍នេះមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះ នីកូឡា តែគាត់ព្យាយាមលួងលោមឪពុកម្តាយរបស់គាត់ ដោយគាត់ត្រូវប្រឹងរៀនឱ្យក្លាយទៅជាសិស្សឆ្នើមតាមដែលគាត់អាចធ្វើបាន ។ នៅអាយុប្រាំបីឆ្នាំ គាត់អានសៀវភៅជាប្រចាំ និងចាប់ផ្តើមមានការចាប់អារម្មណ៍លើផ្នែកស្ថាបត្យកម្ម និងរូបវិទ្យា ។​

ទោះជាបែបនេះក្តី ការសិក្សារបស់គាត់ត្រូវបានអាក់ខាន ព្រោះគាត់បានកើតជំងឺអាសន្នរោគនៅពេលគាត់មានវ័យជំទង់ ។​ អំឡុងពេលដែលគាត់ឈឺធ្ងន់កម្រើកមិនបាន គាត់បានសុំអង្វរពុករបស់គាត់ គឺលោក រ៉េវើរ៉េន មីលូទីន តេស្លា (Reverend Milutin  Tesla) ឱ្យគាត់បានរៀនបន្តផ្នែកស្ថាបត្យកម្មប្រសើរជាងការធ្វើជាបព្វជិត​ ។ ជាយថាហេតុ ឳពុករបស់គាត់បានយល់ព្រមសំណើរបស់នីកូឡាដោយក្តីមេត្តា និងឱ្យគាត់បន្តការសិក្សារបស់គាត់ ហើយនេះជាហេតុផលធ្វើឱ្យ នីកូឡា មានភាពរឹងមាំនិងជាសះស្បើយពីជំងឺរបស់គាត់ ។​

ហើយនេះក៏ជាពេលដែលលោក តេស្លា ចាប់ផ្តើមមានប្រតិកម្មជាមួយទស្សន:ប្លែកៗ និងមានជំងឺបាក់ស្បាតផងដែរ ។

ពេញមួយជីវិតរបស់គាត់ លោក តេស្លា បានជួបប្រទះនឹងពន្លឺដ៏ភ្លឺ និងការមមើមមាយដូចយល់សប្តិ នៅពេលដែលគាត់រំភើបចិត្ត ។ ហេតុការណ៍បែបនេះ ជាផលប៉ះពាល់មួយលើការស្រមើស្រមៃរបស់គាត់ ​ដែលមានឥទ្ធិលខ្លាំង និងមានភាពរស់រវើកដែលបណ្តាលឱ្យគាត់អាចផ្តិតយករូបភាពយ៉ាងច្បាស់ពីការច្នៃប្រតិដ្ឋរបស់គាត់ ដែលមាននៅក្នុងការគិតរបស់គាត់ដោយមិនចាំបាច់គូរ​ ។​

គាត់ក៏មានការប្រតិកម្មយ៉ាងខ្លាំងជាមួយ ពពួកមេរោគដ៏គួរឱ្យខ្ពើម ក្រវិលរបស់មនុស្សស្រី និងគ្រឿងអលង្ការធ្វើពីគជ់ផងដែរ ។ ​ហើយវាប្រហែលជាចំឡែកជាងនេះទៅទៀតនោះគឺ គាត់តែងគណនាមាឌរបស់ម្ហូប និងភេសជ្ជ:របស់គាត់មុននឹងទទួលទាន​ជានិច្ច ។​

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!