ជីវប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកច្នៃប្រតិដ្ឋមួយរូប

ជំពូក១៖ ភាពខុសប្លែកពីគេរបស់ នីកូឡា តេស្លា និងការស្រឡាញ់ផ្នែកវិទ្យាសាស្ត្ររបស់គាត់ កើតឡើងតាំងពីកុមារភាព

ជំពូក២៖ មហិច្ឆតារបស់នីកូឡាលើអគ្គីសនីបានរុញច្រានឱ្យគាត់ទៅដល់សហរដ្ឋអាម៉េរិក

ជំពូក៣៖ ទំនាក់ទំនងរបស់តេស្លា និងអេឌីសិន មានបញ្ហាតាំងពីពេលដំបូង

ជំពូក៤៖ លោក ចច វ៉េសតីងហោស៍ (George Westinghouse) បានធ្វើឱ្យទស្សនវិស័យរបស់តេស្លា រីកសាយភាយ

ជំពូក៥៖ ដោយសារតែទឹកជ្រោះនៀការ៉ា (Niagara) ធ្វើឱ្យ តេស្លា បានទទួលជ័យជំនះយ៉ាងធំលើសង្រា្គមនៃចរន្តអគ្គីសនី

ជំពូក៦៖ មហន្តរាយនៅក្នុងបន្ទប់ពិសោធន៍របស់លោក តេស្លា គឺភាពបរាជ័យដែលនឹកស្មានមិនដល់

ជំពូក៧៖ គំនិតរបស់លោក តេស្លា មានភាពធំធេងដែលជាហេតុពិបាករកអ្នកវិនិយោគទុន

ជំពូក៨៖ ការបញ្ជូនថាមពលដោយឥតខ្សែ អាចធ្វើឱ្យលោក តេស្លា បាត់បង់ជារៀងរហូត

ជំពូក៩៖ ខណ:ពេលដែលគ្រប់គ្នាកំពុងមានបានដោយការបង្កើតថ្មីរបស់ពួកគេ តែការដួលរលំវារីអគ្គីនីរបស់លោក តេស្លា បានធ្វើឱ្យលោកជួបនូវពេលវេលាដ៏ខ្មៅងងឹត

ជំពូក១០៖ ឆ្នាំចុងក្រោយរបស់លោក តេស្លា មានភាពផ្អែមល្វីងជូរចត់

សេចក្តីបញ្ចប់ចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើនរណា នឹងផុសនៅក្នុងគំនិតរបស់អ្នកមុនគេនៅពេលដែលគិតដល់អ្នកបង្កើតចរន្តអគ្គសនីសម័យមុន? សម្រាប់មនុស្សទូទៅ គឺលោក ថូម៉ាស់ អេឌីសិន តែសម្រាប់អ្នកផ្សេងទៀត ជាពិសេសសអ្នកទាំងឡាយណាដែលឈ្លក់វង្វេងនឹងការបង្កើតអ្វីមួយថ្មី ច្បាស់ណាស់ ពួកគេប្រាកដជាគិតដល់លោក ​នីកូឡា​ តេស្លា (Nikola Tesla)​ ។​

ពេលអ្នកក្រឡេកទៅមើលសម្មតិកម្មរបស់លោក តេស្លា អ្នកនឹងយល់ថា ប្រសិនបើនិយាយពីការបង្កើតថ្មី គឺលោកមានភាពលេចធ្លោជាងគេ ។ គាត់គឺជាបិតាស្ថាបនិកឧបករណ៍ទាក់ទងគ្នាដោយមិនប្រើខ្សែ បង្កើតចរន្តឆ្លាស់ ប្រព័ន្ធរ៉ាដា និងបច្ចេកវិទ្យាសូឡា​ជាដើម  ។​ ប៉ុន្តែ នៅអំឡុងពេលដែល អេឌីសិន (Edison) និង ម៉ាក់ខូនី (Marconi)កំពុងមានភាពត្រេកត្រអាលនឹងភាពមានបានរបស់ពួកគេ តេស្លា បានដួលរលំតែម្នាក់ឯងដោយគ្មានទីពំនឹង ។

សៀវភៅមួយក្បាលនេះ នឹងពន្យល់អ្នកពីទស្សនវិស័យរបស់លោក នីកូឡា តេស្លា ដែលជួយឱ្យពិភពលោកឈានទៅដល់ចំណុចអភិវឌ្ឍន៍ដល់បច្ចុប្បន្ន​​នេះ ព្រមទាំងបង្ហាញពីហេតុផលដែលលោកមិនអាស្រ័យផលទាំងស្រុងលើការងាររបស់គាត់ ។​

អ្នកនឹងបានយល់ដឹងបន្ថែមពី៖

  1. មូលហេតុខ្លះៗនៃការពិសោធរបស់លោក តេស្លា ដែលបង្កគ្រោះថ្នាក់ដល់សត្វសេះ
  2. ​តើអ្នកនិពន្ធរូបណា ដែលបានកត់សម្គាល់លក្ខណ:ពិសេសរបស់ X-ray ដំបូងគេបង្អស់នៅលើពិភពលោក
  3. មូលហេតុអ្វី ដែលបណ្តាលឱ្យមានសង្គ្រាមចរន្តអគ្គីសនីកើតឡើង
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!