Tesla ​នឹង​បញ្ឈប់​បុគ្គលិកជាថ្មីបន្ថែមទៀត​នៅ​ត្រីមាស​ក្រោយ​
Business

Tesla ​នឹង​បញ្ឈប់​បុគ្គលិកជាថ្មីបន្ថែមទៀត​នៅ​ត្រីមាស​ក្រោយ​

រលកនៃការបញ្ឈប់ការងារថ្មីមួយទៀតកំពុងកើតមានចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅត្រីមាសបន្ទាប់ នេះបើយោងតាមគេហទំព័រព័ត៌មាន Electrek បានរាយការណ៍កាលពីថ្ងៃពុធនេះ ។

ការរាយការណ៍នេះបានកើតឡើងនៅបន្ទាប់ពីវិនិយោគិនជាច្រើនរបស់ Tesla បានលើកឡើងពីការព្រួយបារម្ភពីការធ្លាក់ចុះនូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនព្រោះហានិភ័យពីបញ្ហាជាច្រើនរបស់ Twitter ដែល Elon Musk បានទិញក្នុងតម្លៃ 44 ពាន់លានដុល្លារក្នុងខែតុលា។

Elon Musk កាលពីខែមិថុនាក៏បាននិយាយថា ក្រុមហ៊ុន Tesla នឹងកាត់បន្ថយប្រាក់ពលកម្មប្រចាំខែប្រហែល 10 ភាគរយក្នុងរយៈពេល 3 ខែបន្ទាប់។ ជាងនេះទៅទៀត អ្នកវិភាគភាគហ៊ុន Tesla ក៏បាននាំគ្នាកាត់បន្ថយតម្លៃដែលពួកគេរំពឹងទុកលើភាគហ៊ុន Tesla ដោយបារម្ភថាការធ្លាក់ចុះនៃតម្រូវការយានយន្ដពីប្រទេសចិននឹងជះឥទ្ធិពលដល់ការលក់ចេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះនៅឆ្នាំក្រោយ ។

ប្រភព ៖ CNA

Translate by PANHA PICH

Leave a Reply

Your email address will not be published. Required fields are marked *