ជំពូក១៖ រៀនអំពីរបៀបដែលម៉ាស៊ីនអាចយកឈ្នះមនុស្សជាតិបាន

ជំពូក២៖ ប្រវត្តិសាស្ត្របង្ហាញថា មនុស្សយន្ត គឺជាបច្ចេកវិទ្យាដែលឆ្លាតវៃជាងមនុស្សជាតិទាំងអស់ ហើយវានឹងមកដល់ក្នុងពេលឆាប់ៗនេះ

ជំពូក៣៖ ប្រវត្តិសាស្ត្រនៃម៉ាស៊ីនឆ្លាតវៃក្នុងរយៈពេលជាងកន្លះសតវត្សរ៍នេះ មានការកើនឡើងនិងធ្លាក់ចុះ

ជំពូក៤៖ មនុស្សយន្តដ៏ឆ្លាតវៃទំនងជាអាចកើតមានឡើងតាមវិធីពីរផ្សេងគ្នា

ជំពូក៥៖ មនុស្សយន្តដ៏ឆ្លាតវៃអាចកើតឡើងយ៉ាងឆាប់រហ័ស តាមរយៈភាពលេចធ្លោបែបយុទ្ធសាស្ត្រ ឬតាមរយៈលទ្ធផលនៃការសហការគ្នាក្នុងរយៈពេលវែង

ជំពូក៦៖ យើងអាចការពារគ្រោះមហន្តរាយដែលមិនបានព្រៀងទុក ដោយការបញ្ចូលកម្មវិធីឲ្យមនុស្សយន្តដ៏ឆ្លាតវៃ ដើម្បីរៀនសូត្រអំពីគុណតម្លៃរបស់មនុស្សជាតិ

ជំពូក៧៖ ម៉ាស៊ីនដ៏ឆ្លាតវៃអាចនឹងជំនួសកម្លាំងពលកម្មនៃមនុស្សជាតិទាំងអស់

ជំពូក៨៖ នៅថ្ងៃអនាគតនៃមនុស្សយន្តដ៏ឆ្លាតវៃ មនុស្សជាតិជាទូទៅនឹងបាត់បង់ ឬពឹងផ្អែកលើវិនិយោគទុន ហើយអ្នកមាននឹងជាអ្នកដែលមានលទ្ធភាពក្នុងការទិញពួកវា

ជំពូក៩៖ សុវត្ថិភាពត្រូវតែជាអាទិភាពចម្បង មុនពេលម៉ាស៊ីនត្រូវបានអភិវឌ្ឍ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ចាប់តាំងពីការបង្កើតកុំព្យូទ័រនៅឆ្នាំ ១៩៤០មក អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវ ដើម្បីបង្កើតម៉ាស៊ីនមួយដែលអាចគិត និងធ្វើការគណនាបាន ។ ហើយមកដល់ពេលនេះ វាមានការរីកចម្រើនអ្វីខ្លះ? ភាពជឿនលឿនដ៏សំខាន់មួយនៅក្នុងវិស័យម៉ាស៊ីនឆ្លាតវៃ គឺជាម៉ាស៊ីនដែលបង្កើតដោយមនុស្ស ហើយអាចមានលទ្ធភាពធ្វើត្រាប់តាមបញ្ញាផ្ទាល់ខ្លួនរបស់មនុស្សបាន ។

រឿងរ៉ាវនេះបានចាប់ផ្តើមនៅក្នុងគម្រោងរដូវក្តៅដាតម៉ោស (Dartmouth Summer Project) ឆ្នាំ ១៩៥៦  ដែលបានខិតខំបង្កើតម៉ាស៊ីនឆ្លាតវៃ ដែលអាចមានសមត្ថភាពក្នុងការធ្វើអ្វីតាមការបញ្ជារបស់មនុស្សបាន ។

មានម៉ាស៊ីនខ្លះអាចដោះស្រាយបញ្ហាផ្នែកគណនាបាន ខណៈពេលដែលម៉ាស៊ីនខ្លះទៀត អាចសរសេរតន្ត្រី ហើយថែមទាំងអាចបើកបររថយន្តបានទៀតផង ។ ប៉ុន្តែ យើងសង្កេតឃើញថាមានការរាំងស្ទះមួយ៖ អ្នកច្នៃប្រតិដ្ឋយល់ថា បើកិច្ចការកាន់តែស្មុគស្មាញនោះព័ត៌មាននឹងកាន់តែច្រើន ដែលម៉ាស៊ីនត្រូវការដើម្បីដំណើរការ ។ ហើយ គ្រឿងបន្លាស់ដើម្បីទទួលយកមុខងារដ៏លំបាកបែបនេះ នៅមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ។

នៅពាក់កណ្តាលឆ្នាំ ១៩៧០ ចំណាប់អារម្មណ៍ទៅលើម៉ាស៊ីនឆ្លាតវៃនេះ ត្រូវបានសាបរលាបទៅវិញ ។ ប៉ុន្តែ នៅដើមទសវត្សរ៍ទី៨០ ប្រទេសជប៉ុនបានបង្កើតប្រព័ន្ធជំនាញមួយ ដែលអាចជួយដល់អ្នក ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការបង្ហាញទិន្នន័យដល់វា ។ ទោះជាយ៉ាងណាក៏ដោយបច្ចេកវិទ្យាមួយនេះក៏ជួបប្រទះនឹងបញ្ហាមួយចំនួនផងដែរដូចជា ៖ វាមានបណ្តុំព័ត៌មានជាច្រើនដែលត្រូវប្រើប្រាស់ធ្វើឱ្យមានការលំបាកក្នុងការរក្សាទុកនោះធ្វើឱ្យចំណាប់អារម្មណ៍ទៅលើប្រព័ន្ធជំនាញមួយនេះក៏បានបាត់ទៅវិញម្តងទៀត ។

នៅក្នុងទសវត្សរ៍ទី៩០ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញនូវនិន្នាការថ្មីមួយទៀត៖ ម៉ាស៊ីនច្នៃប្រតិដ្ឋតាមគំរូជីវវិទ្យារបស់មនុស្ស ដោយប្រើបច្ចេកវិទ្យាដើម្បីចម្លងរចនាសម្ព័ន្ធសរសៃប្រសាទ និងហ៊្សែនរបស់មនុស្ស ។ ដំណើរការមួយនេះ ក៏បាននាំយើងឱ្យមកដល់បច្ចេកវិទ្យាទំនើបៗថ្មីៗនាពេលបច្ចុប្បន្ននេះ ។ សព្វថ្ងៃនេះ ម៉ាស៊ីនឆ្លាតវៃមានវត្តមានស្ទើរតែគ្រប់ផ្នែកទាំងអស់ រាប់ពីមនុស្សយន្តដែលអាចធ្វើការវះកាត់បាន រហូតទៅដល់ស្មាតហ្វូន (Smart Phone) ដែលអាចសម្រួលដល់ការស្វែងរកទិន្នន័យតាមហ្គូហ្គល (Google) បាន ។ ជាក់ស្តែង បច្ចេកវិទ្យាទាំងនេះបានរីកចម្រើនដល់ចំណុចមួយ ដែលវាអាចយកឈ្នះអ្នកលេងអុកដ៏ពូកែបំផុតម្នាក់បាន ព្រមទាំងល្បែងមួយចំនួនទៀតដូចជា៖ល្បែងស្វែងរកពាក្យ (Scrabble) និងល្បែងប្រជែងគ្នាក្នុងការឆ្លើយសំណួរ (Jeopardy) ជាដើម !

ប៉ុន្តែ ទោះបីជាបច្ចេកវិទ្យាថ្មីទាំងនេះមានលក្ខណៈទំនើបយ៉ាងណា ក៏ដោយ ក៏វានៅតែមានបញ្ហាដែរ៖ ម៉ាស៊ីនឆ្លាតវៃបែបនេះ គឺអាច បង្កើតឡើងសម្រាប់តែល្បែង (Game) មួយប្រភេទប៉ុណ្ណោះ ហើយវាមិនអាចមានសមត្ថភាពក្នុងការលេងហ្គេមណាមួយផ្សេងទៀត ឲ្យដល់កម្រិតកំពូលបានឡើយ ។

ទោះជាយ៉ាងណាក្តី កូនៗរបស់យើងអាចនឹងមើលឃើញអ្វីដែលជឿនលឿនជាងមុន គឺការមកដល់របស់មនុស្សយន្តដ៏ឆ្លាតវៃ ។ តាមពិតទៅ យោងទៅតាមការស្ទង់មតិរបស់អ្នកជំនាញអន្តរជាតិ នៅក្នុងសន្និសីទលើកទី២ ស្តីពីការច្នៃប្រតិដ្ឋទូទៅផ្នែកបញ្ញានៅសាកលវិទ្យាល័យមេមហ្វីស (Memphis) ក្នុងឆ្នាំ ២០០៩  អ្នកជំនាញភាគច្រើនគិតថា ម៉ាស៊ីនដែលឆ្លាតវៃដូចមនុស្ស នឹងកើតមាននៅឆ្នាំ ២០៧៥ ហើយមនុស្សយន្តដ៏ឆ្លាតវៃជាងមនុស្សនឹងមានក្នុងរយៈពេល  ៣០ ឆ្នាំបន្ទាប់ទៀត ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!