ជំពូក១៖ រៀនអំពីរបៀបដែលម៉ាស៊ីនអាចយកឈ្នះមនុស្សជាតិបាន

ជំពូក២៖ ប្រវត្តិសាស្ត្របង្ហាញថា មនុស្សយន្ត គឺជាបច្ចេកវិទ្យាដែលឆ្លាតវៃជាងមនុស្សជាតិទាំងអស់ ហើយវានឹងមកដល់ក្នុងពេលឆាប់ៗនេះ

ជំពូក៣៖ ប្រវត្តិសាស្ត្រនៃម៉ាស៊ីនឆ្លាតវៃក្នុងរយៈពេលជាងកន្លះសតវត្សរ៍នេះ មានការកើនឡើងនិងធ្លាក់ចុះ

ជំពូក៤៖ មនុស្សយន្តដ៏ឆ្លាតវៃទំនងជាអាចកើតមានឡើងតាមវិធីពីរផ្សេងគ្នា

ជំពូក៥៖ មនុស្សយន្តដ៏ឆ្លាតវៃអាចកើតឡើងយ៉ាងឆាប់រហ័ស តាមរយៈភាពលេចធ្លោបែបយុទ្ធសាស្ត្រ ឬតាមរយៈលទ្ធផលនៃការសហការគ្នាក្នុងរយៈពេលវែង

ជំពូក៦៖ យើងអាចការពារគ្រោះមហន្តរាយដែលមិនបានព្រៀងទុក ដោយការបញ្ចូលកម្មវិធីឲ្យមនុស្សយន្តដ៏ឆ្លាតវៃ ដើម្បីរៀនសូត្រអំពីគុណតម្លៃរបស់មនុស្សជាតិ

ជំពូក៧៖ ម៉ាស៊ីនដ៏ឆ្លាតវៃអាចនឹងជំនួសកម្លាំងពលកម្មនៃមនុស្សជាតិទាំងអស់

ជំពូក៨៖ នៅថ្ងៃអនាគតនៃមនុស្សយន្តដ៏ឆ្លាតវៃ មនុស្សជាតិជាទូទៅនឹងបាត់បង់ ឬពឹងផ្អែកលើវិនិយោគទុន ហើយអ្នកមាននឹងជាអ្នកដែលមានលទ្ធភាពក្នុងការទិញពួកវា

ជំពូក៩៖ សុវត្ថិភាពត្រូវតែជាអាទិភាពចម្បង មុនពេលម៉ាស៊ីនត្រូវបានអភិវឌ្ឍ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្វីទៅជាមូលដ្ឋានគ្រឹះដែលកំណត់ពួកយើង ឲ្យខុសដាច់ដោយ ឡែកពីសត្វ ? ភាពខុសគ្នាសំខាន់ៗរវាងមនុស្សនិងសត្វ គឺសមត្ថភាពរបស់យើងសម្រាប់ការគិតបែបអរូបី រួមជាមួយនឹងសមត្ថភាពក្នុងការទំនាក់ទំនង និងការប្រមូលផ្តុំព័ត៌មានជាដើម។ និយាយជារួម បញ្ញាឆ្លាតវៃរបស់យើងបានជំរុញយើងឲ្យឡើងដល់ចំណុចកំពូលនៃសភាវៈទាំងអស់ ។

ដូច្នេះហើយ តើការកើតឡើងនៃប្រភេទសភាវៈថ្មីមួយដែលមានបញ្ញាខ្ពស់ជាងមនុស្ស វានឹងមានន័យយ៉ាងណាសម្រាប់ពិភពលោក?

ជាដំបូង យើងសូមត្រឡប់ទៅមើលពីអតីតកាលនៃប្រវត្តិសាស្រ្តបន្តិចសិន ។ ឧទាហរណ៍៖ តើអ្នកមានដឹងទេថា ល្បឿននៃបដិវត្តន៍សំខាន់ៗ នៅក្នុងបច្ចេកវិទ្យាត្រូវបានកើនឡើងជារៀងរាល់ពេល? ជាក់ស្តែង ចំពោះការអភិវឌ្ឍនូវបច្ចេកវិទ្យាដ៏យឺតយ៉ាវកាលពីពីរ ឬបីរយពាន់ឆ្នាំមុនអ៊ីចឹង ។ បច្ចេកវិទ្យារបស់មនុស្សនឹងត្រូវការពេលវេលាមួយលានឆ្នាំទៀត ដើម្បីអាចមានលទ្ធភាពផ្នែកសេដ្ឋកិច្ចគ្រប់គ្រាន់ ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្សមួយលាននាក់ ។ ប៉ុន្តែ តួលេខនេះបានធ្លាក់ចុះមកនៅត្រឹមតែពីរសតវត្សរ៍ប៉ុណ្ណោះ ក្នុងបដិវត្តន៍នៃកសិកម្មនៅឆ្នាំ ៥០០០ មុនគ.ស ហើយនៅសម័យក្រោយបដិវត្តន៍ឧស្សាហកម្មរបស់យើង ពេលវេលាដ៏យឺតយ៉ាវទាំងប៉ុន្មាន បានបង្រួញមកនៅត្រឹមតែ ៩០នាទីប៉ុណ្ណោះ ។

ដូចទៅនឹងអ្វីដែលយើងបានដឹងស្រាប់ហើយ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ជាក់ស្តែងដូចជាការមកដល់នៃម៉ាស៊ីនឆ្លាតវៃអ៊ីចឹង នឹងធ្វើឱ្យមានការផ្លាស់ប្តូររ៉ាឌីកាល់នៃពិភពលោកយ៉ាងគំហុក ។ ប៉ុន្តែ មានសំណួរមួយត្រូវបានលើកឡើងថា “តើបច្ចេកវិទ្យាកំពុងឈរនៅកម្រិតណា នាពេលបច្ចុប្បន្ន ?”

បច្ចុប្បន្ននេះ យើងអាចមានសមត្ថភាពបង្កើតម៉ាស៊ីនដែលអាចរៀន និងវែកញែកអំពីហេតុផល ដោយប្រើប្រាស់ព័ត៌មានដែលបានដោតភ្ជាប់ដោយមនុស្ស ។ ជាឧទាហរណ៍៖ មុខងារក្នុងការទប់ស្កាត់ចំពោះអ៊ីម៉ែលណាដែលគ្មានប្រយោជន៍ និងរក្សាទុកតែអ៊ីម៉ែលណាដែលសំខាន់ៗជាដើម ។

ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺស្ថិតនៅឆ្ងាយពីប្រភេទនៃ “បញ្ញាទូទៅ ” ដែលមនុស្សមានខ្លាំងណាស់ ហើយនេះគឺជាគោលដៅ ដែលពួកអ្នកវិទ្យាសាស្រ្តបាននឹងកំពុងធ្វើការស្រាវជ្រាវ អស់រយៈពេលជា ច្រើនទសវត្សរ៍មកហើយ ។ នៅពេលដែលយើងនិយាយអំពីការ បង្កើតម៉ាស៊ីនដ៏ឆ្លាតវៃដែលអាចរៀន និងធ្វើសកម្មភាពដោយគ្មានជំនួយរបស់មនុស្ស  វានឹងត្រូវការពេលរាប់ទសវត្សរ៍ទៀត ។ ប៉ុន្តែ ភាពជឿនលឿននៅក្នុងវិស័យនេះ កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះវាអាចកកើតឡើងលឿនជាងអ្វីដែលយើងធ្លាប់គិតក៏ថាបាន ។ ម៉ាស៊ីនប្រភេទបែបនេះ នឹងមានឥទ្ធិពលច្រើនទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។ ប៉ុន្តែអ្នកត្រូវចាំថា ភាពឆ្លាតវៃរបស់វា អាចមានគ្រោះថ្នាក់ផងដែរ ពីព្រោះវាអាចឆ្លាតពេកសម្រាប់យើងក្នុងការគ្រប់គ្រងវាក្នុងករណីមានអាសន្នណាមួយ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!