ជំពូក១៖ រៀនអំពីរបៀបដែលម៉ាស៊ីនអាចយកឈ្នះមនុស្សជាតិបាន

ជំពូក២៖ ប្រវត្តិសាស្ត្របង្ហាញថា មនុស្សយន្ត គឺជាបច្ចេកវិទ្យាដែលឆ្លាតវៃជាងមនុស្សជាតិទាំងអស់ ហើយវានឹងមកដល់ក្នុងពេលឆាប់ៗនេះ

ជំពូក៣៖ ប្រវត្តិសាស្ត្រនៃម៉ាស៊ីនឆ្លាតវៃក្នុងរយៈពេលជាងកន្លះសតវត្សរ៍នេះ មានការកើនឡើងនិងធ្លាក់ចុះ

ជំពូក៤៖ មនុស្សយន្តដ៏ឆ្លាតវៃទំនងជាអាចកើតមានឡើងតាមវិធីពីរផ្សេងគ្នា

ជំពូក៥៖ មនុស្សយន្តដ៏ឆ្លាតវៃអាចកើតឡើងយ៉ាងឆាប់រហ័ស តាមរយៈភាពលេចធ្លោបែបយុទ្ធសាស្ត្រ ឬតាមរយៈលទ្ធផលនៃការសហការគ្នាក្នុងរយៈពេលវែង

ជំពូក៦៖ យើងអាចការពារគ្រោះមហន្តរាយដែលមិនបានព្រៀងទុក ដោយការបញ្ចូលកម្មវិធីឲ្យមនុស្សយន្តដ៏ឆ្លាតវៃ ដើម្បីរៀនសូត្រអំពីគុណតម្លៃរបស់មនុស្សជាតិ

ជំពូក៧៖ ម៉ាស៊ីនដ៏ឆ្លាតវៃអាចនឹងជំនួសកម្លាំងពលកម្មនៃមនុស្សជាតិទាំងអស់

ជំពូក៨៖ នៅថ្ងៃអនាគតនៃមនុស្សយន្តដ៏ឆ្លាតវៃ មនុស្សជាតិជាទូទៅនឹងបាត់បង់ ឬពឹងផ្អែកលើវិនិយោគទុន ហើយអ្នកមាននឹងជាអ្នកដែលមានលទ្ធភាពក្នុងការទិញពួកវា

ជំពូក៩៖ សុវត្ថិភាពត្រូវតែជាអាទិភាពចម្បង មុនពេលម៉ាស៊ីនត្រូវបានអភិវឌ្ឍ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើមានខ្សែភាពយន្ត តុក្កតា ឬខ្សែភាពយន្តបែបវិទ្យាសាស្ត្រប៉ុន្មានរឿង ដែលអ្នកធ្លាប់បានឃើញអំពីការប្រណាំងប្រជែងនៃបច្ចេកវិទ្យាទាក់ទងនឹងម៉ាស៊ីនដ៏ឆ្លាតវៃខ្លះ? តិចណាស់ក៏ពីរឬបីរឿងដែរ ដែលអ្នកធ្លាប់បានមើល ។ នៅក្នុងខ្សែភាពយន្តមួយចំនួនដូចជា៖ រឿង Terminator និយាយអំពីពួកមនុស្សយន្តទាំងនោះ ចង់មកគ្រប់គ្រងពិភពលោក ។ ក្នុងរឿងមួយចំនួនផ្សេងទៀត ពួកវាបែរជាមកជួយយើងទៅវិញ ហើយខ្លះទៀតដូចជា ៖ នៅក្នុងខ្សែភាពយន្ត Wall-E អ៊ីចឹង ពួកវាមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។ ជាការពិតណាស់ មនុស្សយន្តទាំងនោះ គឺគ្រាន់តែជាការច្នៃប្រតិដ្ឋប៉ុណ្ណោះ ប៉ុន្តែ មានសំណួរចោទឡើងថា តើពួកវានឹងនៅដដែលដែរឬទេ ? តើអនាគតនឹងផ្តល់ឲ្យពួកវានូវសភាវៈឆ្លាតវៃសិប្បនិម្មិតដែរឬទេ ? ប្រសិនបើកើតឡើងមែន តើពួកវានឹងមើលទៅដូចជាអ្វីវិញ ? ហើយនៅពេលណាពួកវានឹងលេចឡើង ?

នៅក្នុងសៀវភៅមួយក្បាលនេះ យើងនឹងរៀនអំពីដំណើរឆ្ពោះទៅរកសភាវៈឆ្លាតវៃនៃមនុស្សសិប្បនិម្មិត រៀនអំពីចំណុចមួយចំនួន ដែលយើងនឹងត្រូវតែត្រៀមខ្លួនដូចជា៖ បញ្ហាសីលធម៌ និងបញ្ហាសុវត្ថិភាព ដែលយើងត្រូវកំណត់រកវិធីដោះស្រាយ និងស្វែងរកវិធីល្អបំផុតមួយដើម្បីឈានដល់គោលដៅនៃការបង្កើតម៉ាស៊ីន ឬមនុស្សយន្ត ដែលនឹងមានភាពឆ្លាតវៃជាងអ្វីៗទាំងអស់ ។

ក្នុងសៀវភៅនេះ អ្នកនឹងបានស្វែងយល់អំពី៖

  1. ហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា មនុស្សយន្តនឹងកកើតឡើងនៅក្នុងឆ្នាំ ២១០៥
  2. ភាពខុសគ្នារវាងមនុស្សយន្តដ៏ឆ្លាតវៃ និងការបញ្ចូលព័ត៌មានទៅកាន់ខួរក្បាលមនុស្ស (WBE)
  3. តើសនិ្នសីទមួយនៅទីក្រុងដាតម៉ោស (Dartmouth)ក្នុងឆ្នាំ ១៩៥៦ ដើរតួនាទីយ៉ាងណាក្នុងការបង្កើតបច្ចេកវិទ្យា។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!