ស្វែងរក superboss ក្នុងខ្លួនរបស់អ្នក ហើយជួយបុគ្គលិករបស់អ្នកឲ្យទទួលបានជោគជ័យ!

ជំពូក១៖ Superbosses មាននៅក្នុងទម្រង់ចំនួនបីគឺ៖ ប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) មនុស្សឥតមេត្តា (inglorious bastard) និងអាណព្យាបាល (nurturer)

ជំពូក២៖ គ្រប់ superboss តែងមានចក្ខុវិស័យច្បាស់លាស់ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង និងមិនខ្លាចអ្វីទាំងអស់

ជំពូក៣៖ ភាពទាក់ទាញនៃ superboss គឺផ្អែកលើសុចរិតភាព និងភាពទៀងត្រង់របស់បុគ្គល

ជំពូក៤៖ Superbosses ចង់បានបុគ្គលិកដែលតែងនិយាយថា “ទទួលបាន” វាបង្ហាញពីភាពវៃឆ្លាត និងភាពច្នៃប្រតិដ្ឋ

ជំពូក៥៖ Superbosses តស៊ូ និងតែងតែលើកទឹកចិត្តបុគ្គលិកឲ្យខិតខំ និងប្រឹងប្រែងបន្ថែមទៀតជានិច្ច

ជំពូក៦៖ ជំរុញការងារជាក្រុមដោយបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងការបណ្តុះស្មារតីប្រកួតប្រជែងបន្តិច បន្តួចផងដែរ

ជំពូក៧៖ ប្រើសំណួរទាំងបីនៃ “superboss” ដើម្បីនាំអ្នកឲ្យក្លាយជាមេដែលល្អជាងមុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សេចក្តីសង្ខេបចុងក្រោយ

 

សារសំខាន់នៅក្នុងសៀវភៅនេះ៖

មិនថា superboss ជាប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) ប្រភេទមនុស្សដែលឥតមេត្តា (inglorious bastard) ឬប្រភេទអាណាព្យាបាល (nurturer) នោះទេ អ្នកដឹកនាំជំនួញប្រភេទទាំងនេះ គឺត្រូវបានគេស្គាល់ថា ជាមនុស្សមានចក្ខុវិស័យច្បាស់លាស់ មានភាពអង់អាច និងមានស្មារតីប្រកួត ប្រជែង ។ សុចរិតភាព និងភាពទៀងត្រង់របស់ពួកគេក៏ដូចជាសមត្ថភាពក្នុងការជំរុញបុគ្គលិកឲ្យធ្វើការអស់ពីសមត្ថភាព គឺជាអ្វីដែលទាក់ទាញបុគ្គលិកដែលមានទេពកោសល្យ មានភាពឈ្លាសវៃ ភាពច្នៃប្រតិដ្ឋ និងមានភាពបត់បែន ដែលក្រុមហ៊ុនត្រូវការដើម្បីទទួលបានជោគជ័យ ។ Superboss ដឹងពីរបៀបបង្កើតក្រុមដែលមានសាមគ្គីភាព និងក្រុមដែលចេះយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរ ។ ក្លាយជា superboss អាជីវកម្មរបស់អ្នកនឹងទទួលបានអត្ថ-ប្រយោជន៍កាន់តែច្រើន ។

ដំបូន្មានដែលអាចអនុវត្តបានភ្លាមៗ៖ 

 ថ្ងៃនៃ superboss!

លើកក្រោយ នៅពេលដែលអ្នកមានអារម្មណ៍ថា  ក្រុមរបស់អ្នកត្រូវ ការការលើកទឹកចិត្ត ចូរចំណាយពេលមួយថ្ងៃធ្វើជា “ថ្ងៃ super -boss” ដែលអ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលការណ៍នៃ superboss នោះ ។ ទាំងការប្រជុំ ឬសូម្បីតែការធ្វើដំណើរកម្សាន្តបែបអាជីវកម្ម សូមអនុវត្តផ្នែកមួយនៃ superboss ដូចជា Superboss ប្រភេទអាណាព្យបាល (nurturer) ប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconclast) ឬសូម្បីតែប្រភេទមនុស្សឥតមេត្តា (inglorious bastard) ។  ពិចារណាលើការពិសោធដូចជាទង្វើ ហើយឆ្លៀតឱកាសស្វែងយល់ថា តើប្រភេទមួយណាដែលល្អបំផុតសម្រាប់អ្នក និងក្រុមរបស់អ្នក។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!