ស្វែងរក superboss ក្នុងខ្លួនរបស់អ្នក ហើយជួយបុគ្គលិករបស់អ្នកឲ្យទទួលបានជោគជ័យ!

ជំពូក១៖ Superbosses មាននៅក្នុងទម្រង់ចំនួនបីគឺ៖ ប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) មនុស្សឥតមេត្តា (inglorious bastard) និងអាណព្យាបាល (nurturer)

ជំពូក២៖ គ្រប់ superboss តែងមានចក្ខុវិស័យច្បាស់លាស់ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង និងមិនខ្លាចអ្វីទាំងអស់

ជំពូក៣៖ ភាពទាក់ទាញនៃ superboss គឺផ្អែកលើសុចរិតភាព និងភាពទៀងត្រង់របស់បុគ្គល

ជំពូក៤៖ Superbosses ចង់បានបុគ្គលិកដែលតែងនិយាយថា “ទទួលបាន” វាបង្ហាញពីភាពវៃឆ្លាត និងភាពច្នៃប្រតិដ្ឋ

ជំពូក៥៖ Superbosses តស៊ូ និងតែងតែលើកទឹកចិត្តបុគ្គលិកឲ្យខិតខំ និងប្រឹងប្រែងបន្ថែមទៀតជានិច្ច

ជំពូក៦៖ ជំរុញការងារជាក្រុមដោយបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងការបណ្តុះស្មារតីប្រកួតប្រជែងបន្តិច បន្តួចផងដែរ

ជំពូក៧៖ ប្រើសំណួរទាំងបីនៃ “superboss” ដើម្បីនាំអ្នកឲ្យក្លាយជាមេដែលល្អជាងមុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដើម្បីដំណើរការអាជីវកម្មឲ្យជោគជ័យ superboss ត្រូវការគុណសម្បត្តិបីយ៉ាងគឺ៖ ចក្ខុវិស័យ ភាពអង់អាច និងការប្រកួត ប្រជែង ។

មិនមែនត្រឹមតែគុណសម្បត្តិទាំងបីនេះដែល superboss ត្រូវមានក្នុងការដំណើរការអាជីពវែងឆ្ងាយនោះទេ ផ្ទុយទៅវិញវាកើតឡើងដោយធម្មជាតិ ហើយវាជាផ្នែកមួយយ៉ាងជ្រាលជ្រៅនៃអ្នកដែលជា superboss ។

កន្លែងដែលអ្នកអាចមើលឃើញបញ្ហា ឬឧបសគ្គ superboss មើលឃើញពីដំណោះស្រាយ ឬឱកាសដើម្បីធ្វើអ្វីមួយ ។ សមត្ថភាពនេះគឺជាអ្វីដែលធ្វើឲ្យ superboss ក្លាយជាបុគ្គលដែលមានចក្ខុវិស័យវែងឆ្ងាយម្នាក់ ។

អតីតមិត្តរួមការងារ Marty Staff បាននិយាយថា តារាបង្ហាញម៉ូដ Ralph Lauren គឺជាអ្នកដែលមានចក្ខុវិស័យយ៉ាងពិតប្រាកដម្នាក់ ។  នៅពេលដែលអ្នកទាំងពីរបរិភោគអាហារពេលល្ងាចជាមួយគ្នា ពួកគេមិនបានជជែកគ្នាពីរឿងរកស៊ីនោះទេ ។ ផ្ទុយទៅវិញ ពួកគេបាននិយាយតែពីមហិច្ឆតា និងក្តីសុបិនរៀងខ្លួនៗ ។ បុគ្គលិករបស់គាត់បាននិយាយថា “ដំបូងគាត់នឹងសាងសង់ពិភពលោកនេះដោយក្ដីស្រមៃ បន្ទាប់មកគាត់នឹងរៀបផែនការធ្វើវាឲ្យក្លាយជាការពិត” ។

“Superbosses ក៏ត្រូវតែជាមនុស្សដែលមានភាពអង់អាចផងដែរ!”  ប្រាកដណាស់! ការនិយាយវាងាយស្រួលជាងការធ្វើ ។   ទោះជានៅក្រៅការិយាល័យក៏ superbosses មានអត្តចរិតមិនខុសគ្នាដែរ ។ 

ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ចូលចិត្តជិះទូកប្រណាំង ។ ម្ចាស់ភោជនីយដ្ឋានមួយ លោក Norman Brinker ចូលចិត្តលេងកីឡាជិះសេះវាយបាល់ polo (រហូតដល់គាត់ស្ទើរតែមានគ្រោះថ្នាក់ដល់ជីវិតអំឡុងពេលប្រកួត) ។ សហស្ថាបនិកក្រុមហ៊ុន Intel លោក Robert Noyce នឹងធ្វើដំណើរតាមដងផ្លូវនៃកោះបាលីក្នុងរដូវមូសុង ។ គាត់តែងតែពាក់អាវមួយដែលមានពាក្យថា “គ្មានសេចក្ដីក្លាហាន គ្មានភាពជោគជ័យ” ។

គុណសម្បត្តិចុងក្រោយគឺ superbosses ចូលចិត្តការប្រកួត   ប្រជែង ។ ពួកគេស្វែងរកវា បង្កើតវា ហើយទាញយកអត្ថប្រយោជន៍ពីវា ។ អតីតអ្នកហិរញ្ញវត្ថុ និងសប្បុរសជនអាម៉េរិក័ងម្នាក់ គឺលោក Michael Milken ដែលត្រូវបានគេស្គាល់នៅក្នុងតួនាទីរបស់គាត់ក្នុងការអភិវឌ្ឍមូលបត្រដែលមានការចំណេញ និងហានិភ័យខ្ពស់ត្រូវបានចងចាំមិនភ្លេចដោយមិត្តរួមបន្ទប់នៅមហាវិទ្យាល័យរបស់គាត់ដោយសារការប្រកួតប្រជែងរបស់គាត់ ។ Milken តែងតែកំណត់ពេលវេលាខ្លួនឯងក្នុងការធ្វើអ្វីមួយ ដោយស្វែងរកវិធីថ្មីៗដើម្បីពង្រឹងសមត្ថភាពរបស់គាត់ និងធ្វើការឲ្យបានលឿនជាងមុន ។

គុណសម្បត្ដិទាំងបីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្វែងយល់ពី superboss ។ ប៉ុន្តែដើម្បីក្លាយជា superboss ដែលមានប្រសិទ្ធភាពពិតប្រាកដ វានៅមានចំណុចជាច្រើនទៀត ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!