ស្វែងរក superboss ក្នុងខ្លួនរបស់អ្នក ហើយជួយបុគ្គលិករបស់អ្នកឲ្យទទួលបានជោគជ័យ!

ជំពូក១៖ Superbosses មាននៅក្នុងទម្រង់ចំនួនបីគឺ៖ ប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) មនុស្សឥតមេត្តា (inglorious bastard) និងអាណព្យាបាល (nurturer)

ជំពូក២៖ គ្រប់ superboss តែងមានចក្ខុវិស័យច្បាស់លាស់ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង និងមិនខ្លាចអ្វីទាំងអស់

ជំពូក៣៖ ភាពទាក់ទាញនៃ superboss គឺផ្អែកលើសុចរិតភាព និងភាពទៀងត្រង់របស់បុគ្គល

ជំពូក៤៖ Superbosses ចង់បានបុគ្គលិកដែលតែងនិយាយថា “ទទួលបាន” វាបង្ហាញពីភាពវៃឆ្លាត និងភាពច្នៃប្រតិដ្ឋ

ជំពូក៥៖ Superbosses តស៊ូ និងតែងតែលើកទឹកចិត្តបុគ្គលិកឲ្យខិតខំ និងប្រឹងប្រែងបន្ថែមទៀតជានិច្ច

ជំពូក៦៖ ជំរុញការងារជាក្រុមដោយបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងការបណ្តុះស្មារតីប្រកួតប្រជែងបន្តិច បន្តួចផងដែរ

ជំពូក៧៖ ប្រើសំណួរទាំងបីនៃ “superboss” ដើម្បីនាំអ្នកឲ្យក្លាយជាមេដែលល្អជាងមុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើមនុស្សមិនខ្វល់ពីការកសាងរូបភាព (iconoclast) មនុស្សឥតមេត្តា (inglorious bastard) និងអាណាព្យាបាល (nurturer) មានលក្ខណៈដូចគ្នាម្ដេចខ្លះ? ទាំងនេះ គឺជាប្រភេទនៃ “superbosses”   ប្រភេទនីមួយៗមានថាមពល និងអាចជំរុញចិត្តបុគ្គលិកតាមវិធី  ផ្សេងៗគ្នា ។

ចាប់ផ្តើមជាមួយប្រភេទ មនុស្សដែលមិនខ្វល់ពីការកសាងរូបភាព ។ ការផ្តោតអារម្មណ៍ដោយមិនងាករេទៅលើចក្ខុវិស័យរបស់ពួកគេ ធ្វើឲ្យពួកគេងាយស្រួលក្នុងការចំណាំថាជាប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព ។ សមត្ថភាពរបស់មេប្រភេទនេះ ដែលយើងអាចរៀនសូត្របាននោះ “គឺជាការលះបង់ដោយគ្មានទី    បញ្ចប់” ។ សរុបមក មេប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព អាចជំរុញសក្ដានុពលអ្នកដទៃបានដោយស្វ័យប្រវត្តិទោះបីគ្មានបំណងក៏ដោយ ។

ក្រុមតន្ត្រីករ Jazz great Miles Davis, ឧទាហរណ៍ថា ក្រុមនេះបានសហការជាមួយក្រុមតន្ត្រីករជំនាន់ក្រោយដើម្បីធ្វើឲ្យការលក់ទឹកផ្លែឈើច្របាច់របស់គាត់អាចបន្តដំណើរការបាន ។ ទោះបីជាគោលដៅរបស់គាត់មិនមែនដើម្បីជួយក្មេងៗដែលមានទេពកោ -សល្យជំនាន់ក្រោយក៏ដោយ គាត់នៅតែត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ ។

ប្រភេទមនុស្សឥតមេត្តា ត្រូវបានកំណត់ដោយសេចក្ដីអង់អាចក្នុងការចង់ឈ្នះ ។ ពួកគេប្រាថ្នាចង់បានភាពអស្ចារ្យ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីទៅដល់ទីនោះ ទោះបីជាត្រូវកំចាត់មនុស្សដែលនៅបាំងផ្លូវគេក៏ដោយ ។

ទោះយ៉ាងណា ដើម្បីសម្រេចគោលដៅបែបនេះ មេប្រភេទមនុស្សឥតមេត្តាត្រូវការក្រុមគាំទ្រដ៏រឹងមាំមួយ ។ បុគ្គលិកត្រូវបានជំរុញឲ្យធ្វើការឲ្យអស់ពីលទ្ធភាពរបស់ពួកគេដោយគ្មានជម្រើស ។ តាមរយៈនេះបុគ្គលិកនឹងអាចរៀនសូត្រពីការងារថ្មីៗបានច្រើន ។

មេប្រភេទមនុស្សឥតមេត្តា អាចជំរុញក្រុមរបស់ពួកគេឲ្យខ្លាំងបាន ។ ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងដែលចូលចិត្តនិយាយចំអកលេង ។ គាត់បំភ័យបុគ្គលិករបស់គាត់ដើម្បីជំរុញពួកគេឲ្យទទួលជោគជ័យ ។ ថ្វីត្បិតតែយុទ្ធសាស្ត្របែបនេះហាក់ដូចជាមានលក្ខណៈតឹងរឹងពេក​ ប៉ុន្តែវាមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុន Oracle ។  តាមពិត Ellison ថ្មីៗនេះត្រូវបានឧទ្ទេសនាមដោយទស្សនាវដ្តី BusinessWeek ថាជាបុគ្គលដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងឧស្សាហកម្មរបស់គាត់ ។

ហើយដោយឡែក មេប្រភេទអាណាព្យាបាល គឺជាមេដែលយកចិត្តទុកដាក់ និងចង់ឃើញបុគ្គលិកមានភាពរីកចម្រើន ។ យើងក៏អាចហៅពួកគេថាជា   មេដែលសកម្មផងដែរ    ព្រោះពួកគេតែងតែត្រៀមខ្លួនដឹកនាំសមាជិកក្រុមដើម្បីធានាថាពួកគេមានការលូត លាស់ ។

អ្នកគ្រប់គ្រងភោជនីយដ្ឋាន Star គឺលោក Norman Brinker ត្រូវបានគេស្គាល់ដោយសារវិធីគ្រប់គ្រងតាមបែបអាណាព្យាបាលរបស់គាត់ ។ គាត់សប្បាយចិត្តនៅពេលឃើញបុគ្គលិករបស់គាត់មានការរីកចម្រើន ។ សព្វថ្ងៃក្រុមការងារចាស់ៗរបស់គាត់ចំនួន ១៨នាក់ហើយដែលបានក្លាយជាប្រធានបណ្តាញភោជនីយដ្ឋានធំៗ ។

ដូច្នេះ តើ superboss ប្រភេទនីមួយៗអាចនាំអាជីពរបស់អ្នកឲ្យរីកលូតលាស់បានយ៉ាងដូចម្តេច? យើងនឹងដឹងទាំងអស់គ្នានៅជំពូកបន្ទាប់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!