ស្វែងរក superboss ក្នុងខ្លួនរបស់អ្នក ហើយជួយបុគ្គលិករបស់អ្នកឲ្យទទួលបានជោគជ័យ!

ជំពូក១៖ Superbosses មាននៅក្នុងទម្រង់ចំនួនបីគឺ៖ ប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) មនុស្សឥតមេត្តា (inglorious bastard) និងអាណព្យាបាល (nurturer)

ជំពូក២៖ គ្រប់ superboss តែងមានចក្ខុវិស័យច្បាស់លាស់ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង និងមិនខ្លាចអ្វីទាំងអស់

ជំពូក៣៖ ភាពទាក់ទាញនៃ superboss គឺផ្អែកលើសុចរិតភាព និងភាពទៀងត្រង់របស់បុគ្គល

ជំពូក៤៖ Superbosses ចង់បានបុគ្គលិកដែលតែងនិយាយថា “ទទួលបាន” វាបង្ហាញពីភាពវៃឆ្លាត និងភាពច្នៃប្រតិដ្ឋ

ជំពូក៥៖ Superbosses តស៊ូ និងតែងតែលើកទឹកចិត្តបុគ្គលិកឲ្យខិតខំ និងប្រឹងប្រែងបន្ថែមទៀតជានិច្ច

ជំពូក៦៖ ជំរុញការងារជាក្រុមដោយបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងការបណ្តុះស្មារតីប្រកួតប្រជែងបន្តិច បន្តួចផងដែរ

ជំពូក៧៖ ប្រើសំណួរទាំងបីនៃ “superboss” ដើម្បីនាំអ្នកឲ្យក្លាយជាមេដែលល្អជាងមុន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រសិនបើអ្នកធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនធំៗ អ្នកប្រហែលជាធ្លាប់ឮមិត្តរួមការងាររបស់អ្នកលួចនិយាយអាក្រក់ៗពីមេយ៉ាងមានទំនុកចិត្តនៅក្នុងពេលសម្រាកហើយ ។ តែធាតុពិតគឺថា “ដើម្បីធ្វើជាមេល្អម្នាក់វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ” ។

ភាពជាអ្នកដឹកនាំពេលខ្លះមានន័យថា ជាអ្នកត្រូវធ្វើការសម្រចចិត្តក្នុងស្ថានភាពដ៏តឹងតែងមួយ ហើយបុគ្គលិកនឹងមិនយល់ស្របនឹងការសម្រេចចិត្តដែលអ្នកបានធ្វើនោះទេ ។  វាគ្រាន់តែជាការពិតដែលថា “មេគឺជាមនុស្សម្នាក់ដែលកម្រមានបុគ្គលិកស្រលាញ់ចូលចិត្តណាស់” ។ យ៉ាងណាក៏ដោយក៏នៅតែមានមេមួយចំនួនអាចលើកទឹកចិត្តបុគ្គលិក ទោះបីជាមានការលំបាក ឬការទាមទារច្រើនក៏ដោយ ។

តើគុណសម្បត្ដិពិសេសអ្វីដែលកំណត់ថាជា “Superboss” ហើយតើអ្នកអាចរៀនអ្វីបានខ្លះពី superbosses ផ្សេងទៀត? សៀវភៅមួយក្បាលនេះ នឹងពន្យល់នូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងដើម្បីក្លាយខ្លួនជា “Superboss” ។

នៅក្នុងសៀវភៅនេះ អ្នកនឹងដឹងអំពី៖ 

  1. របៀបធ្វើជា [“មនុស្សឥតមេត្តា” (inglorious bastard)”] នៅកន្លែងធ្វើការ
  2. ហេតុអ្វីបានជាភាពជោគជ័យផ្នែកគ្រប់គ្រងរបស់លោក Larry Ellison បានមកពីការលេងសើច  
  3. និង របៀបដែលភាពបត់បែននៅកន្លែងធ្វើការ មិនមានអ្វីដែលទាក់ទងនឹងការអេះម្រាមជើងរបស់អ្នក ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!