ជំពូក១៖ អ្នកនឹងរកឃើញថា តើក្រុមហ៊ុន Apple ក្រោមការដឹកនាំរបស់លោក ស្ទីវ ចបស៍ អាចវិវឌ្ឍខ្លួនក្លាយជាទីចាប់អារម្មណ៍របស់មនុស្សនៅទូទាំងពិភពលោកដោយរបៀបណា?

ជំពូក២៖ មានឪពុកជាជាងជួសជុល និងមានមិត្តស្គាល់ចិត្តថ្លើមគ្នាដែលចូលចិត្តបង្កើតរឿងលេងសើច បានជួយឲ្យចបស៍ ដិតដាម និងដាក់ចិត្តស្រឡាញ់ផ្នែករចនាម៉ូត និងផ្នែកវិស្វកម្ម

ជំពូក៣៖ ចំណាប់អារម្មណ៍លើរឿងចិត្ត និងវិញ្ញាណការប្រើថ្នាំសណ្តំសរសៃប្រសាទ ពិសេសការរៀនផ្នែក សិល្បៈ បានធ្វើឲ្យគាត់ស្រឡាញ់ភាពស្រស់ស្អាត និងផ្តោតការយកចិត្តទុកដាក់លើអ្វីមួយកាន់តែខ្លាំង

ជំពូក៤៖ ដាក់ឈ្មោះក្រុមហ៊ុនថា Apple ក្រោយទៅលេងចម្ការប៉ោម (Apple)

ជំពូក៥៖ ហេតុអ្វីបានជាគេដាក់ឈ្មោះក្រុមហ៊ុនថា Apple ?

ជំពូក៦៖ ចរិតដ៏ចម្លែក

ជំពូក៧៖ ខ្ទាតចេញពីក្រុមហ៊ុន ដែលខ្លួនខំបង្កើតដោយផ្ទាល់ដៃ

ជំពូក៨៖ ក្រោកឈរម្តងទៀតក្រោយក្រុមប្រឹក្សាភិបាល បណ្តេញចេញពីក្រុមហ៊ុន Apple

ជំពូក៩៖ ជីវិតគ្រួសារ

ជំពូក១០៖ ត្រឡប់មកស្តារក្រុមហ៊ុនចាស់ឡើងវិញ

ជំពូក១១៖ នាំមហាជោគជ័យជូនក្រុមហ៊ុន Apple តាមរយៈការបង្កើត iMac

ជំពូក១២៖ បង្កើតបងប្អូនត្រកូល i (iPod iPhone iPad)

ជំពូក១៣៖ ប្តឹងក្រុមហ៊ុនណាដែលអាចផលិតកម្មវិធីស្រ ដៀងនឹងប្រតិបត្តិការរបស់​ Apple

ជំពូក១៤៖ មហារីក

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ទសវត្សរ៍ឆ្នាំ ១៩៦០ វប្បធម៌ Hippies កំពុងពេញនិយម និងរីកសាយភាយយ៉ាងខ្លាំងនៅសហរដ្ឋអាម៉េរិក ។ ចបស៍ ដែលពីដើមឡើយ ជា ក្មេងស្រឡាញ់មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងអេឡិចត្រូនិចពិតជាមិនអាចជៀសផុត ពីការអូសទាញរបស់វប្បធម៌ដែលកំពុងពេញនិយម មួយនេះឡើយ ។ បន្ទាប់ពីនេះ ចបស៍ បានសាកល្បងប្រើថ្នាំសណ្តំ សរសៃប្រសាទឈ្មោះ LSD ។ ការភ្លក្សរសជាតិជាមួយនឹងការប្រើថ្នាំ LSD រួមផ្សំជាមួយការហ្វឹកហាត់ចូលជ្រៅទៅក្នុងចិត្ត និងវិញ្ញាណបានធ្វើឲ្យចបស៍ មានការផ្តោតលើការងារអ្វីមួយច្រើនជាងមុនពិសេសវាបានជួយបង្កើតអង្គវិញ្ញាណដែលជួយឲ្យ ចបស៍ មើលឃើញសម្រស់ ឬសោភ័ណភាពអ្វីមួយ ។ 

នៅឆ្នាំ ១៩៧២ ចបស៍ បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed ដែលជាមហាវិទ្យាល័យឯកជន ផ្នែកសិល្បៈស្ថិតក្នុងរដ្ឋ Oregon ។ គ្រាន់តែទៅដល់ទីនោះភ្លាម ចបស៍ ពុំបានយកចិត្តទុកដាក់រៀនសូត្រប៉ុន្មាននោះទេ ។ គេរកបានមិត្តភក្តិដែលបបួលឲ្យប្រើថ្នាំ LSD បើ មិនអ៊ីចឹងទេ គឺទៅអង្គុយចម្រើនសមាធិ ។

ចបស៍ មានអារម្មណ៍ថាការប្រើថ្នាំសណ្តំសរសៃប្រសាទបានជួយពង្រឹង អង្គវិញ្ញាណរបស់គាត់ឲ្យកាន់តែដឹងថា “អ្វីដែលសំខាន់បំផុតក្នុងជីវិត”  មួយវិញទៀត វាបានបើកបង្ហាញឲ្យលោកបានយល់ពីអាថ៌កំបាំងនៃ ជីវិតដែលលោកពុំធ្លាប់ដឹងសោះកាលពីពេលមុន ។ ត្រង់នេះ​ ចបស៍ ចង់មានន័យថាការបង្កើតអ្វីៗដែលអស្ចារ្យឡើងមកគឺជាកិច្ចការ ដែលសំខាន់ជាងកិច្ចការ​ដ៏ទៃទៀតក្នុងជីវិត ។

ដើម្បីស្រាយចម្ងល់រឿងចិត្ត វិញ្ញាណ និងសមាធិ ចបស៍បានផ្សងព្រេងទៅប្រទេសឥណ្ឌាចំនួន ៧ខែ ។ គាត់បានស្វែងយល់ពីពុទ្ធសាសនានិកាយសេន (Zen) ដែលក្រោយមកវាបានជ្រួលជ្រាប ចូលទៅក្នុង បុគ្គលិកលក្ខណៈពិសេស វា​មានឥទ្ធិពលលើវិធីធ្វើការរបស់លោក ឬផលិតផល ដែលលោកចង់រចនាចេញមកដែលមើលទៅសាមញ្ញមិនស្មុគស្មាញហើយតាមរយៈ សេន នេះទៀតសោត បាននាំឲ្យចបស៍ ស្គាល់ថាអ្វីទៅជាថាមពលរបស់ “អព្ភន្តរញាណ” ។ 

ញៀននឹងថ្នាំ LSD ផង និងការធ្វើសមាធិចូលជ្រៅទៅក្នុងចិត្ត និងវិញ្ញាណបានធ្វើឲ្យចបស៍ អភិវឌ្ឍសមត្ថភាពម្យ៉ាងហៅថា Reality Certain Field ដែលអាចជួយឲ្យគាត់ផ្តោតលើអ្វីមួយជាក់លាក់ ។ សមត្ថភាពពិសេសនេះវាជួយជំរុញឲ្យអ្វីដែល ចបស៍ ចង់ឲ្យកើតឡើងអាចក្លាយជាការពិតដូចអ្វីដែលគាត់គិត ។ 

នៅមានកត្តាផ្សំមួយទៀតដែលជួយសម្រួចគំនិត Minimalist របស់ចបស៍  គឺការស្រឡាញ់ចូលចិត្តសិល្បៈ ។ ជានិច្ចកាល ចបស៍ តែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតពីរឿង រចនាផលិតផលរបស់ Apple ។ ចបស៍ ចង់ឲ្យគ្រប់ផលិតផលចេញមកមានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងមើលទៅសាមញ្ញ ។ 

គំនិតស្រឡាញ់សិល្បៈនេះមានដើមចមពីពេលដែលលោករៀននៅ មហាវិទ្យាល័យ ។ គាត់លែងចង់រៀនសូត្រក៏សម្រេចចិត្តបោះបង់ការសិក្សាតែខាងសាលានៅអនុញ្ញាតឲ្យគាត់ចូលរៀនមុខវិជ្ជាផ្សេងៗ តាមតែគាត់ចង់​ ។ ចបស៍ ចូលរៀនថ្នាក់រចនាពុម្ពអក្សរដែលក្រោយមកជំនាញនេះមានប្រយោជន៍មែនទែនសម្រាប់កុំព្យូទ័រម៉ាក Mac និង Graphical User Interface របស់វា ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!