ជំពូក១៖ អ្នកនឹងរកឃើញថា តើក្រុមហ៊ុន Apple ក្រោមការដឹកនាំរបស់លោក ស្ទីវ ចបស៍ អាចវិវឌ្ឍខ្លួនក្លាយជាទីចាប់អារម្មណ៍របស់មនុស្សនៅទូទាំងពិភពលោកដោយរបៀបណា?

ជំពូក២៖ មានឪពុកជាជាងជួសជុល និងមានមិត្តស្គាល់ចិត្តថ្លើមគ្នាដែលចូលចិត្តបង្កើតរឿងលេងសើច បានជួយឲ្យចបស៍ ដិតដាម និងដាក់ចិត្តស្រឡាញ់ផ្នែករចនាម៉ូត និងផ្នែកវិស្វកម្ម

ជំពូក៣៖ ចំណាប់អារម្មណ៍លើរឿងចិត្ត និងវិញ្ញាណការប្រើថ្នាំសណ្តំសរសៃប្រសាទ ពិសេសការរៀនផ្នែក សិល្បៈ បានធ្វើឲ្យគាត់ស្រឡាញ់ភាពស្រស់ស្អាត និងផ្តោតការយកចិត្តទុកដាក់លើអ្វីមួយកាន់តែខ្លាំង

ជំពូក៤៖ ដាក់ឈ្មោះក្រុមហ៊ុនថា Apple ក្រោយទៅលេងចម្ការប៉ោម (Apple)

ជំពូក៥៖ ហេតុអ្វីបានជាគេដាក់ឈ្មោះក្រុមហ៊ុនថា Apple ?

ជំពូក៦៖ ចរិតដ៏ចម្លែក

ជំពូក៧៖ ខ្ទាតចេញពីក្រុមហ៊ុន ដែលខ្លួនខំបង្កើតដោយផ្ទាល់ដៃ

ជំពូក៨៖ ក្រោកឈរម្តងទៀតក្រោយក្រុមប្រឹក្សាភិបាល បណ្តេញចេញពីក្រុមហ៊ុន Apple

ជំពូក៩៖ ជីវិតគ្រួសារ

ជំពូក១០៖ ត្រឡប់មកស្តារក្រុមហ៊ុនចាស់ឡើងវិញ

ជំពូក១១៖ នាំមហាជោគជ័យជូនក្រុមហ៊ុន Apple តាមរយៈការបង្កើត iMac

ជំពូក១២៖ បង្កើតបងប្អូនត្រកូល i (iPod iPhone iPad)

ជំពូក១៣៖ ប្តឹងក្រុមហ៊ុនណាដែលអាចផលិតកម្មវិធីស្រ ដៀងនឹងប្រតិបត្តិការរបស់​ Apple

ជំពូក១៤៖ មហារីក

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ គូស្នេហ៍មួយគូគឺលោក Abdul fattah Jandali និងអ្នកនាង Joanne Schieble ដែលពេលនោះមិនទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើយទេ តែបានផ្តល់កំណើតដល់ក្មេងប្រុសម្នាក់ ។ ក៏ប៉ុន្តែ គូស្នេហ៍ទាំងពីរនាក់នេះមិនអាចចិញ្ចឹមកូនប្រុសដែលទើបកើតបានដោយផ្ទាល់ដៃនោះទេ ។ ដ្បិតអីថានាង Schieble ធំធាត់ឡើងក្នុងគ្រួសារដែលកាន់និកាយ កាតូលិក យ៉ាងតឹងរ៉ឹង ហើយមិនអនុញ្ញាតិឲ្យមានកូនជាមួយបុរសដែលកាន់សាសនាអ៊ីស្លាមឡើយ ។ អ្នកទាំងពីរត្រូវបានបង្ខំឲ្យបោះបង់កូននេះ ហើយប្រគល់ឲ្យនរណាម្នាក់យកទៅចិញ្ចឹម ។ 

ចុងក្រោយក្មេងប្រុសដែលទើបនឹងស្គាល់ពន្លឺព្រះអាទិត្យត្រូវបានប្តីប្រពន្ធ Paul និង Clara Jobs ដែលរស់នៅតំបន់ ស៊ីលីខន​ វ៉ាឡេ យកទៅចិញ្ចឹម ។ អ្នកទាំងពីរបានដាក់ឈ្មោះឲ្យកូនចិញ្ចឹមនេះថា Steven ។

លោក Paul Jobs ដែលជាអ្នកបច្ចេកទេសខាងជួសជុលម៉ាស៊ីន ហើយក្រោយមកក្លាយជាអ្នកជំនាញមេកានិចរថយន្ត ជាឪពុកម្នាក់ដែលណែនាំ កុមារ ចបស៍​ ឲ្យស្គាល់ពិភពនៃការរចនាម៉ូត និងវិស្វកម្ម ។ 

កាលពី ចបស៍ នៅក្មេងលោក Paul បានព្យាយាមផ្ទេរចំណេះដឹងផ្នែកមេកានិចឲ្យទៅកូនប្រុស ។ លោក Paul បានបន្តទៀតថា ចបស៍ ចាប់អារម្មណ៍ និងផ្តោតការយកចិត្តទុកដាក់លើការងារហត្ថកម្មរបស់លោកមែនទែន ។ ឧទាហរណ៍៖ បើអ្នកផ្ទះត្រូវការទូឈើ លោក Paul នឹងធ្វើវាភ្លាម ហើយកុមារ ចបស៍ តែងតែមកជួយឪពុកជានិច្ច ។ 

ពេលដែល ចបស៍ កាន់តែចម្រើនវ័យ ក្រុមគ្រួសារគេបានរើផ្ទះ ហើយដើររកទិញផ្ទះប្រភេទ Echler ដែលមានតម្លៃសមរម្យមួយ ។ ផ្ទះនេះជាផ្ទះដែលទាន់សម័យមើលទៅទូលាយមានជញ្ជាំងកញ្ចក់ គួរឲ្យចង់រស់នៅ ។ កត្តាទាំងអស់នេះហើយ​បានជំរុញឲ្យ ចបស៍ កាន់តែមានចំណាប់អារម្មណ៍លើភាពស្រស់ស្អាត និងប្រណីតភាពនៃការរចនា ។  

ពេលឡើងដល់ថ្នាក់វិទ្យាល័យ ស្ទីវ ចបស៍ រកបានមិត្តម្នាក់ឈ្មោះ ស្ទីវ វ៉សនៀក (Steve Wozniak) ។ ពួកគេឆាប់ត្រូវរ៉ូវគ្នាមែនទែន ។ វ៉សនៀក មានអាយុចាស់ជាង ចបស៍ ដល់ទៅ ៥ឆ្នាំ ។ គេជាក្មេងដែល មានទេពកោសល្យផ្នែកបច្ចេកទេសកុំព្យូទ័រ ។ រាប់ចាប់តាំងពីស្គាល់គ្នាមក ចបស៍បានរៀនពីកុំព្យូទ័រយ៉ាងច្រើនតាមរយៈមិត្តថ្មីនេះ ។

គេទាំងពីរជាក្មេងដែលចូលចិត្តលេងសើចច្រើន ។ ហើយពួក គេក៏ស្រឡាញ់ការចង់ចេះចង់ដឹង និងស្វែងយល់ពីពិភពអេឡិចត្រូនិច ពិសេសពួកគេក៏ចង់ដឹងដែរថា ពួកគេអាចធ្វើអ្វីបានខ្លះក្រោយចេះរឿងអេឡិចត្រូនិច និងកុំព្យូទ័រហើយ ។ 

នៅឆ្នាំ ១៩៧១ អ្នកទាំងពីរបានបង្កើត និងលក់ផលិតផលឈ្មោះ Blue Box ។ ឧបករណ៍នេះអាចចម្លងសំឡេងតាមរលកសញ្ញាហើយអាចឲ្យអ្នកហៅទូរស័ព្ទទៅណាក៏បានមិនចាំបាច់អស់លុយ ។ វ៉ស នៀក បាន ដើរតួនាទីជាអ្នកបង្កើត និងរចនាផលិតផលថ្មីនេះ ។ ចំណែកឯ ចបស៍ វិញជាអ្នករកទីផ្សារធ្វើយ៉ាងណាដើម្បីអាចលក់ផលិតផលនេះចេញបាន ។ ចំពោះឧបករណ៍ថ្មីនេះ ពួកគេចំណាយថ្លៃដើម ដើម្បីផលិតអស់ ៤០ដុល្លារ ក្នុងមួយគ្រឿងហើយលក់ចេញក្នុងតម្លៃ ១៥០ដុល្លារ ។ 

ពួកគេទាំងពីរបានលក់ Blue Box ដាច់អស់ជាង ១០០គ្រឿង ។ ពួកគេបានស្គាល់រសជាតិលុយតាមរយៈអ្វីដែលពួកគេអាចបង្កើតបាន ដោយការផ្សំផ្គុំនូវសមត្ថភាពវិស្វកម្មដ៏ចំណានរបស់ វ៉សនៀក (ចេះធ្វើ) និងសមត្ថភាពមើលបានវែងឆ្ងាយរបស់ ចបស៍ (ចេះលក់) ។ នេះជាផ្លូវមួយដែលពេលក្រោយមកទៀតបាននាំអ្នកទាំងពីរទៅបង្កើត ក្រុមហ៊ុន Apple ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!