ជំពូក១៖ អ្នកនឹងរកឃើញថា តើក្រុមហ៊ុន Apple ក្រោមការដឹកនាំរបស់លោក ស្ទីវ ចបស៍ អាចវិវឌ្ឍខ្លួនក្លាយជាទីចាប់អារម្មណ៍របស់មនុស្សនៅទូទាំងពិភពលោកដោយរបៀបណា?

ជំពូក២៖ មានឪពុកជាជាងជួសជុល និងមានមិត្តស្គាល់ចិត្តថ្លើមគ្នាដែលចូលចិត្តបង្កើតរឿងលេងសើច បានជួយឲ្យចបស៍ ដិតដាម និងដាក់ចិត្តស្រឡាញ់ផ្នែករចនាម៉ូត និងផ្នែកវិស្វកម្ម

ជំពូក៣៖ ចំណាប់អារម្មណ៍លើរឿងចិត្ត និងវិញ្ញាណការប្រើថ្នាំសណ្តំសរសៃប្រសាទ ពិសេសការរៀនផ្នែក សិល្បៈ បានធ្វើឲ្យគាត់ស្រឡាញ់ភាពស្រស់ស្អាត និងផ្តោតការយកចិត្តទុកដាក់លើអ្វីមួយកាន់តែខ្លាំង

ជំពូក៤៖ ដាក់ឈ្មោះក្រុមហ៊ុនថា Apple ក្រោយទៅលេងចម្ការប៉ោម (Apple)

ជំពូក៥៖ ហេតុអ្វីបានជាគេដាក់ឈ្មោះក្រុមហ៊ុនថា Apple ?

ជំពូក៦៖ ចរិតដ៏ចម្លែក

ជំពូក៧៖ ខ្ទាតចេញពីក្រុមហ៊ុន ដែលខ្លួនខំបង្កើតដោយផ្ទាល់ដៃ

ជំពូក៨៖ ក្រោកឈរម្តងទៀតក្រោយក្រុមប្រឹក្សាភិបាល បណ្តេញចេញពីក្រុមហ៊ុន Apple

ជំពូក៩៖ ជីវិតគ្រួសារ

ជំពូក១០៖ ត្រឡប់មកស្តារក្រុមហ៊ុនចាស់ឡើងវិញ

ជំពូក១១៖ នាំមហាជោគជ័យជូនក្រុមហ៊ុន Apple តាមរយៈការបង្កើត iMac

ជំពូក១២៖ បង្កើតបងប្អូនត្រកូល i (iPod iPhone iPad)

ជំពូក១៣៖ ប្តឹងក្រុមហ៊ុនណាដែលអាចផលិតកម្មវិធីស្រ ដៀងនឹងប្រតិបត្តិការរបស់​ Apple

ជំពូក១៤៖ មហារីក

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

យើងពិតជាមិនអាចបដិសេដតួនាទីដ៏សំខាន់របស់លោក ស្ទីវ ចបស៍ ដែលជាអ្នកបង្កើតកុំព្យូទ័រសម័យទំនើបអាចដាក់តាមខ្លួនបាន ដូច ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះបានទេ ។ 

ស្ទីវ ចបស៍ ជាមនុស្សដែលគិត និងចង់បានផលិតផលដែលផលិតចេញ មកមានភាពល្អឥតខ្ចោះ ។ លោកមានចក្ខុវិស័យចង់ផ្លាស់ប្តូរពិភពលោកតាមរយៈបច្ចេកវិទ្យា ។

នៅក្នុងសៀវភៅជីវប្រវត្តិរបស់លោក ស្ទីវ ចបស៍ ដែលលក់ដាច់រាប់លានក្បាល និងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សទូទាំងពិភព លោកនេះ ។ យើងនឹងរកឃើញថាស្របពេលដែលលោក ស្ទីវ ចបស៍ ជាមនុស្សមានគំនិតរចនា និងចង់បង្កើតចេញអ្វីមួយឡើងដែលមានភាពល្អឥតខ្ចោះ វាចៀសមិនផុតពីការប៉ះទង្គិច និងបង្កជម្លោះជាមួយមជ្ឈដ្ឋានដែលនៅជុំវិញនោះទេ ។ ចំពោះទំនាក់ទំនងរបស់លោកជាមួយ បុគ្គលិក និងដៃគូសហការ គេច្រើនសង្កេតឃើញថា លោកច្រើនជាមនុស្សដែលមានអត្តចរិតចម្លែក និងពិបាកធ្វើការជាមួយ តែបើ ទោះបីជាពិតដូចការលើកឡើងដូច្នេះមែន ។ ស្ទីវ ចបស៍ ខ្លួនឯងបានប្រកែកថា៖ “គាត់ធ្វើដូច្នេះដើម្បីជំរុញឲ្យកូនចៅបង្កើតអ្វីមួយចេញមក ដែលមានភាពល្អឥតខ្ចោះតែប៉ុណ្ណោះ” ។

នៅក្នុងសាច់រឿង ជាបន្តបន្ទាប់ទៅនេះនឹងរៀបរាប់យ៉ាងលម្អិតពីជីវិត របស់បុរសដ៏មានឥទ្ធិពលម្នាក់ដែលក្លាយជានិមិត្តរូបនៃបដិវត្តន៍ បច្ចេកវិទ្យា ។ សាច់រឿង នឹងលាតត្រដាងពីជីវិតក្មេងជំទង់ម្នាក់ដែលរកបានដៃគូដែលចូលចិត្តបង្កើតរឿងលេងសើច (prank) ហើយ ក្រោយមកពួកគេទាំងពីរបានក្លាយជាសហស្ថាបនិកដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃភាគហ៊ុនថ្លៃជាងគេបំផុតក្នុងពិភព លោក ។

អ្នកនឹងរកឃើញថា ៖

  1. តាមរយៈការប្រើថ្នាំសណ្តំសរសៃប្រសាទ LSD និងការធ្វើសមាធិ តើចបស៍ អាចបង្កើតឧបករណ៍បច្ចេកវិទ្យាដូចដែលយើងកំពុងប្រើសព្វថ្ងៃនេះដោយរបៀបណា? 
  2. ហេតុអ្វីបានជា ស្ទីវ ចបស៍ ជឿទាំងងងឹតងងុលថា ការព្យាបាលតាមការចាក់ម្ជុលបែបបុរាណ និងការហូបផ្លែឈើពិតជាអាច ព្យាបាលជំងឺមហារីកដ៏កាចសាហាវបាន? 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!