ជំពូក១៖ ប្រសិនបើមនុស្សរកឃើញចក្ខុវិស័យ ពួកគេនឹងមានមោទនភាពសម្រាប់ការងារនោះ

ជំពូក២៖ ប្រសិនបើអ្នកចង់លើកទឹកចិត្តបុគ្គលណាម្នាក់កុំកុហក់! ចូរធ្វើឲ្យពួកគេចាប់អារម្មណ៍វិញ

ជំពូក៣៖ ប្រសិនបើអ្នកចង់ដឹកនាំ និងលើកទឹកចិត្តអ្នកដទៃ អ្នកត្រូវស្គាល់ច្បាប់រង្វង់មាសជាមុនសិន (The Golden Circle)

ជំពូក៤៖ អ្នកដឹកនាំល្អប្រាស្រ័យទាក់ទង ច្បាប់រង្វង់មាស (The Golden Circle) ពីខាងក្នុងមកក្រៅ

ជំពូក៥៖ អាជីវកម្ម និងអង្គភាពដែលចាប់ផ្តើមដោយមាន ចក្ខុវិស័យច្បាស់លាស់ (Why) គឺនឹងមានស្ថេរភាព

ជំពូក៦៖ មនុស្សដែលមានភាពក្លៀវក្លា គឺជាធនធានដ៏មានឥទ្ធិពលបំផុតដែលអាជីវកម្មគួរតែមាន

ជំពូក៧៖ ជោគជ័យដែលយូរអង្វែង គឺត្រូវពឹងផ្អែកទៅលើ ភាពរស់រវើកនៃចក្ខុវិស័យតាំងពីដំបូង (Original WHY)

ជំពូក៨៖ ការប្រើកលល្បិច មិនអាចបង្កើនជំនឿចិត្តដល់អតិថិជននោះទេ ហើយទីបំផុតវានឹងផ្តល់ផលអវិជ្ជមានមកវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីក្រុមការងារ eBook Cambodia

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ច្បាប់រង្វង់មាសរបស់ Sinek (Sinek’s Golden Circle) មានមូលដ្ឋានគ្រឹះធូររលុងផ្អែកលើសមាមាត្រមាសដែលជាទម្រង់គណិតវិទ្យាដែល ពិពណ៌នាអំពីសមាមាត្រដែលត្រូវបានគេចាត់ទុកថាជាការធ្វើឲ្យពេញចិត្តតែនឹងភ្នែក ។  ច្បាប់រង្វង់មាសមានរង្វង់ផ្តោតលើបីរង្វង់៖​ រង្វង់ទី១ (Why Circle) ដែលជាផ្នែកគោលនៅចំកណ្តាល រង្វង់ទី២ (How Circle) ដែលរុំព័ទ្ធជុំវិញហ្នឹង និងរង្វង់ទី៣ (What Circle) ដែលជារង្វង់នៅខាងក្រៅ ។ 

What Circle ដែលពិពណ៌នាអំពីសកម្មភាពអាជីវកម្ម ឬអង្គភាព ។  ជាធម្មតា What Circle ដែលជាការពន្យល់ដោយខ្លួនឯងយ៉ាងត្រឹមត្រូវដោយនិយាយថា ការបង្កើតផលិតផល ឬផ្តល់ជូននូវសេវាកម្មជាក់លាក់ណាមួយ ។

How Circle បានបង្ហាញពីវិធីដែល  What Circle   ត្រូវបានសម្រេច៖ តើអ្នកដោះស្រាយអ្វីៗគ្រប់យ៉ាងដោយរបៀបណា?  តើវាជាអ្វីឧទាហ រណ៍នៃការប្រែក្លាយដំណើរការនៃការផលិត ឬវប្បធម៌អាជីវកម្មទៅជាអ្វីម្យ៉ាងដែលពិសេស?

Why Circle ពិពណ៌នាអំពីបេសកកម្មនៃអាជីវកម្ម ឬអង្គភាព ។  ហេតុអ្វីបានជាវាត្រូវបានបង្កើតឡើង?  តើគោលដៅសំខាន់របស់វា គឺជាអ្វី?

ទោះបីកត្តាទាំងបីនេះចាំបាច់ត្រូវបានដឹងឲ្យច្បាស់ និងគិតពិចារណាជាមុនក៏ដោយក៏ក្រុមហ៊ុន និងអង្គភាពជាច្រើននៅតែមិនមានគំនិតច្បាស់លាស់អំពី  Why Circle របស់ពួកគេឡើយ ។   ឧទាហរណ៍៖ ការផ្តល់ផល ចំណេញមិនមែនជា Why ទេ៖ វាជាលទ្ធផលនៃ What និង How

ដើម្បីសហការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ យើងគួរតែ ប្រកាន់យកទស្សនវិស័យនៃរង្វង់មាស (Golden Circle) និងស្វែងយល់ពីរង្វង់ទាំង ៣ របស់វា ។  មនុស្សខ្លះអាចមើលឃើញពិភពលោក ដូចនេះតាមធម្មជាតិប៉ុន្តែយើងមិនមានទំនូរចិត្ដបែបនេះអាចរៀនពីវាបាន ។

ច្បាប់រង្វង់មាស (The Goldne Circle) ផ្តល់នូវគំរូភាពជាអ្នកដឹកនាំដែលអាចដើរតួជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតអាជីវកម្ម ឬអង្គភាពនិងសម្រាប់ជំរុញ និងដឹកនាំអ្នកដទៃ ។  នៅទីបំផុត អ្នកដឹកនាំត្រូវតែខិតខំ មិនត្រឹមតែទាក់ទងនឹងអ្វី What ដែលកំពុងធ្វើ និងវិធីណា How នោះទេ តែព្រមទាំងហេតុអ្វី Why ដែលបានគេតែងតែបំភ្លេចចោលផងដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!