ជំពូក១៖ ប្រសិនបើមនុស្សរកឃើញចក្ខុវិស័យ ពួកគេនឹងមានមោទនភាពសម្រាប់ការងារនោះ

ជំពូក២៖ ប្រសិនបើអ្នកចង់លើកទឹកចិត្តបុគ្គលណាម្នាក់កុំកុហក់! ចូរធ្វើឲ្យពួកគេចាប់អារម្មណ៍វិញ

ជំពូក៣៖ ប្រសិនបើអ្នកចង់ដឹកនាំ និងលើកទឹកចិត្តអ្នកដទៃ អ្នកត្រូវស្គាល់ច្បាប់រង្វង់មាសជាមុនសិន (The Golden Circle)

ជំពូក៤៖ អ្នកដឹកនាំល្អប្រាស្រ័យទាក់ទង ច្បាប់រង្វង់មាស (The Golden Circle) ពីខាងក្នុងមកក្រៅ

ជំពូក៥៖ អាជីវកម្ម និងអង្គភាពដែលចាប់ផ្តើមដោយមាន ចក្ខុវិស័យច្បាស់លាស់ (Why) គឺនឹងមានស្ថេរភាព

ជំពូក៦៖ មនុស្សដែលមានភាពក្លៀវក្លា គឺជាធនធានដ៏មានឥទ្ធិពលបំផុតដែលអាជីវកម្មគួរតែមាន

ជំពូក៧៖ ជោគជ័យដែលយូរអង្វែង គឺត្រូវពឹងផ្អែកទៅលើ ភាពរស់រវើកនៃចក្ខុវិស័យតាំងពីដំបូង (Original WHY)

ជំពូក៨៖ ការប្រើកលល្បិច មិនអាចបង្កើនជំនឿចិត្តដល់អតិថិជននោះទេ ហើយទីបំផុតវានឹងផ្តល់ផលអវិជ្ជមានមកវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីក្រុមការងារ eBook Cambodia

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅចំណុចណាក៏ដោយមនុស្សគ្រប់រូប ឬអង្គភាពមួយត្រូវការវិធីលើក ទឹកចិត្តមនុស្សឲ្យចេះចាប់ផ្ដើមធ្វើអ្វីមួយ មិនថាដើម្បីធ្វើការឲ្យកាន់តែមានប្រសិទ្ធភាព ការចូលរួមសកម្មភាពសប្បុរសធម៌ ការបោះឆ្នោតឲ្យគាំទ្រក្រុមណាមួយ ឬការបរិច្ចាគចូលរួមជាមួយអង្គការផ្តល់ជំនួយសង្គ្រោះណាមួយក៏ដោយ ។

ទោះយ៉ាងណាក្រុមហ៊ុន និងអង្គភាពភាគច្រើននៅតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រចាស់កំរិល ដើម្បីលើកទឹកចិត្តបុគ្គលិករបស់ពួកគេ ដូចជាការផ្ដល់អ្វីមួយដើម្បីលើកទឹកចិត្តដល់ពួកគេក្នុងការធ្វើអ្វីមួយ និងមានការគំរាមកំហែងដល់អ្នកដែលមិនបានធ្វើ ជាមួយនឹងភាពអវិជ្ជមានដ៏ក្រអើតក្រទមជាដើម ។

ផ្ទុយទៅវិញ អ្នកគ្រប់គ្រងល្អដែលចង់ធ្វើឲ្យមនុស្សដែលនៅជុំវិញពួកគេសកម្មមិនត្រូវផ្តល់រង្វាន់ ឬដាក់ពិន័យអ្វីទេពួកគេជំរុញលើកទឹកចិត្ត ដោយធ្វើឲ្យពួកគេមានឆន្ទៈក្នុងការធ្វើការងារនោះដោយខ្លួនឯង ។

ដូច្នេះ ពួកគេនឹងមិនធ្វើតាមអ្នកដទៃដោយហេតុផលសមរម្យណាមួយនោះទេ ប៉ុន្តែពួកគេធ្វើដោយអារម្មណ៍ពួកគេប្រាប់ថា ជារឿងសំខាន់ដែលត្រូវធ្វើដូច្នោះ ។ ការលើកទឹកចិត្តប្រភេទនេះ មានលក្ខណៈជ្រៅជាងការលើកទឹកចិត្តដោយសម្ភារ ។  មនុស្សដែលមានភាពក្លៀវក្លា បានវិនិយោគខ្លួនឯងផ្ទាល់ ហើយនឹងបន្តបែបនោះរហូត ។

បុគ្គលិកដែលមានភាពក្លៀវក្លា នឹងហ៊ានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីសម្រេចគោលដៅរួមដោយមិនចាំបាច់មានអ្នកណាមកបំផុសឡើយ ។  ពួកគេមិនធ្វើដើម្បីគ្រាន់តែចង់បានផលប្រយោជន៍ ឬរង្វាន់លើកទឹកចិត្តនោះទេ ប៉ុន្តែពួកគេធ្វើដោយសារតែពួកគេយល់នូវអត្ថន័យដែលស៊ីជម្រៅនៅក្នុងសកម្មភាពនោះ ។  ពួកគេមានអារម្មណ៍សម្គាល់ដឹងពីអ្វីដែលពួកគេត្រូវការ ។

គិតដល់បងប្អូនប្រុសទាំងពីរនាក់នៃ Wright អ្នកដែលបង្កើតយន្តហោះមុនគេនៅឆ្នាំ ១៩០៣ ។

មិនដូចគូប្រកួតប្រជែងរបស់ពួកគេនោះទេ ពួកគេមិនមានក្រុមការងារ ដែលទទួលបានការបណ្តុះបណ្តាល មិនមានទំនាក់ទំនងសំខាន់ក្នុងវិស័យឧស្សាហកម្ម ហើយក៏មិនមានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុផងដែរ​ ។  ពួកគេមិនត្រូវបានជំរុញដោយការរំពឹងទុកថា ពួកគេនឹងក្លាយជាអ្នកមាន ឬអ្នកល្បីល្បាញនោះទេ ប៉ុន្តែពួកគេគ្រាន់តែចង់ជំនះរឿងដែលមិនអាចទៅរួចឲ្យទៅរួចតែប៉ុណ្ណោះ ។ ការលះបង់នេះ គឺជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ និងផ្តល់ឲ្យពួកគេនូវគុណសម្បត្តិដែលចាំបាច់ជាងគូប្រជែងរបស់ពួកគេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!