ជំពូក១៖ ប្រសិនបើមនុស្សរកឃើញចក្ខុវិស័យ ពួកគេនឹងមានមោទនភាពសម្រាប់ការងារនោះ

ជំពូក២៖ ប្រសិនបើអ្នកចង់លើកទឹកចិត្តបុគ្គលណាម្នាក់កុំកុហក់! ចូរធ្វើឲ្យពួកគេចាប់អារម្មណ៍វិញ

ជំពូក៣៖ ប្រសិនបើអ្នកចង់ដឹកនាំ និងលើកទឹកចិត្តអ្នកដទៃ អ្នកត្រូវស្គាល់ច្បាប់រង្វង់មាសជាមុនសិន (The Golden Circle)

ជំពូក៤៖ អ្នកដឹកនាំល្អប្រាស្រ័យទាក់ទង ច្បាប់រង្វង់មាស (The Golden Circle) ពីខាងក្នុងមកក្រៅ

ជំពូក៥៖ អាជីវកម្ម និងអង្គភាពដែលចាប់ផ្តើមដោយមាន ចក្ខុវិស័យច្បាស់លាស់ (Why) គឺនឹងមានស្ថេរភាព

ជំពូក៦៖ មនុស្សដែលមានភាពក្លៀវក្លា គឺជាធនធានដ៏មានឥទ្ធិពលបំផុតដែលអាជីវកម្មគួរតែមាន

ជំពូក៧៖ ជោគជ័យដែលយូរអង្វែង គឺត្រូវពឹងផ្អែកទៅលើ ភាពរស់រវើកនៃចក្ខុវិស័យតាំងពីដំបូង (Original WHY)

ជំពូក៨៖ ការប្រើកលល្បិច មិនអាចបង្កើនជំនឿចិត្តដល់អតិថិជននោះទេ ហើយទីបំផុតវានឹងផ្តល់ផលអវិជ្ជមានមកវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីក្រុមការងារ eBook Cambodia

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកមិនចង់ហៅការងារដែលអ្នកស្រឡាញ់ថា ជាការងាររបស់អ្នកខ្លួនឯងទេឬ?

ទោះបីជានរណាម្នាក់អាចឆ្លើយថា “Yes” ចំពោះសំណួរនេះក៏ដោយ តាមពិតមនុស្សភាគច្រើនមិនទាំងមានលទ្ធភាពស្រឡាញ់ការងាររបស់ពួកគេផង ។  ពួកគេគិតថាវាជាពេលវេលាខ្ជះខ្ជាយក្នុងការព្យាយាមស្វែងរកការងារក្នុងក្តីសុបិន ដែលជាការងារមួយដែលនឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។

ប៉ុន្តែ តើវាពិតជាមិនអាចទៅរួចមែន ឬទេ? តើយើងទាំងអស់គ្នាមិនអាច រកបាននូវការងារដែលធ្វើឲ្យយើងពេញចិត្តទេឬ?

មែន យើងអាចធ្វើបាន!  ប៉ុន្តែ មានតែការស្វែងរកអ្វីដែលធ្វើឲ្យយើង រំភើប និងជឿជាក់ប៉ុណ្ណោះ ។ និយាយឲ្យខ្លី យើងត្រូវការមូលហេតុដែលជាគោលដៅ ឬគោលបំណងដែលផ្តល់ឲ្យជីវិតរបស់យើងមានអត្ថន័យកាន់តែស៊ីជម្រៅហើយធ្វើឲ្យអ្វីៗផ្សេងទៀតក្លាយជាជជ្រើសទីពីរបាន ។

 លោក   Simon Sinek  អ្នកនិពន្ធសៀវភៅនេះ គឺជាគំរូដ៏ល្អមួយរូប ។  ទោះបីជាគាត់កំពុងដឹកនាំអាជីពជោគជ័យក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មក៏ដោយ គាត់ចាប់ផ្តើមមានអារម្មណ៍ថាបានពេញចិត្តការងាររបស់គាត់ នៅពេលគាត់បានរកឃើញគោលដៅរបស់វា ។  ហើយគាត់បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ក្នុងគោលបំណងដឹកនាំសកម្មភាពមួយដើម្បីជំរុញគ្រប់គ្នាឲ្យរកឃើញពីគោលដៅរបស់ពួកគេដែរ ។

ជាពិសេស គោលដៅរបស់គាត់ គឺដើម្បីជំរុញអ្នកដទៃឲ្យធ្វើអ្វីដែលធ្វើឲ្យពួកគេរំភើប ដែលផ្ទុយពីការជំរុញឲ្យពួកគេធ្វើតាមគ្នា ។  ជាគំនិតជាមូលដ្ឋាន យើងទាំងអស់គ្នាអាចរកឃើញពីគោលដៅដោយមិនចាំបាច់មានធនធានពិសេស ឬពោរពេញទៅដោយសំណាងអ្វីនោះទេ ។ អ្វីដែលយើងត្រូវធ្វើនោះ គឺយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដែលអាចអនុវត្តបានយ៉ាងងាយដែលមនុស្សគ្រប់គ្នាក៏អាចរៀនសូត្របានដូចៗគ្នា ។

ដោយអនុវត្តគោលការណ៍ទាំងនេះនរណាក៏អាចបង្កើតអាជីវកម្ម និងអង្គភាពដែលបុគ្គលិកទាំងអស់មានគោលដៅ ដែលបន្តិចម្តងៗនឹងជួយពួកគេអាចផ្លាស់ប្តូរពិភពលោកបាន ។  ហើយវាត្រូវចាប់ផ្តើមពីគោលដៅនៃបុគ្គលម្នាក់ៗដែលមាននៅក្នុងខ្លួនយើងគ្រប់គ្នា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!