រៀនអំពីអ្វីដែលធ្វើឲ្យប្រជាជាតិមួយបង្កើនស្មារតីក្នុងការបង្កើតជំនួញទើបចាប់ផ្តើម

ជំពូក១៖ ប្រទេសអ៊ីស្រាអែលសម្បូរទៅដោយនវត្តកម្ម និងភាពជាសហគ្រិនជាទឹកដីសម្រាប់ជំនួញទើបចាប់ផ្តើមប្រកបទៅដោយភាពច្នៃប្រតិដ្ឋ

ជំពូក២៖ វប្បធម៌នៃការសង្ស័យ ឈ្លោះប្រកែក ការជឿជាក់ និងភាពមិនផ្លូវការ កែប្រែផ្នត់គំនិតរបស់ ប្រជាជនអ៊ីស្រាអែល

ជំពូក៣៖ កងកម្លាំងរបស់អ៊ីស្រាអែលដើរតួជាអ្នកផ្តួចផ្តើមជំនួញទើបចាប់ផ្តើមដែលមានបច្ចេកវិទ្យាខ្ពស់ និងត្រៀមទាហានរបស់ខ្លួនសម្រាប់បរិយាកាសនៃពាណិជ្ជកម្ម

ជំពូក៤៖ ការប្រមូលផ្តុំនៃសហគមគីប៊ូតហ្ស៊ីម និងសហគ្រាសមូលធនថ្មី បង្កើតការបោះជំហានដ៏ធំពីរក្នុងសេដ្ឋកិច្ចអ៊ីស្រាអែល

ជំពូក៥៖ អន្តោប្រវេសន៍មានប្រយោជន៍សម្រាប់សេដ្ឋកិច្ចអ៊ីស្រាអែល ក៏ដូចជាការបំលាស់ទីរបស់ អ៊ីស្រាអែលនៅក្រៅប្រទេស

ជំពូក៦៖ អ៊ីស្រាអែលបំលែងគុណវិបត្តិផ្នែកភូមិសាស្ត្រនយោបាយ ទៅជាគុណសម្បត្តិសេដ្ឋកិច្ច

ជំពូក៧៖ មានការគំរាមកំហែងជាច្រើនសម្រាប់ការជោគជ័យផ្នែកសេដ្ឋកិច្ចរបស់អ៊ីស្រាអែល

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដោយសារជនជាតិអ៊ីស្រាអែលគ្រប់រូបត្រូវបម្រើក្នុងជួរកងទ័ពយ៉ាងតិចពីរឆ្នាំ យោធារបស់ពួកគេគឺជាផ្នែកសំខាន់មួយនៃសង្គម ។ វាក៏ជាកន្លែងដែលថាមពលច្នៃប្រតិដ្ឋរបស់ប្រទេសកើតចេញផងដែរ ដូច្នេះវាដើរតួជាអ្នកបង្កើតសម្រាប់ការចាប់ផ្តើមបច្ចេកវិទ្យាកម្រិតខ្ពស់។ 

នៅអ៊ីស្រាអែលក្មេងអាយុ ១៧ឆ្នាំ ទាំងអស់ត្រូវរាយការណ៍ទៅមជ្ឈមណ្ឌលជ្រើសរើសយោធាសម្រាប់ធ្វើការពិនិត្យរួមមានការធ្វើតេស្តខាងចិត្តសាស្ត្រ និងការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ ។ អ្នកដែលធ្វើបានល្អក្នុងការពិនិត្យ ត្រូវបានគេផ្តល់ការបណ្តុះបណ្តាលនៅក្នុងអង្គភាពវរជនយោធា ហើយកន្លែងដែលខ្ពស់បំផុត គឺអង្គភាពតាល ភៀត ។

ទាហានតាលភៀតបញ្ចប់សញ្ញាបត្រសាកលវិទ្យាល័យផ្នែកគណិតវិទ្យា ឬ រូបវិទ្យាលឿនជាងអ្នកដទៃខណៈពេលដែលពួកគេត្រូវបានណែនាំទៅនឹងតម្រូវការបច្ចេកវិទ្យានៃសាខាយោធាទាំងអស់។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីអប់រំពួកគេឱ្យក្លាយជាអ្នកដឹកនាំដែលអាចស្វែងរកដំណោះស្រាយ អន្តរវិន័យចំពោះបញ្ហាយោធាទាំងអស់ ។ 

ទោះបីការបណ្តុះបណ្តាលតាលភៀត ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ក៏ដោយ ការទទួលបាន និងការរួមបញ្ចូលគ្នានៃបទពិសោធន៍ភាពជាអ្នកដឹកនាំ និងចំណេះដឹងបច្ចេកទេសក៏ត្រូវបានអនុវត្តផងដែរ នៅពេលបង្កើតក្រុមហ៊ុនថ្មីៗ ធ្វើឱ្យទាហានទាំងនោះក្លាយជាមនុស្សឆ្នើមក្នុងការធ្វើដូចនោះ ។

ប៉ុន្តែវាមិនត្រឹមតែជានិស្សិតបញ្ចប់តាលភៀតទេដែលចូលចិត្ដការបណ្តុះបណ្តាលបែបនេះ រាល់អង្គភាពយោធាទាំងអស់ផ្តល់ការបណ្តុះបណ្តាលក្នុងការដោះស្រាយបញ្ហាប្រកបដោយលក្ខណៈច្នៃប្រតិដ្ឋ និងសម្របខ្លួន ដែលមានអត្ថប្រយោជន៍នៅក្នុងបរិយាកាសអាជីវកម្ម ។

លើសពីនេះទៀត យោធាគឺជាកន្លែងមួយដែលយុវជន និងយុវនារីធ្វើការយ៉ាងជិតស្និទ្ធជាមួយមនុស្សដែលមានវប្បធម៌ សង្គមសេដ្ឋកិច្ច និងសាសនាខុសៗគ្នា ។ ការរៀនដោះស្រាយជាមួយមនុស្សជាច្រើនប្រភេទ គឺជាអ្វីដែលទាហានទាំងនោះអាចទទួលបានអត្ថប្រយោជន៍ពេលក្រោយនៅពេលទំនាក់ទំនងជាមួយដៃគូអាជីវកម្មអន្តរជាតិ។

បន្ថែមពីនេះទៀត ការតភ្ជាប់អាជីវកម្មជាច្រើនអាចត្រូវបានបង្កើតឡើងក្នុងរយៈពេលប្រតិបត្តិការ និងបណ្តុះបណ្តាលរយៈពេលយូរ ។ ដូច្នេះ យើងអាចមើលឃើញពីរបៀបដែលយោធាអ៊ីស្រាអែលជំរុញវប្បធម៌សហគ្រិន ហើយមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលនិស្សិតបញ្ចប់ការសិក្សាក្លាយជាស្ថាបនិកនៃក្រុមហ៊ុនជោគជ័យបំផុតមួយចំនួនរបស់អ៊ីស្រាអែល ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!