រៀនអំពីអ្វីដែលធ្វើឲ្យប្រជាជាតិមួយបង្កើនស្មារតីក្នុងការបង្កើតជំនួញទើបចាប់ផ្តើម

ជំពូក១៖ ប្រទេសអ៊ីស្រាអែលសម្បូរទៅដោយនវត្តកម្ម និងភាពជាសហគ្រិនជាទឹកដីសម្រាប់ជំនួញទើបចាប់ផ្តើមប្រកបទៅដោយភាពច្នៃប្រតិដ្ឋ

ជំពូក២៖ វប្បធម៌នៃការសង្ស័យ ឈ្លោះប្រកែក ការជឿជាក់ និងភាពមិនផ្លូវការ កែប្រែផ្នត់គំនិតរបស់ ប្រជាជនអ៊ីស្រាអែល

ជំពូក៣៖ កងកម្លាំងរបស់អ៊ីស្រាអែលដើរតួជាអ្នកផ្តួចផ្តើមជំនួញទើបចាប់ផ្តើមដែលមានបច្ចេកវិទ្យាខ្ពស់ និងត្រៀមទាហានរបស់ខ្លួនសម្រាប់បរិយាកាសនៃពាណិជ្ជកម្ម

ជំពូក៤៖ ការប្រមូលផ្តុំនៃសហគមគីប៊ូតហ្ស៊ីម និងសហគ្រាសមូលធនថ្មី បង្កើតការបោះជំហានដ៏ធំពីរក្នុងសេដ្ឋកិច្ចអ៊ីស្រាអែល

ជំពូក៥៖ អន្តោប្រវេសន៍មានប្រយោជន៍សម្រាប់សេដ្ឋកិច្ចអ៊ីស្រាអែល ក៏ដូចជាការបំលាស់ទីរបស់ អ៊ីស្រាអែលនៅក្រៅប្រទេស

ជំពូក៦៖ អ៊ីស្រាអែលបំលែងគុណវិបត្តិផ្នែកភូមិសាស្ត្រនយោបាយ ទៅជាគុណសម្បត្តិសេដ្ឋកិច្ច

ជំពូក៧៖ មានការគំរាមកំហែងជាច្រើនសម្រាប់ការជោគជ័យផ្នែកសេដ្ឋកិច្ចរបស់អ៊ីស្រាអែល

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រព័ន្ធផ្សព្វផ្សាយនានាបង្ហាញពីរូបភាពរបស់អ៊ីស្រាអែលដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗដូចជា ការរាយការណ៍តែអំពីជម្លោះនយោបាយដែលកំពុងបន្តជាមួយប្រទេសជិតខាង ជម្លោះជាមួយក្រុម ប៉ាឡេស្ទីន ឬបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។ ប៉ុន្តែផ្នែកសំខាន់មួយរបស់អ៊ីស្រាអែលជារឿយៗមិនត្រូវបានគេយកចិត្តទុកដាក់ទេនោះ គឺជាសមិទ្ធផលសេដ្ឋកិច្ច និងនវត្តកម្មថ្មីរបស់ខ្លួន ។ 

មនុស្សជាច្រើនមិនដឹងទេថាអ៊ីស្រាអែលតំណាងឱ្យមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលប្រមូលផ្តុំខ្លាំងបំផុតនៃការច្នៃប្រតិដ្ឋ និងភាពជាសហគ្រិននៅលើពិភពលោក ។

តាមពិតអ៊ីស្រាអែល គឺជាមេដឹកនាំពិភពលោកនៅពេលដែលនិយាយអំពីភាគរយនៃសេដ្ឋកិច្ចដែលបានចំណាយទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ ។ ជាលទ្ធផល ប្រទេសអ៊ីស្រាអែលក៏មានដង់ស៊ីតេខ្ពស់បំផុតនៃជំនួញទើបចាប់ផ្តើមនៅលើពិភពលោកជាមួយនឹងចំនួនសរុប ៣៨៥០ – គឺមួយសម្រាប់ប្រជាជនអ៊ីស្រាអែល ១៨៤៤ នាក់ ។

សព្វថ្ងៃនេះវាជារឿងដ៏កម្រសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការមើលរំលងអ៊ីស្រាអែល ។

ឧទាហរណ៍ក្រុមហ៊ុនស៊ីសកូ បានស្រូបទាញជំនួញទើបចាប់ផ្តើមរបស់អ៊ីស្រាអែលចំនួន ៩មុខ ហើយកំពុងតាមស្វែងរកថែមទៀត ។                                                                                                                                                                                                                                                                                         

ជំនួញទើបចាប់ផ្តើមរបស់ជនជាតិអ៊ីស្រាអែលក៏បានផ្តល់មកវិញនូវចំនួនទឹកប្រាក់ដ៏ច្រើននៃដើមទុនដែលជាបរិមាណដ៏សំខាន់បំផុតនៃសក្តានុពលបច្ចេកវិទ្យា ។ ក្នុងឆ្នាំ ២០០៨ ដើមទុនដែលបានបណ្តាក់ទុនសម្រាប់មនុស្សម្នាក់នៅអ៊ីស្រាអែលមានទំហំធំជាង សហរដ្ឋអាម៉េរិក ២ ដងកន្លះ ច្រើនជាងអឺរ៉ុប៣០ដង និងច្រើនជាងប្រទេសចិន ៨០ ដង ។ ក្រុមហ៊ុនអ៊ីស្រាអែលក៏មានវត្តមានដ៏មានឥទ្ធិពលនៅក្នុងផ្សារភាគហ៊ុនអាម៉េរិកណាសដាក (NASDAQ) ផងដែរ ដែលមានចំនួនច្រើនជាងក្រុមហ៊ុនណាសដាកនៅអឺរ៉ុបទាំងអស់បញ្ចូលគ្នា ។

*NASDAQ : National Association of Securities Dealers Automated Quotations ៖ សមាគមជាតិនៃអ្នកចែកចាយមូលបត្រស្វ័យប្រវត្តិកម្មដែលជាប្រព័ន្ធកុំព្យូទ័រសម្រាប់ការជួញដូរមូលបត្រ ។

ការចាប់ផ្តើមរបស់ជំនួញទើបចាប់ផ្តើមរបស់អ៊ីស្រាអែលមានលក្ខណៈច្នៃប្រតិដ្ឋខ្ពស់ ។ ឧទាហរណ៍មួយគឺ ក្រុមហ៊ុនប៊េតធើរផ្លេស (BetterPlace) បានបង្កើតឡើងដើម្បីលើកកម្ពស់រថយន្តអគ្គិសនី ។ គុណវិបត្តិធំៗចំពោះយានយន្តអគ្គិសនី មានដូចជាអាគុយដែលមានតម្លៃថ្លៃពេកចម្ងាយបើកបរខ្លី និងពេលវេលាសាកថ្មយូរ ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញរថយន្តមិនចាំបាច់ទិញអាគុយភ្ជាប់ជាមួយឡានទេនោះ រថយន្តអគ្គិសនីអាចមានតម្លៃថោកដូចឡានសាំងដែរ ។ ដូច្នេះ ក្រុមហ៊ុនប៊េតធើរផ្លេស បានប្រើវាដើម្បីផលប្រយោជន៍របស់គេ ដោយជួលអាគុយឡាន និងបង្កើតស្ថានីយ៍ដែលអាចប្តូរអាគុយបាន ។ 

ប៉ុន្តែហេតុអ្វីបានជាជំនួញទើបចាប់ផ្តើមមានការរីកចម្រើនយ៉ាងខ្លាំងនៅអ៊ីស្រាអែល តែមិនមែននៅកន្លែងផ្សេងទៀត? តោះទៅស្វែងយល់ទាំងអស់គ្នា !

“ប្រទេសលោកខាងលិចត្រូវការការច្នៃប្រតិដ្ឋ ប្រទេសអ៊ីស្រាអែលមានរួចទៅហើយ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!