គ្រប់គ្រងភាសាកាយវិការរបស់អ្នក ហើយក្លាយជាអ្នកដឹកនាំដ៏ពិតប្រាកដ

ជំពូក១៖ អ្នកដឹកនាំដែលខ្លាំងពូកែទាមទារឲ្យមានទំនាក់ទំនងល្អ រួមទាំងភាសាកាយវិការដ៏ពូកែផងដែរ

ជំពូក២៖ អ្នកដឹកនាំជោគជ័យអាចទាំងយល់ន័យកាយវិការនិងរៀបចំភាសាកាយវិការរបស់ពួកគេបានយ៉ាងល្អ

ជំពូក៣៖ មានជំនាញក្នុងការគ្រប់គ្រងភាសាកាយវិការនឹងជួយអ្នកឲ្យក្លាយជាអ្នកចចារដ៏ពូកែម្នាក់

ជំពូក៤៖ ទោះបីជានៅក្នុងសម័យកាលនៃការទំនាក់ទំនងដោយបច្ចេកវិទ្យាក៏ដោយ ភាសាកាយវិការនៅតែមានសារសំខាន់សម្រាប់ការផ្លាស់ប្ដូរ

ជំពូក៥៖ ភាសាកាយវិការវិជ្ជមាន គឺជាផ្នែកដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការល្អ

ជំពូក៦៖ ភេទដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាសាកាយវិការ

ជំពូក៧៖ ការយល់ពីភាពខុសគ្នានៃវប្បធម៌ គឺមានសារសំខាន់នៃការធ្វើអាជីវកម្មចម្រុះជាតិសាសន៍ក្នុងពិភពលោកនាពេលបច្ចុប្បន្ន

សេចក្ដីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលអ្នកសួរសំណួរទៅកាន់នរណាម្នាក់តើអ្នកមានឱបដៃដែរ ឬទេ? ប្រសិនបើមាន សូមបញ្ឈប់វាជាបន្ទាន់ តែវាមិនមែនជាបញ្ហាចោទទេប្រសិនបើអ្នកឱបដៃដោយសារអ្នករងារ ។ ភាសាកាយវិការរបស់អ្នកគឺស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកស្ដាប់ជានិច្ច ។ ដៃគូសន្ទនារបស់អ្នកបកប្រែអត្ថន័យ និងគោលបំណងនៃកាយវិការរបស់អ្នកតាមរបៀបរបស់គេ ។ 

នៅពេលយើងបានជួបអ្នកដឹកនាំម្នាក់ យើងនឹងធ្វើការវិនិច្ឆ័យទៅលើភាពកក់ក្ដៅ និងអំណាចរបស់ពួកគេភ្លាម ។ អ្នកបង្ហាញភាពកក់ក្ដៅតាមរយៈការសម្ដែងចេញនូវភាសាកាយវិការដែលបើកទូលាយដូចជាការបែរមុខទៅរកដៃគូសន្ទនារបស់អ្នក ការផ្លាស់ទីស្របជាមួយគេ ស្នាមញញឹម និងការមិនឱបដៃ ឬដាក់ជើងខ្នែងគ្នា ។ 

អំណាច និងឋានៈនៅក្នុងសង្គមក៏ត្រូវបានបង្ហាញតាមរយៈភាសាកាយវិការផងដែរ ។ ដូច្នេះប្រសិនបើអ្នកចង់បង្ហាញចេញឲ្យគេឃើញថាអ្នកខ្លាំងពូកែ រឹងមាំនិងមានអំណាចអ្នកត្រូវតែមានកាយវិការល្អ និយាយច្បាស់ៗ និងផ្ដោតក្រសែភ្នែករបស់អ្នក ។ មនុស្សគ្រប់គ្នាចង់បានអ្នកដឹកនាំដែលមានចិត្តនឹងនរ និងមានភាពជឿជាក់របៀបនេះ ។ 

វាក៏ជាហេតុដែលភាសាកាយវិការមានភាពសំខាន់ខ្លាំងនៅក្នុងនយោបាយ ។ នៅពេលយើងស្វែងយល់ពីអ្នកនយោបាយ រឿងដំបូងដែលយើងវិនិច្ឆ័យ គឺសម្ពន្ធភាពរបស់គណបក្ស រឿងទី២គឺ “ភាសាកាយវិការ”​ ។ ជាក់ស្ដែងលោក Richard Nixon ចាញ់លោក John F. Kennedy ក្នុងកម្មវិធីតស៊ូមតិរបស់បេក្ខភាពប្រធានាធិបតី មួយភាគធំគឺដោយសារតែគាត់នៅមិនស្ងៀម និងជូតញើសជាបន្ដបន្ទាប់ ។ វាបានធ្វើឲ្យគាត់មើលទៅមានភាពស្មុគស្មាញជាង និងមិនសូវមានទំនុកចិត្តដូចលោក John F. Kennedy ។

នាពេលអនាគត ភាសាកាយវិការនឹងកាន់តែមានសារសំខាន់ ។ ​ ភាពចម្រុះជាតិសាសន៍វប្បធម៌នៅក្នុងទីផ្សារការងារកាន់តែច្រើនឡើងៗពីមួយជំនាន់ទៅមួយជំនាន់ ។ ការធ្វើការជាមួយក្រុមការងារចម្រុះវប្បធម៌ ភាសាកាយវិការគឺជាគន្លឹះសម្រាប់ការទាក់ទងរវាងមនុស្សដែលមកពីកន្លែងខុសគ្នាដោយសាកស្រមៃទៅមើលថា “ការគ្រប់គ្រងការិយាល័យមួយដែលមានបុគ្គលិកមកពី ១២ប្រទេសផ្សេងគ្នាវានឹងយ៉ាងណា”?​ អ្នកនឹងមិនអាចធ្វើទំនាក់ទំនងដោយរលូនជាមួយពួកគេដោយប្រើភាសាកំណើតរបស់ពួកគេម្នាក់ៗនោះទេ​ ប៉ុន្ដែអ្នកអាចបង្ហាញភាពកក់ក្ដៅ និងការទុកចិត្តតាមរយៈភាសាកាយវិការដ៏ត្រឹមត្រូវរបស់អ្នកបាន ។ 

ជាចុងក្រោយ ការរីកចម្រើននៃទំនាក់ទំនងតាមវីដេអូ និងបច្ចេកវិទ្យា នឹងកាន់តែទាមទារឲ្យមេដឹកនាំមានភាសាកាយវិការដែលល្អ ។​ ជារួមមក បើយើងបានជួបមេដឹកនាំរប​ស់យើងកាន់តែច្រើន យើងនឹងអាចវាយតម្លៃពួកគេបានតាមរយៈភាសាកាយវិការរបស់ពួកគេ    ប្រសិនបើអ្នកត្រូវធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំត្រីមាសរបស់អ្នកទៅកាន់ពិភពលោកតាមរយៈសន្និសីទវីដេអូ​ (Video Conference) មនុស្សដែលមិនធ្លាប់ទាក់ទងជាមួយអ្នកជាប្រចាំនឹងមើលហើយវាយតម្លៃលើភាសាកាយវិការរបស់អ្នកដោយមិនដឹងខ្លួន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!