គ្រប់គ្រងភាសាកាយវិការរបស់អ្នក ហើយក្លាយជាអ្នកដឹកនាំដ៏ពិតប្រាកដ

ជំពូក១៖ អ្នកដឹកនាំដែលខ្លាំងពូកែទាមទារឲ្យមានទំនាក់ទំនងល្អ រួមទាំងភាសាកាយវិការដ៏ពូកែផងដែរ

ជំពូក២៖ អ្នកដឹកនាំជោគជ័យអាចទាំងយល់ន័យកាយវិការនិងរៀបចំភាសាកាយវិការរបស់ពួកគេបានយ៉ាងល្អ

ជំពូក៣៖ មានជំនាញក្នុងការគ្រប់គ្រងភាសាកាយវិការនឹងជួយអ្នកឲ្យក្លាយជាអ្នកចចារដ៏ពូកែម្នាក់

ជំពូក៤៖ ទោះបីជានៅក្នុងសម័យកាលនៃការទំនាក់ទំនងដោយបច្ចេកវិទ្យាក៏ដោយ ភាសាកាយវិការនៅតែមានសារសំខាន់សម្រាប់ការផ្លាស់ប្ដូរ

ជំពូក៥៖ ភាសាកាយវិការវិជ្ជមាន គឺជាផ្នែកដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការល្អ

ជំពូក៦៖ ភេទដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាសាកាយវិការ

ជំពូក៧៖ ការយល់ពីភាពខុសគ្នានៃវប្បធម៌ គឺមានសារសំខាន់នៃការធ្វើអាជីវកម្មចម្រុះជាតិសាសន៍ក្នុងពិភពលោកនាពេលបច្ចុប្បន្ន

សេចក្ដីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

យើងអាចចាប់ផ្ដើមស្វែងយល់ពីឬសគល់របស់វា ។ អ្នកដឹកនាំពូកែត្រូវការឲ្យមានជំនាញល្អក្នុងការទំនាក់ទំនង ។ ទំនាក់ទំនងល្អ គឺទាមទារលើសពីពាក្យសម្ដីដ៏ពូកែ តែវាត្រូវតែទាមទារភាសាកាយវិការផងដែរ ។

អ្នកនឹងមិនអាចបញ្ចុះបញ្ចូល ឬលើកទឹកចិត្តនរណាម្នាក់បានដោយគ្មានបញ្ចូលភាសាកាយវិការបានឡើយ ។ ដែលរឹតតែអាក្រក់នោះ អ្នកអាចនឹងធ្វើឲ្យគេមានអារម្មណ៍មិនល្អតាំងពីការជួបលើកដំបូង ។ ផ្ទុយទៅវិញ ភាសាកាយវិការដែលត្រឹមត្រូវបង្ហាញចេញតាមរយៈអាកប្បកិរិយា កាយវិការ ទឹកមុខ ក្រសែភ្នែក រូបរាង និងក្លិនជាដើម នឹងជួយអ្នកឲ្យអាចកសាងទំនាក់ទំនងល្អជាមួយមនុស្សគ្រប់រូបដែលអ្នកបានជួប​ ។

ក្នុងនាមជាអ្នកដឹកនាំ ភាសាកាយវិការរបស់អ្នកត្រូវបានគេវាយតម្លៃភ្លាមៗនិងគ្រប់ពេលផងដែរ ។ ជាក់ស្ដែង ការសិក្សាស្រាវជា្រវជាច្រើនបានបង្ហាញថា “មនុស្សយើងវាយតម្លៃមនុស្សលើជំនឿ ភាពជឿជាក់ និងចរិតលក្ខណៈរបស់ពួកគេត្រឹមតែរយៈពេលប្រាំពីរវិនាទីតែប៉ុណ្ណោះ” ។  ប្រាំពីរវិនាទី! វាពិតជាសំខាន់ មុនពេលអ្នកអាចនិយាយអ្វីដែលអ្នកបានព្រៀងទុក ។  

តើហេតុអ្វីបានជាវាអាចកើតឡើងឆាប់យ៉ាងនេះ? ពីព្រោះវាជារបៀបដែលខួរក្បាលធ្វើការ ។ ភាសាកាយវិការ គឺជាឬសគល់ដំបូងបង្អស់នៃប្រព័ន្ធផ្លូវអារម្មណ៍ និងសភាវគតិរបស់ខួរក្បាល (​The limbic sytem) ។ 

ប្រព័ន្ធផ្លូវអារម្មណ៍ និងសភាវគតិ គឺជាបណ្ដុំនៃរចនាសម្ពន្ធមួយនៃខួរក្បាលដែលឆ្លើយតបទៅនឹងអារម្មណ៍ និងការចងចាំ ។ វាជាផ្នែកនៃខួរក្បាលដែលទទួល និងវិភាគព័ត៌មានទាក់ទងនឹងអារម្មណ៍ដែលវាបានដើរតួនាទីជាប្រព័ន្ធផ្ដល់សញ្ញា ។ នៅពេលវាទទួលបានព័ត៌មាន វានឹងចាប់កំណត់បានព័ត៌មានយ៉ាងឆាប់រហ័សប្រសិនបើមានអ្វីមួយគំរាមកំហែង​ ។

ដោយសារតែមនុស្សយើង គឺមានលក្ខណៈស្រដៀងគ្នា និងមានប្រព័ន្ធផ្លូវអារម្មណ៍ និងសភាវគតិដូចគ្នា ធ្វើឲ្យភាសាកាយវិការរបស់មនុស្ស តិចឬច្រើនគឺដូចគ្នាពីវប្បធម៌មួយទៅមួយទៀតនៅជុំវិញពិភពលោក ។ ការសម្ដែងចេញនៃភាពភ័យខ្លាច ភ្ញាក់ផ្អើល និងការខឹង គឺដូចគ្នាទាំងអស់នៅទូទាំងពិភពលោក ។ វាក៏ជាហេតុផលមួយដែលធ្វើឲ្យភាសាកាយវិការ គឺជាទម្រង់មួយក្នុងចំណោមទម្រង់ដំបូងបំផុតនៃទំនាក់ទំនងរបស់មនុស្ស ។ វាជួយឲ្យមនុស្សអាចសម្រេចចិត្តភ្លាមៗថា “មនុស្សណាមួយជាមិត្ត មនុស្សណាមួយជាសត្រូវ” ។

ប៉ុន្តែ គួរឲ្យត្រេកអរដែលក្នុងពេលសព្វថ្ងៃនេះមនុស្សយើងមិនពឹងផ្អែកលើភាសាកាយវិការដើម្បីជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្ដែវានៅតែជាជំនាញមួយដ៏មានសារសំខាន់នៅក្នុងអាជីវកម្ម ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!