ជំពូក១៖ ហេតុអ្វីបានជាគម្លាតរវាងអ្នកមាន និងអ្នកក្រ​ឆ្ងាយគ្នាម្លេះ?

ជំពូក២៖ សេដ្ឋកិច្ចអាម៉េរិក គឺពឹងផ្អែកទៅលើប្រព័ន្ធអតិ-ផរណា និងការប្លន់យកទ្រព្យសម្បត្តិពីប្រជាជន

ជំពូក៣៖ មនុស្សជាច្រើន គឺមិនទទួលបានការអប់រំ​ពីចំណេះដឹងហិរញ្ញវត្ថុ និងចរន្តសាច់ប្រាក់ត្រឹមត្រូវនោះទេ

ជំពូក៤៖ អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់នោះ

ជំពូក៥៖ សិក្សាពីស្ថានភាពហិរញ្ញវត្ថុ ហើយចាប់ផ្តើមកសាងទ្រព្យសម្បត្តិ

ជំពូក៦៖ ជ្រើសរើសអនាគតដែលអ្នកចង់បាន ហើយដាក់គោលដៅឲ្យចំ

ជំពូក៧៖ រៀនជំនាញក្នុងការគិតជាក់ស្តែង (Practical Thinking) តាមរយៈបទពិសោធ និងការអនុវត្ត

ជំពូក៨៖ កុំខ្លាចបំណុល ត្រូវយកវាមកបង្កើតជាទ្រព្យ

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មានការយល់ឃើញខុសៗគ្នា ពីការបង្កើតទ្រព្យសម្បត្តិ និងភាពមាន បាន ហើយគ្រប់គ្នាគឺសុទ្ធតែចង់ក្លាយជាអ្នកមានដូចគ្នា ។ ប៉ុន្តែសំណាងដ៏អាក្រក់ គឺ នៅសាលាគេបង្រៀនមនុស្សតែពីវិធីធ្វើជាអ្នកក្រ ។

 

កម្មវិធីសិក្សាសម័យទំនើបនេះ គឺគេរៀបចំឡើងដើម្បីធ្វើឲ្យសិស្សក្លាយទៅជាអ្នកបម្រើការ អ្នកបង់ពន្ធ និងអ្នកទិញទំនិញប្រើប្រាស់ ។ មនុស្សទាំងនោះគិតថា ការអប់រំនៅសាលា គឺជាវិធីដោះស្រាយភាពក្រីក្រ មានន័យថា បើអ្នកប្រឹងរៀនកាន់តែខ្លាំង អ្នកនឹងទទួលបាន ប្រាក់ខែកាន់តែច្រើន ។ 

ផ្ទុយទៅវិញ វាមិនមែនជារឿងសាមញ្ញដល់ថ្នាក់ហ្នឹងនោះទេ ។ អ្នកអាចមានរហូតដល់ ៣សញ្ញាបត្រអនុបណ្ឌិត ប៉ុន្តែអ្នកនៅតែជាអ្នក បម្រើការងារឲ្យគេ និងនៅតែក្រដដែល ។ នេះប្រាកដណាស់ថា វា មិនមែនជាកំហុសអ្វីនោះទេ ដែលអ្នកជាបុគ្គលិកបម្រើការ អ្នកទិញទំនិញជាប់ពន្ធ ប៉ុន្តែវាមិនអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានទេ ។ នៅ សាលាមិនបង្រៀនសិស្សឲ្យចេះបង្កើតលុយនោះទេ ហើយនៅ សាលាក៏មិនបង្រៀនសិស្សឲ្យយល់ដឹងពីប្រព័ន្ធហិរញ្ញវត្ថុនោះដែរ ។ 

ចំណុចទាំងនេះ ធ្វើឲ្យពួកគេគ្មានអ្វីការពារខ្លួនទាល់តែសោះ ពេលជួបវិបត្តិហិរញ្ញវត្ថុ ។ ឧទាហរណ៍៖ មនុស្សជាច្រើនយល់ថា វិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពី ការដួលរលំទីផ្សារភាគហ៊ុន ប៉ុន្តែនេះគ្រាន់តែជា សិល្បៈដែលបន្លំការដួលរលំទីផ្សារប៉ុណ្ណោះទេ ។ ចម្លើយដោះសារទាំងនោះ គឺធ្វើឲ្យវាកាន់តែស្មុគស្មាញ និង ជាគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ដែលជាចំណែកមួយយ៉ាងធំដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពទីផ្សារនៅពេលនោះ ។ 

ប្រសិនបើប្រជាជនមានការយល់ដឹងពីហិរញ្ញវត្ថុ ប្រហែលជាពួកគេបានដឹងពី ចម្លើយដោះសារផ្សេងៗ នៅខណៈពេលជួបវិបត្តិទីផ្សារ នៅឆ្នាំ ២០០០ និង ២០០៧ និង ដើម្បីការពារវិបត្តិធំៗ ហើយត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងបញ្ហានាពេលអនាគត ។ 

កង្វះខាតការយល់ដឹងពីហិរញ្ញវត្ថុ បណ្តាលឲ្យមានការយល់ច្រឡំ ពីការបង្កើតលុយ និងការបង្តើតទ្រព្យ ។ មនុស្សជាច្រើនយល់ថា​ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺជាមនុស្សអាក្រក់ ដែលធ្វើឲ្យអ្នកក្រកាន់តែក្រទៅ​ ។ ក្នុងករណីខ្លះ ចំណុចនេះវាក៏ពិតដែរ ប៉ុន្តែវាមិនអញ្ចឹងទាំងអស់នោះទេ ។​ អ្នកខ្លះក្លាយជាអ្នកមាន ព្រោះតែគុណធម៌ និង អំពើល្អរបស់ពួកគេ ។ 

John D. Rockefeller ជាឧទាហរណ៍មួយ ។ គាត់ក្លាយជាអ្នកមាន ដោយសារគាត់លក់ហ្គាស ថោកជាងអ្នកផ្សេងៗទៀត ដែលវាធ្វើឲ្យមនុស្សជាច្រើនសប្បាយចិត្ត និងមានភាពធូស្រាលសម្រាប់អ្នក ដែលមានការខ្វះខាត ហ្គាស​ ប្រើប្រាស់នៅពេលនោះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!