ជំពូក១៖ ហេតុអ្វីបានជាគម្លាតរវាងអ្នកមាន និងអ្នកក្រ​ឆ្ងាយគ្នាម្លេះ?

ជំពូក២៖ សេដ្ឋកិច្ចអាម៉េរិក គឺពឹងផ្អែកទៅលើប្រព័ន្ធអតិ-ផរណា និងការប្លន់យកទ្រព្យសម្បត្តិពីប្រជាជន

ជំពូក៣៖ មនុស្សជាច្រើន គឺមិនទទួលបានការអប់រំ​ពីចំណេះដឹងហិរញ្ញវត្ថុ និងចរន្តសាច់ប្រាក់ត្រឹមត្រូវនោះទេ

ជំពូក៤៖ អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់នោះ

ជំពូក៥៖ សិក្សាពីស្ថានភាពហិរញ្ញវត្ថុ ហើយចាប់ផ្តើមកសាងទ្រព្យសម្បត្តិ

ជំពូក៦៖ ជ្រើសរើសអនាគតដែលអ្នកចង់បាន ហើយដាក់គោលដៅឲ្យចំ

ជំពូក៧៖ រៀនជំនាញក្នុងការគិតជាក់ស្តែង (Practical Thinking) តាមរយៈបទពិសោធ និងការអនុវត្ត

ជំពូក៨៖ កុំខ្លាចបំណុល ត្រូវយកវាមកបង្កើតជាទ្រព្យ

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឃ្លាមួយដែលគេតែងតែនិយាយថា “អ្នកក្រកាន់តែក្រ ចំណែកឯអ្នក មានកាន់តែមាន” ស្តាប់មើលទៅវាហាក់បីដូចជាស្រែបន្តិច (គំនិតអ្នកជនបទ) ប៉ុន្តែនៅសហរដ្ឋអាម៉េរិក វាគ្មានការពិតអ្វីលើសពីនេះនោះទេ ។ 

ប្រជាជនសាមញ្ញ គឺត្រូវបានគេប្លន់យកទ្រព្យសម្បត្តិតាមរយៈប្រព័ន្ធអតិផរណា ។ តម្លៃអតិផរណា គឺវាអាក្រក់ខ្លាំងបំផុតសម្រាប់ប្រជាជនដែលមានជីវភាពមធ្យម មានន័យថា លុយដែលអ្នកប្រឹង រកដោយលំបាក ភ្លាមនោះបែរទៅជាធ្លាក់តម្លៃ ។ ពេលនោះគេធ្វើឲ្យបញ្ហានេះកាន់តែអាក្រក់ នៅពេលដែលមានបញ្ហាអតិផរណា គេជំរុញឲ្យប្រជាជនដាក់ប្រាក់សន្សំ ប៉ុន្តែនេះគឺជាល្បិចមួយនៃបញ្ហា អតិផរណា។ ខ្ញុំសូមប្រាប់មូលហេតុ៖ 

នៅពេលដែលអ្នកយកប្រាក់ដាក់សន្សំនៅធនាគាររ ធានាគាឲ្យអ្នកខ្ចីប្រាក់ត្រឡប់មកវិញ ពេលនោះអ្នកក្លាយជាកូនបំណុលធនាគារ ។ ទោះបីជាយ៉ាងនេះក៏ធនាគាររនៅតែបញ្ចេញប្រាក់កម្ចីច្រើនជាងប្រាក់ដែលគេទទួលបានពីការសន្សំរបស់អ្នក ។

ខ្ញុំសូមលើកយកករណីមួយក្នុងឆ្នាំ ២០០៧ ប្រាក់កម្ចីនូវធនាគារគឺអនុញ្ញាតឲ្យខ្ចីបានតែ ៣៤ដុល្លារ តែប៉ុណ្ណោះ នេះវាបញ្ជាក់យ៉ាងច្បាស់ថា លុយនៅធនាគារ គឺមានតែ ៣៤ដុល្លារគត់ សម្រាប់កម្ចីមួយកញ្ចប់ ។ នេះជាហេតុធ្វើឲ្យអតិផរណាកើនឡើងកាន់តែខ្លាំង មានន័យថា លុយ ១ដុល្លារ ដែលអ្នកមានកាន់តែធ្លាក់ថ្លៃ ។ 

វិធីឃោឃៅនៃការផ្តល់ប្រាក់កម្ចីនេះ លទ្ធផលគឺធ្វើឲ្យលុយកាន់តែប៉ោង ប្រព័ន្ធហិរញ្ញវត្ថុបែបនេះ គឺជំរុញឲ្យប្រជាជនកាន់តែជួបហានិភ័យ ។ ប្រាក់បង្ការហានិភ័យ ត្រូវបានពន្ធរឹបអូសយកអស់ នេះមានន័យថា ប្រព័ន្ធប្រាក់កម្ចីសម្រាប់បង្ការហានិភ័យនេះ គឺជាល្បិច ។ នេះក៏ជាមូលហេតុ​មួយធ្វើឲ្យកាន់តែកើតមានភាពក្រីក្រ ។

យ៉ាងណាក៏ដោយ ប្រព័ន្ធប្រាក់កម្ចីបង្ការហានិភ័យ និង អតិផរណានេះ គឺបានប៉ះពាល់ខ្លាំងដល់អ្នកធ្វើការដើម្បីតែបង់ថ្លៃទឹកភ្លើង មានដូចជា៖ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុន អ្នកធ្វើការងារឲ្យខ្លួនឯង ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកប្រើជំនាញផ្សេងៗ ។ ក្រុមមនុស្សទាំងនេះ គឺអ្នកដែលបានបង់ពន្ធ និង ដាក់ប្រាក់សន្សំច្រើនជាងគេ ។ 

នេះជាមូលហេតុធ្វើឲ្យប្រជាជនថ្នាក់កណ្តាល ទទួលផលប៉ះពាល់យ៉ាងខ្លាំង ។ នៅឆ្នាំ ១៩៧០ ប្រាក់ចំណូលរបស់ប្រជាជនអាម៉េរិក ៥០.៣% ជាប្រជាជនថ្នាក់កណ្តាល ប៉ុន្តែក្នុងឆ្នាំ ២០១០ អត្រានេះបានថយចុះមកត្រឹម ៤២.២% វិញ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!