ជំពូក១៖ ហេតុអ្វីបានជាគម្លាតរវាងអ្នកមាន និងអ្នកក្រ​ឆ្ងាយគ្នាម្លេះ?

ជំពូក២៖ សេដ្ឋកិច្ចអាម៉េរិក គឺពឹងផ្អែកទៅលើប្រព័ន្ធអតិ-ផរណា និងការប្លន់យកទ្រព្យសម្បត្តិពីប្រជាជន

ជំពូក៣៖ មនុស្សជាច្រើន គឺមិនទទួលបានការអប់រំ​ពីចំណេះដឹងហិរញ្ញវត្ថុ និងចរន្តសាច់ប្រាក់ត្រឹមត្រូវនោះទេ

ជំពូក៤៖ អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់នោះ

ជំពូក៥៖ សិក្សាពីស្ថានភាពហិរញ្ញវត្ថុ ហើយចាប់ផ្តើមកសាងទ្រព្យសម្បត្តិ

ជំពូក៦៖ ជ្រើសរើសអនាគតដែលអ្នកចង់បាន ហើយដាក់គោលដៅឲ្យចំ

ជំពូក៧៖ រៀនជំនាញក្នុងការគិតជាក់ស្តែង (Practical Thinking) តាមរយៈបទពិសោធ និងការអនុវត្ត

ជំពូក៨៖ កុំខ្លាចបំណុល ត្រូវយកវាមកបង្កើតជាទ្រព្យ

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចបានផ្ទុះឡើងអំឡុងឆ្នាំ ២០០៧ និង ២០០៨ សាធារណៈជនមានការងឿងឆ្ងល់ ច្របូកច្របល់ និង ប្រឹងគ្រប់គ្រងស្ថានការណ៍ នូវអ្វីដែលទើបតែបានកើតឡើង ។ វាពិតជាគ្មានការសង្ស័យអ្វីឡើយ ចំពោះស្ថានការណ៍តឹងតែងដែលបានកើតឡើងនៅពេលនោះ ប៉ុន្តែបើនិយាយពីស្ថានភាពសេដ្ឋកិច្ចជាទូទៅ និង របៀបដែលអ្នកអាចក្លាយជាអ្នកមានក្នុងស្ថានភាពបែបនេះ មនុស្សជាច្រើននៅតែធ្វើការដោយកម្លាំង ដើម្បីដោះស្រាយបញ្ហាដែលពួក គេយល់ច្រឡំនៅពេលនោះ ។

ឧទាហរណ៍៖ មនុស្សជាច្រើននៅតែយល់ថា វិធីដើម្បីឲ្យគេក្លាយជាអ្នកមាន គឺត្រូវរៀនយកសញ្ញាបត្រ ស្វែងរកការងារល្អ និងប្រឹងប្រែងធ្វើការ ។ ដូចអ្វីដែលបានបង្ហាញនៅក្នុងសៀវភៅសង្ខេបមួយក្បាលនេះអីចឹង គ្មានការពិតអ្វីដែលត្រូវនិយាយឲ្យលើសពីនេះនោះទេ ។ គេយល់ថាការងារដែលមានប្រាក់ខែច្រើន គឺជាវិធីធ្វើឲ្យគេក្លាយជាអ្នកមាន ។ ប៉ុន្តែ ហិរញ្ញវត្ថុបច្ចុប្បន្ន មិនមានប្រព័ន្ធរៀបចំបែបនេះនោះទេ ។ 

វិធីតែមួយគត់ដើម្បីធ្វើឲ្យអ្នកក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភគឺបង្កើតភាពជាម្ចាស់នៃទ្រព្យ និងទាញយកប្រយោជន៍ពីទ្រព្យទាំងនោះ ។ ប៉ុន្តែ សំណួរសួរថា តើអ្នកត្រូវធ្វើដូចម្តេច? ក្នុងសៀវភៅនេះ អ្នកនឹងបានយល់អំពី៖

  1. វិធីដែលធនាគាររបង្កើតលុយ 
  2. ហេតុអ្វីបានជាការងារដែលមានប្រាក់ខែច្រើន មិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាន និង 
  3. ហេតុអ្វីនៅសាលាគេមិនបង្រៀនអ្នកពីការគ្រប់គ្រងហិរញ្ញវត្ថុ ។​
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!