ជំពូក១៖ បញ្ចូលខ្លួនរបស់អ្នកទៅក្នុងការវិវឌ្ឍន៍រយៈពេល ៣០០,០០០ ឆ្នាំរបស់មនុស្សជាតិ

ជំពូក២៖ ថ្វីត្បិតតែពូជសត្វមនុស្សអូម៉ូ សាព្យាង (Homo sapiens) មិនមែនជាប្រភេទសត្វដំបូងគេក៏ដោយ ក៏ពួកគេបានចូលខ្លួនមកជំនួសប្រភេទសត្វដទៃទៀតនៅលើភពផែនដីនេះដែរ

ជំពូក៣៖ ជាមួយនឹងបដិវត្តន៍បញ្ញា អូម៉ូ សាព្យាង្គ (Homo sapiens) ទទួលបានជំនាញក្នុងការត្រិះរិះ និងការប្រាស្រ័យទាក់ទងដែលអនុញ្ញាតឲ្យពួកគេយកឈ្នះលើពិភពលោក

ជំពូក៤៖ សមត្ថភាពដែលអាចប្រើភាសាស្មុគស្មាញបាន ផ្តល់ឲ្យសត្វមនុស្សចំពូកអូម៉ូ សាព្យាងនូវគុណសម្បត្តិដ៏អស្ចារ្យដែលធ្វើឲ្យពួកគេអាចវាតទី និងមានភាពជឿនលឿន

ជំពូក៥៖ ក្នុងអំឡុងពេលបដិវត្តន៍កសិកម្ម មនុស្សបានផ្លាស់ប្តូរពីអ្នកដើររកចំណី ទៅជាកសិករដែលនាំឲ្យកំណើនប្រជាជនមានការកើនឡើង

ជំពូក៦៖ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងសហគមន៍ធំៗ មនុស្សបានបង្កើតលុយ និងការសរសេរ

ជំពូក៧៖ ការកើតឡើងនៃចក្រភព និងសាសនាបានជំរុញឲ្យមនុស្សជាតិឆ្ពោះទៅរកទិសដៅនៃការបង្រួបបង្រួមពិភពលោក

ជំពូក៨៖ បដិវត្តន៍វិទ្យាសាស្ត្របានធ្វើទំនើបកម្មមនុស្សជាតិដោយបានត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាថ្មី នយោបាយចក្រពត្តិនិយម និងកំណើនសេដ្ឋកិច្ច

ជំពូក៩៖ សង្គមបើកទូលាយដូចសព្វថ្ងៃ ជាមួយនឹងជំនឿទៅលើអំណាចមូលធននិយម គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីចក្រពត្តិនិយមរបស់អឺរ៉ុប

ជំពូក១០៖ មនុស្សជាតិគឺមិនដែលមានសន្តិភាពជាងនៅសម័យសាកលភាវូបនីយកម្មនេះទេ

ជំពូក១១៖ ប្រវត្តិសាស្ត្រមិនល្អ ហើយក៏មិនអាក្រក់ ការផ្លាស់ប្តូររបស់វាគឺមិនទាក់ទងទៅនឹងសុភមង្គលរបស់យើងនោះទេ

ជំពូក១២៖ នៅថ្ងៃអនាគត អូម៉ូ សាព្យាងនឹងវិវឌ្ឍខ្លួនទៅហួសពីកម្រិតជីវសាស្ត្រដែលនៅទីបំផុត វានឹងក្លាយជាប្រភេទសត្វមនុស្សចំពូកថ្មីមួយផ្សេងទៀត

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

យើងជាសត្វមនុស្សដែលមានលក្ខណៈពិសេសខ្លាំងណាស់៖ យើងអាចគ្រប់គ្រងភពផែនដីបានទាំងស្រុង ហើយយើងថែមទាំងបានធ្វើដំណើរផុតពីព្រំដែននៃផែនដី ដើម្បីរុករក និងធ្វើអាណានិគមលើលំហអាកាសទៀតផង ។

តើយើងអាចធ្វើរឿងទាំងអស់នេះបានដោយរបៀបណា ? ដើម្បីដឹងពីចម្លើយ យើងត្រូវត្រឡប់ទៅសិក្សាពីការចាប់ផ្តើមនៃការវិវឌ្ឍអម្បូរសត្វមនុស្សរបស់យើងសារឡើងវិញសិន ។

អម្បូរសត្វមនុស្សបានលេចមុខដំបូងនៅលើផែនដីប្រហែលជា ២,៥ លានឆ្នាំមុននៅទ្វីបអាហ្វ្រិកខាងកើតដែលបានវិវឌ្ឍខ្លួនពីពពួកសត្វស្វាដ៏អស្ចារ្យមួយប្រភេទដែលមានឈ្មោះថា Australopithecus ។  សត្វមនុស្សជំនាន់ដំបូងៗទាំងនេះ ដូចជាអម្បូរ Homo rudolfensis និង Homo erectus នៅទីបំផុត ពួកគេបានធ្វើចំណាកស្រុកដោយបោះបង់ចោលទ្វីបអាហ្វ្រិកខាងកើត ដើម្បីស្វែងរកទីលំនៅដែលមានភាពល្អប្រសើរជាងមុន ។ ការសម្របខ្លួនទៅនឹងជំរកថ្មីទាំងនេះ បាននាំឲ្យពួកគេមានការវិវឌ្ឍទៅជាទម្រង់អូម៉ូ (Homo) កាន់តែច្រើនចំពូកទៀតរួមទាំងសត្វ Homo neanderthalensis នៅអឺរ៉ុប និងអាស៊ីផងដែរ ។

រហូតដល់អំឡុង ៣០០,០០០ ឆ្នាំមុន គឺជាពេលដែលសត្វមនុស្សសម័យទំនើបចំពូក អូម៉ូ សាព្យាង (Homo sapiens) បានលេចមុខជាលើកដំបូង ។ ចំពូកសត្វមនុស្សថ្មីនេះគឺមិនមានអ្វីពិសេសណាស់ណានោះទេ ។ តាមឯកសារជាក់ស្តែង ពួកគេមានខួរក្បាលធំ ដើរបានត្រង់ អាចប្រើប្រាស់ឧបករណ៍ និងមានទំនាក់ទំនងសង្គមខ្ពស់ ប៉ុន្តែចំពូកសត្វមនុស្សប្រភេទផ្សេងទៀតក៏មាន និងអាចធ្វើបានដូចគ្នាដែរ ។ ឧទាហរណ៍៖ ចំពូកសត្វ Neanderthals មានសមត្ថភាពប្រមាញ់សត្វធំៗ ហើយពួកគេចេះប្រើភ្លើងជាយូរមកហើយ មុនពេលការបង្ហាញខ្លួននៃសត្វមនុស្សអូម៉ូ សាព្យាងទៅទៀត ។

ក៏ប៉ុន្តែ ទោះបីជាសត្វមនុស្សចំពូកអូម៉ូ សាព្យាងមិនមានអ្វីពិសេសក៏ដោយ ក៏ពួកគេបានវិវឌ្ឍខ្លួន និងវាតទីពាសពេញពិភពលោក ខណៈពេលដែលចំពូកសត្វមនុស្សផ្សេងទៀតត្រូវបានស្លាប់ផុតពូជអស់ ។  តើហេតុការណ៍នេះ បណ្តាលមកពីអ្វីទៅ ?

គឺមានទ្រឹស្តីពីរដែលពន្យល់អំពីបញ្ហានេះ៖ ទ្រឹស្តីនៃការបង្កាត់ពូជបានបង្ហាញថាសត្វមនុស្សអម្បូរអូម៉ូ សាព្យាង បានចាប់ផ្តើមធ្វើការបង្កាត់ពូជជាមួយចំពូកសត្វមនុស្សផ្សេងៗទៀត ជាពិសេសគឺចំពូកសត្វមនុស្ស Homo neanderthalensis ហើយជាលទ្ធផល វាបានបង្កឲ្យចំពូកសត្វមនុស្សទាំងពីរនោះលាយចូលគ្នាបន្តិចម្តងៗ ។  មានភស្តុតាងសម្រាប់គាំទ្រទៅលើទ្រឹស្តីមួយនេះ៖ DNA របស់ប្រជាជននៅទ្វីបអឺរ៉ុបសម័យទំនើបនេះមានចន្លោះពី ១ ទៅ ៤ ភាគរយនៃ DNA របស់ សត្វមនុស្សចំពូក Neanderthal ក៏ដូចជា DNA ខ្លះមកពីពូជមនុស្សជំនាន់មុនៗ ។

ផ្ទុយទៅវិញ ទ្រឹស្តីជំនួស (The Replacement Theory )  បានបង្ហាញថា សត្វមនុស្សចំពូកអូម៉ូ សាព្យាងមានជំនាញ និងសមត្ថភាពខ្ពស់ជាងសត្វមនុស្សចំពូកដទៃទៀត ដែលអាចធ្វើឲ្យពួកគេបានរុញច្រានពូជមនុស្សចំពូកដទៃទៀត ឲ្យឆ្ពោះទៅរកការផុតពូជ ដោយការដណ្ដើមប្រភពអាហាររបស់ពួកគេ ឬដោយការសម្លាប់ពួកគេចោលយ៉ាងសាហាវ ។

ដូច្នេះ ក្នុងចំណោមទ្រឹស្តីខាងលើ តើទ្រឹស្តីមួយណាដែលទំនងជាត្រឹមត្រូវជាង ? មែនទែនទៅ មូលហេតុទាំងពីរខាងលើនេះ ទំនងជាមានចំណុចខ្លះត្រឹមត្រូវដូចគ្នា៖ សត្វមនុស្សចំពូកអូម៉ូ សាព្យាង ប្រហែលជាបំផ្លាញប្រភេទសត្វផ្សេងទៀតនាំឲ្យឆ្ពោះទៅរកការវិនាស ហើយក្នុងពេលដំណាលគ្នានោះ វាក៏បានបង្កាត់ពូជជាមួយពួកគេផងដែរ ។

“ចាប់តាំងពីការផុតពូជនៃសត្វមនុស្សចំពូក Homo floresiensis ដែលមានអាយុកាល ១២, ០០០ ឆ្នាំមក សត្វមនុស្សចំពូកអូម៉ូ សាព្យាងគឺជាចំពូកសត្វមនុស្សតែមួយគត់ដែលនៅមាននៅលើភពផែនដីយើងនេះ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!