ជំពូក១៖ បញ្ចូលខ្លួនរបស់អ្នកទៅក្នុងការវិវឌ្ឍន៍រយៈពេល ៣០០,០០០ ឆ្នាំរបស់មនុស្សជាតិ

ជំពូក២៖ ថ្វីត្បិតតែពូជសត្វមនុស្សអូម៉ូ សាព្យាង (Homo sapiens) មិនមែនជាប្រភេទសត្វដំបូងគេក៏ដោយ ក៏ពួកគេបានចូលខ្លួនមកជំនួសប្រភេទសត្វដទៃទៀតនៅលើភពផែនដីនេះដែរ

ជំពូក៣៖ ជាមួយនឹងបដិវត្តន៍បញ្ញា អូម៉ូ សាព្យាង្គ (Homo sapiens) ទទួលបានជំនាញក្នុងការត្រិះរិះ និងការប្រាស្រ័យទាក់ទងដែលអនុញ្ញាតឲ្យពួកគេយកឈ្នះលើពិភពលោក

ជំពូក៤៖ សមត្ថភាពដែលអាចប្រើភាសាស្មុគស្មាញបាន ផ្តល់ឲ្យសត្វមនុស្សចំពូកអូម៉ូ សាព្យាងនូវគុណសម្បត្តិដ៏អស្ចារ្យដែលធ្វើឲ្យពួកគេអាចវាតទី និងមានភាពជឿនលឿន

ជំពូក៥៖ ក្នុងអំឡុងពេលបដិវត្តន៍កសិកម្ម មនុស្សបានផ្លាស់ប្តូរពីអ្នកដើររកចំណី ទៅជាកសិករដែលនាំឲ្យកំណើនប្រជាជនមានការកើនឡើង

ជំពូក៦៖ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងសហគមន៍ធំៗ មនុស្សបានបង្កើតលុយ និងការសរសេរ

ជំពូក៧៖ ការកើតឡើងនៃចក្រភព និងសាសនាបានជំរុញឲ្យមនុស្សជាតិឆ្ពោះទៅរកទិសដៅនៃការបង្រួបបង្រួមពិភពលោក

ជំពូក៨៖ បដិវត្តន៍វិទ្យាសាស្ត្របានធ្វើទំនើបកម្មមនុស្សជាតិដោយបានត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាថ្មី នយោបាយចក្រពត្តិនិយម និងកំណើនសេដ្ឋកិច្ច

ជំពូក៩៖ សង្គមបើកទូលាយដូចសព្វថ្ងៃ ជាមួយនឹងជំនឿទៅលើអំណាចមូលធននិយម គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីចក្រពត្តិនិយមរបស់អឺរ៉ុប

ជំពូក១០៖ មនុស្សជាតិគឺមិនដែលមានសន្តិភាពជាងនៅសម័យសាកលភាវូបនីយកម្មនេះទេ

ជំពូក១១៖ ប្រវត្តិសាស្ត្រមិនល្អ ហើយក៏មិនអាក្រក់ ការផ្លាស់ប្តូររបស់វាគឺមិនទាក់ទងទៅនឹងសុភមង្គលរបស់យើងនោះទេ

ជំពូក១២៖ នៅថ្ងៃអនាគត អូម៉ូ សាព្យាងនឹងវិវឌ្ឍខ្លួនទៅហួសពីកម្រិតជីវសាស្ត្រដែលនៅទីបំផុត វានឹងក្លាយជាប្រភេទសត្វមនុស្សចំពូកថ្មីមួយផ្សេងទៀត

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សាកលាដៃទាំងសងខាងរបស់អ្នកឲ្យតឹងតាមដែលអាចធ្វើបាន ហើយយកប្រវែងចម្ងាយរវាងដៃទាំងពីររបស់អ្នកតំណាងឲ្យការវិវឌ្ឍនៃភពផែនដី ។ តើប្រវត្តិនៃមនុស្សជាតិ នឹងមានប្រវែងប៉ុនណា? ប្រហែលប្រវែងពីចុងដៃម្ខាងឡើងដល់កែងដៃរបស់អ្នក ?  ឬប្រវែងស្មើនឹងដៃ​ម្ខាងទាំងមូលរបស់អ្នក ? ឬប្រវែងស្មើនឹងម្រាមដៃណាមួយរបស់អ្នក ?  ចម្លើយទាំងអម្បាលម៉ានខាងលើ សុទ្ធតែមិនត្រឹមត្រូវទាំងអស់ ។ ប្រសិនបើអ្នកចង់មើលឃើញពីចន្លោះពេលវេលានៅលើផែនដីដែលគ្រប់គ្រងដោយមនុស្ស អ្នកចាំបាច់ត្រូវការមីក្រូទស្សន៍ដ៏ប្រណីតមួយដើម្បីធ្វើការវាស់វែងវា ។

ប៉ុន្តែ ទោះបីជាយើងបានវិវឌ្ឍខ្លួននៅលើផែនដីនេះអស់រយៈពេលខ្លីក៏ដោយ ក៏យើងបានសម្រេចសមិទ្ធផលជាច្រើនផងដែរ ។ មិនមានប្រភេទសត្វដទៃណា ដែលបានចូលមកជិត និងគ្របដណ្តប់លើផែនដីដល់កម្រិតដែលសត្វមនុស្សយើងធ្វើបាននោះទេ ។ ដូច្នេះ តើរឿងទាំងអស់នេះអាចទៅរួចបានដោយរបៀបណា ?

នៅក្នុងសៀវភៅនេះ យើងនឹងស្វែងរកធាតុសំខាន់ៗទាំងនោះនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ចាប់តាំងពីការអភិវឌ្ឍផ្នែកភាសារហូតដល់ការបង្កើតចេញទៅជាលុយសម្រាប់ចាយ ដែលបានធ្វើឲ្យយើងក្លាយទៅជាយើងដូចសព្វថ្ងៃនេះ ។

នៅក្នុងសៀវភៅនេះអ្នកនឹងរកឃើញអំពី៖

  1. ហេតុអ្វីការធ្វើកសិកម្មធ្វើឲ្យជីវភាពរបស់មនុស្សកាន់តែលំបាកទៅៗ 
  2. ហេតុអ្វីបានជាការចេះសរសេរត្រូវបានបង្កើតឡើងដើម្បីទារបំណុលដែលគេជំពាក់ 
  3. ហេតុអ្វីបានជារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិភពលោកមានសន្តិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!