ជំពូក១៖ រៀនពីរបៀបដែលអ្នកមានវិនិយោគទើបក្លាយជាអ្នកមានដូចគេ

ជំពូក២៖ អ្នកមាន ១០% ប្រើលុយ៩០% ដែលគេមាន ដើម្បីវិនិយោគ ដែលអ្នកក្រ និង អ្នកថ្នាក់ កណ្តាលមិនដែលហ៊ានធ្វើ

ជំពូក៣៖ ដើម្បីក្លាយជាអ្នកមាន ត្រូវបង្កើតផ្នត់គំនិត អ្នកមាន

ជំពូក៤៖ មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាន

ជំពូក៥៖ វិនិយោគិនមានច្រើនប្រភេទ វាទាមទារឲ្យពួកគេមានជំនាញ និងទេពកោសល្យផ្សេងៗគ្នា

ជំពូក៦៖ បើអ្នកមិនមានលុយច្រើនដើម្បីវិនិយោគទេ ចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯង នេះជាវិធីតែមួយគត់ ដើម្បីក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ

ជំពូក៧៖ រៀនពីរបៀបរៀបចំគោលដៅ ភាពជាអ្នកដឹកនាំ និង បង្កើតក្រុមការងារ វិធីនេះអ្នកអាចង្កើតអាជីវកម្មដ៏អស្ចារ្យបានហើយ

ជំពូក៨៖ គ្រប់សហគ្រិនទាំងអស់ ត្រូវចេះវិធីទំនាក់ទំនង និង ចេះពីវិធីលក់

ជំពូក៩៖ នៅពេលដែលអ្នកដឹងច្បាស់ពីការគ្រប់គ្រងអាជីវកម្ម អ្នកនឹងក្លាយជាវិនិយោគគិនដ៏ឆ្នើមម្នាក់ផងដែរ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រហែលជាអ្នកធ្លាប់ឮច្បាប់ ៨០/២០ ហើយ ច្បាប់នេះ មានន័យថាលទ្ធផលជោគជ័យ ៨០% របស់ពួកគេ គឺកើតចេញពីការប្រឹងប្រែងតែ ២០% ប៉ុណ្ណោះ ។ ក្នុងន័យនេះវា ប្រហែលជាការពិតសម្រាប់ភាពជោគជ័យទាំងអស់ ប៉ុន្តែសម្រាប់ ហិរញ្ញវត្ថុវិញ គឺគេប្រើច្បាប់ ៩០/១០ មានន័យថាអ្នកមានចំនួន១០% បានគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ៩០% ។ 

ច្បាប់ ៩០/១០ នេះមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ក្នុងជីវិតជាច្រើនយ៉ាង ។ ចូរគិតពីតារាសម្តែងនៅហូលីវូដ និង គិតថាតើមានតួសម្តែងប៉ុន្មានអ្នកដែលនៅពីក្រោយឆាកសម្តែង ។ ប៉ុន្តែមានតួសម្តែងតែ ១០% ប៉ុណ្ណោះ ដែលទទួលបានលុយ ៩០% ដែលរកបាន ។ ដូចគ្នា​ដែរ អត្តពលិក និង តន្ត្រីករ ជាពិសេស គឺវិនិយោគគិន ។ ដូចអ្វីដែលកាសែតល្បីរបស់អាម៉េរិក Wall Street Journal ចុះផ្សាយថា អ្នកមាន ១០% គ្រប់គ្រងទ្រព្យសម្បត្តិ ៩០% នៃសហរដ្ឋអាម៉េរិក ។ 

ហេតុអ្វីបានជាអ្នកមាន អាចប្រមូលទ្រព្យសម្បត្តិបានច្រើន  បែបនេះ? ពិតណាស់ វាមានហេតុផលមួយ គឺការវិនិយោគ ខ្លះគឺហួសលទ្ធភាពសម្រាប់អ្នកក្រ ។ 

កាលពីលោក រ៉ូបឺត នៅក្មេង គាត់មានលុយបន្តិចបន្តួច គាត់សុំមិត្តភក្តិរបស់គាត់ចូលហ៊ុនរកស៊ី ចម្លើយដែលគាត់ទទួលបានមកវិញ គឺពាក្យថា ទេ រាល់លើក ។ នេះមិនមែនមានន័យថា ពួកគេមិនចង់ជួយគាត់នោះទេ ប៉ុន្តែវាគឺជារឿងខុសច្បាប់ ។ 

នៅសហរដ្ឋអាម៉េរិក គណកម្មការរូបិយបណ្ណ និងសន្តិសុខ សហរដ្ឋអាម៉េរិក រឹតបន្តឹងការវិនិយោគ ។ ការវិនិយោគមួយចំនួន គឺសម្រាប់អ្នកវិនិយោគដែលមានមុខមានមាត់ មានន័យថា អ្នកដែលមានប្រាក់ចំណូលសុទ្ធដែលមានតម្លៃ ១លានដុល្លារ ឬមានប្រាក់ចំណូលប្រចាំឆ្នាំថេរចំនួន ២០ម៉ឺន ដុល្លារ ជាដើម ។ អ្នកដែលមានទ្រព្យតិចជាង ឬមានចំណូលទាបជាងនេះ ជាទូទៅមិនត្រូវបានគេអនុញ្ញាតឲ្យពាក់ព័ន្ធនឹងការវិនិយោគនេះទេ ។ 

នេះជាហេតុផលសមរម្យមួយដើម្បីការពារអ្នកដែលមាន លុយតិចតួចក្នុងធនាគារមិនឲ្យវិនិយោគ ព្រោះវាមានហានិ ភ័យខ្ពស់ ។ តែច្បាប់ទាំងនេះក៏រារាំងអ្នកក្រមិនឲ្យវិនិយោគក្នុងគម្រោងល្អៗដែលជាការវិនិយោគសម្រាប់អ្នកមាន ។ 

ដូច្នេះតើអ្នកអាចចូលខ្លួនជាមនុស្សក្នុងចំណោមអ្នកកំពូលទាំង ១០ភាគរយដោយវិធីណា? អត្ថបទបន្តបន្ទាប់យើង នឹងបង្ហាញឲ្យឃើញថាវាទាមទារអ្វីខ្លះដើម្បីឲ្យអ្នកគិតរបៀបអ្នកមាន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!