ការខ្លាចសង្គមមិនឲ្យតម្លៃ ជាការរារាំងមិនឲ្យយើងចេញរួចពីការប្រកួតប្រជែងប្រាក់ខែដើម្បីក្លាយជាអ្នកមានបាន

ជំពូក១៖ ការភ័យខ្លាច និងសេចក្តីលោភលន់អាចជំរុញឲ្យមនុស្សដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តដោយមិនបានផ្អែកលើហេតុផលត្រឹមត្រូវ

ជំពូក២៖ ទោះបីជារឿងនេះ មានសារៈសំខាន់ទាំងភាពរុងរឿងផ្ទាល់ខ្លួន និងសង្គមក៏ដោយ ប៉ុន្ដែយើងនៅតែមិនទទួលបានការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដដែល

ជំពូក៣៖ ការអប់រំខ្លួនឯងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និង មានគោលការណ៍ច្បាស់លាស់សម្រាប់ហិរញ្ញវត្ថុ គឺអ្នកកំពុងកសាងផ្លូវទៅកាន់ភាពមានបាន

ជំពូក៤៖ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវរៀនប្រថុយ

ជំពូក៥៖ ផ្លូវទៅកាន់ទ្រព្យសម្បត្តិដ៏មហាសាលគឺវែងឆ្ងាយណាស់ សូមរក្សាឲ្យខ្លួនឯងមានកម្លាំងចិត្តជានិច្ច

ជំពូក៦៖ ការខ្ជិលច្រអូស និង ភាពក្រអឺតក្រទម អាចធ្វើឲ្យអ្នកធ្លាក់ខ្លួន​ក្រវិញបាន សូម្បីតែអ្នកមានចំណេះដឹងច្បាស់លាស់ផ្នែកហិរញ្ញវត្ថុក៏ដោយ

ជំពូក៧៖ មានតែវិនិយោគលើទ្រព្យទេ ដែលអាចឲ្យលុយហូរចូលហោប៉ៅអ្នក និង ជៀសផុតពីបំណុល ដែលធ្វើឲ្យលុយហូរចេញពីហោប៉ៅអ្នកទៅវិញ

ជំពូក៨៖ ជំនាញរបស់អ្នកគ្រាន់តែអាចឲ្យអ្នកមានលុយចាយ តែអាជីវកម្មគឺជាអ្វីដែលធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិបាន

ជំពូក៩៖ ស្វែងយល់ពីខ្ទង់ចំណាយលើការបង់ពន្ធរបស់អ្នកដើម្បីជួយអ្នកក្នុងការចំណាយទៅលើការបង់ពន្ធរបស់អ្នកឲ្យនៅចំនួនតិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សភាគច្រើនគិតថាដើម្បីក្លាយជាអ្នកមាន វាល្អគ្រប់ គ្រាន់ហើយបើយើងជាមនុស្សដែលមានទេពកោសល្យ និង មានសមត្ថភាព ។ តែតាមការពិត ក្នុងលោកនេះមានមនុស្សប្រភេទនេះច្រើនណាស់ ហើយមនុស្សប្រភេទនេះមួយភាគធំនៅតែក្រ ។ អ្វីដែលពួកគេមិនទាន់មាន គឺភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ ដែលជាសមត្ថភាពដ៏ប៉ិនប្រសព្វដូចជា គណនេយ្យ ការវិនិយោគ និងជំនាញពាក់ព័ន្ធផ្សេងទៀត ។ 

ជាអកុសល យើងត្រូវបានចិញ្ចឹមបីបាច់ឡើងដោយមិនមាន ភាពវៃឆ្លាតធំធាត់មកជាមួយទេ ។ ប្រពន្ធ័អប់រំនៅសាលាត្រូវបានរៀបចំសម្រាប់ឲ្យសិស្សានុសិស្សរៀនមុខវិជ្ជាដ៏មាន ប្រយោជន៍ជាច្រើនប៉ុន្តែមុខវិជ្ជាដែលបង្រៀនមនុស្សឲ្យមាន ភាពវ័យឆ្លាតផ្នែកហិរញ្ញវត្ថុមិនមាន ក្នុងចំណោមនោះទាល់ តែសោះ ។ 

ក្មេងៗមិនត្រូវបានបង្រៀនអំពីមុខវិជ្ជាមួយចំនួនដូចជា ការសន្សំ ឬការវិនិយោគនោះទេ ហើយលទ្ធផលដែលទទួល បាន គឺពួកគេមិនយល់អ្វីបន្តិចសោះអំពីមុខវិជ្ជានេះដូចជា អ្វីទៅជាការប្រាក់បង្គរ (Compound Interests) ដូចដែលបានបង្ហាញថាវាជាភស្តុតាងដ៏ច្បាស់ក្រឡែត ដែលសព្វថ្ងៃនេះសូម្បីតែសិស្សនៅវិទ្យាល័យក៏ប្រើកាតឥណទាន របស់ខ្លួនរហូតដល់ចំនួនអតិបរមាដែរ ។ 

កង្វះខាតនៃការទទួលបានការបណ្តុះបណ្តាលពីភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុនេះ គឺជាបញ្ហាដែលមិនមែនមានតែក្នុង ចំណោមយុវជនសម័យនេះទេ មនុស្សចាស់ដែលមានការអប់រំខ្ពង់ខ្ពស់ ភាគច្រើនក៏មិនពូកែចាយលុយឲ្យមានប្រសិទ្ធភាពផងដែរ ។ 

ឧទាហរណ៍៖ ជាទូទៅយើងចាត់ទុកអ្នកនយោបាយថាជាមនុស្សឆ្លាត និង ជាមនុស្សដែលមានការអប់រំខ្ពស់ក្នុងសង្គម ប៉ុន្តែមានហេតុផលមួយដែលប្រទេសមួយចំនួននៅតែគេចមិនផុតពីបញ្ហាបំណុលជាតិច្រើនសន្ធឹកសន្ធាប់ដដែលនោះ គឺដោយសារតែអ្នកនយោបាយដែលជាថ្នាក់ដឹកនាំភាគច្រើនមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុតិចតួច ឬគ្មានសោះតែម្តង ។ 

មនុស្សទូទៅក៏អ៊ីចឹងដែរ ពួកគេអាចនឹងមិនចេះដោះស្រាយបញ្ហាលុយរបស់ខ្លួនទាល់តែសោះ យើងហ៊ាននិយាយដូច្នេះ គឺផ្អែកលើភស្តុតាងនៃកង្វះផែនការចូលនិវត្តរបស់ពួកគេ ។ សូមលើកឧទាហរណ៍មួយទៀត នៅសហរដ្ឋអាម៉េរិក ៥០% នៃកម្លាំងពលកម្ម គឺមិនមានប្រាក់ឧប្ថម្ភពេលចូលនិវត្តនោះទេ ហើយនៅសល់ចន្លោះពី ៧៥% ទៅ ៨០% ផ្សេងទៀតមាន ប្រាក់ចូលនិវត្តដែលមិនអាចយកមកប្រើប្រាស់បាន ។ 

ពិតណាស់ សង្គមមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ទៅលើការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់យើងទេ ដូច្នេះ ហើយវាអាស្រ័យទៅលើយើងរៀងៗខ្លួន ដើម្បីរកវិធីទទួលការអប់រំចំណេះដឹងមួយនេះដោយខ្លួនឯង ។ 

នៅពេលយើងរកឃើញថា ខ្លួនឯងកំពុងតែស្វះស្វែងរក    ទ្រព្យសម្បត្តិក្នុងពេលដែលសេដ្ឋកិច្ចកំពុងតែមានការផ្លាស់ប្តូរខ្លាំង វារឹតតែចាំបាច់ថែមទៀតដែលអ្នកត្រូវតែប្រឹងប្រឹងបន្តរៀនសូត្រពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!