ការខ្លាចសង្គមមិនឲ្យតម្លៃ ជាការរារាំងមិនឲ្យយើងចេញរួចពីការប្រកួតប្រជែងប្រាក់ខែដើម្បីក្លាយជាអ្នកមានបាន

ជំពូក១៖ ការភ័យខ្លាច និងសេចក្តីលោភលន់អាចជំរុញឲ្យមនុស្សដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តដោយមិនបានផ្អែកលើហេតុផលត្រឹមត្រូវ

ជំពូក២៖ ទោះបីជារឿងនេះ មានសារៈសំខាន់ទាំងភាពរុងរឿងផ្ទាល់ខ្លួន និងសង្គមក៏ដោយ ប៉ុន្ដែយើងនៅតែមិនទទួលបានការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដដែល

ជំពូក៣៖ ការអប់រំខ្លួនឯងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និង មានគោលការណ៍ច្បាស់លាស់សម្រាប់ហិរញ្ញវត្ថុ គឺអ្នកកំពុងកសាងផ្លូវទៅកាន់ភាពមានបាន

ជំពូក៤៖ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវរៀនប្រថុយ

ជំពូក៥៖ ផ្លូវទៅកាន់ទ្រព្យសម្បត្តិដ៏មហាសាលគឺវែងឆ្ងាយណាស់ សូមរក្សាឲ្យខ្លួនឯងមានកម្លាំងចិត្តជានិច្ច

ជំពូក៦៖ ការខ្ជិលច្រអូស និង ភាពក្រអឺតក្រទម អាចធ្វើឲ្យអ្នកធ្លាក់ខ្លួន​ក្រវិញបាន សូម្បីតែអ្នកមានចំណេះដឹងច្បាស់លាស់ផ្នែកហិរញ្ញវត្ថុក៏ដោយ

ជំពូក៧៖ មានតែវិនិយោគលើទ្រព្យទេ ដែលអាចឲ្យលុយហូរចូលហោប៉ៅអ្នក និង ជៀសផុតពីបំណុល ដែលធ្វើឲ្យលុយហូរចេញពីហោប៉ៅអ្នកទៅវិញ

ជំពូក៨៖ ជំនាញរបស់អ្នកគ្រាន់តែអាចឲ្យអ្នកមានលុយចាយ តែអាជីវកម្មគឺជាអ្វីដែលធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិបាន

ជំពូក៩៖ ស្វែងយល់ពីខ្ទង់ចំណាយលើការបង់ពន្ធរបស់អ្នកដើម្បីជួយអ្នកក្នុងការចំណាយទៅលើការបង់ពន្ធរបស់អ្នកឲ្យនៅចំនួនតិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលនិយាយដល់រឿងលុយ អ្នកគ្រប់គ្នាជាអ្នកមាន ឬអត់នោះ គឺត្រូវឆ្លងកាត់ពិសោធន៍នៃអារម្មណ៍មូលដ្ឋានចំនួនពីរគឺ ៖​ សេចក្តីលោភលន់ និង ការភ័យខ្លាច ។ បើអ្នកមានលុយហើយ អ្នកចាប់ផ្តើមគិតផ្តោតទៅលើការទិញ របស់ថ្មីថែមទៀត ដែលនេះគេហៅថា សេចក្តីលោភ ។ ប្រសិនបើអ្នកគ្មានលុយវិញ អ្នកតែងតែបារម្ភថាអ្នកអាចនឹង មិនមានលុយគ្រប់គ្រាន់ជារៀងរហូត ដែលនេះគឺជាការ ភ័យខ្លាច ។ 

មនុស្សដែលគ្មានចំណេះដឹងពីវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន តែងត្រូវបានបំភន់ដោយអារម្មណ៍ទាំងពីរនេះដឹកនាំការសម្រេចចិត្តរបស់ខ្លួនជានិច្ច ។ 

សូមលើកឧទារហណ៍ថា៖ អ្នកទើបតែបានឡើងតំណែង ហើយទទួលបានប្រាក់ខែច្រើនជាងមុនគួរសម ។ 

អ្នកអាចយកលុយប្រាក់ខែដែលទើបបានតម្លើងនោះទៅវិនិយោគក្នុងទីផ្សារភាគហ៊ុន ឬ ផ្តល់លុយកម្ចី ដែលអ្នកអាចបានលុយមកវិញជាបន្តបន្ទាប់ ឬក៏អ្នកយកលុយនោះមកបំពេញចិត្តខ្លួនឯងដោយការទិញរបស់ថ្មីៗ ដូចជាឡានឬផ្ទះជាដើម ។ 

បើអ្នកជាមនុស្សគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រង់ការ សម្រេចត្រង់នេះហើយដែលអារម្មណ៍ជាអ្នកនាំមុខអ្នក ។ 

អារម្មណ៍ដែលខ្លាចបាត់បង់លុយពិតជាមានឥទ្ធិពលខ្លាំងណាស់ វាជាអារម្មណ៍រារាំងអ្នកពីការធ្វើការវិនិយោគលើទីផ្សារភាគហ៊ុន ឬទៅលើទ្រព្យផ្សេងៗ ដោយសារអ្នកដឹងថាវាមានហានិភ័យ បើទោះជាការវិនិយោគមួយនោះអាចនាំលុយចំណេញឲ្យអ្នកបានយូរអង្វែងក៏ដោយ ។ 

ស្របពេលជាមួយគ្នាដែរ សេចក្តីលោភលន់ក៏ជាកត្តាជំរុញចិត្តអ្នកឲ្យចំណាយចំនែកប្រាក់ខែដែលទើបតែត្រូវបានតម្លើងរបស់អ្នក ដើម្បីចំណាយទៅលើការររស់នៅឲ្យ បានប្រសើរជាងមុនដែរ ឧទាហរណ៍៖ ដូចជាទិញផ្ទះធំជាងមុន ដែលវាទំនងជាជម្រើសច្បាស់លាស់និងមានសុវត្ថិភាពជាងការទិញភាគហ៊ុនពីក្រុមហ៊ុនមួយ ។ 

តែទោះយ៉ាងណាក៏ដោយ ការឡើងតំណែងមួយនេះមានន័យថាការបង់សងបំណុល និង បង់ថ្លៃសម្រាប់សេវា រស់នៅប្រចាំថ្ងៃក៏កើនឡើងតាមហ្នឹងដែរ  វាប្រទាញប្រទង់ទឹកប្រាក់ដែលអ្នកបានពីការឡើងតំណែងនេះ ។ 

នេះជារបៀបដែលការភ័យខ្លាច និង សេចក្តីលោភលន់ រារាំងការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក មិនឲ្យអ្នកមានទ្រព្យស្តុកស្តម្ភបានយូរអង្វែង ។

ដូច្នេះ តើអ្នកប្រឈមមុខនឹងអារម្មណ៍ដ៏មានឥទ្ធិពលនេះបានយ៉ាងដូចម្តេច? 

ដោយការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុទាក់ទងជាមួយកិច្ចការមួយចំនួនដូចជា៖ ការវិនិយោគ (Investment) ហានិភ័យ (Risks)  និង បំណុល (Debt) ។ ធ្វើបែបនេះវា នឹងធ្វើឲ្យអ្នកឈរនៅទីតាំងមួយប្រសើរជាងនេះ នៅក្នុងការសម្រេចចិត្តដោយផ្អែកលើហេតុផល បើទោះជាអ្នកត្រូវប្រឈមមុខនឹងអារម្មណ៍ភ័យខ្លាច និងសេចក្ដីលោភលន់ក៏ដោយ ។ 

សរុបសេចក្តីមកក្នុងន័យនេះ អារម្មណ៍នៃសេចក្តីភ័យខ្លាច និងលោភលន់នាំឲ្យមនុស្សដែលគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យធ្វើការសម្រេចចិត្តទាំងឡាយដោយមិនផ្អែកលើហេតុផលបានគ្រប់ ជ្រុងជ្រោយឡើយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!