ការខ្លាចសង្គមមិនឲ្យតម្លៃ ជាការរារាំងមិនឲ្យយើងចេញរួចពីការប្រកួតប្រជែងប្រាក់ខែដើម្បីក្លាយជាអ្នកមានបាន

ជំពូក១៖ ការភ័យខ្លាច និងសេចក្តីលោភលន់អាចជំរុញឲ្យមនុស្សដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តដោយមិនបានផ្អែកលើហេតុផលត្រឹមត្រូវ

ជំពូក២៖ ទោះបីជារឿងនេះ មានសារៈសំខាន់ទាំងភាពរុងរឿងផ្ទាល់ខ្លួន និងសង្គមក៏ដោយ ប៉ុន្ដែយើងនៅតែមិនទទួលបានការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដដែល

ជំពូក៣៖ ការអប់រំខ្លួនឯងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និង មានគោលការណ៍ច្បាស់លាស់សម្រាប់ហិរញ្ញវត្ថុ គឺអ្នកកំពុងកសាងផ្លូវទៅកាន់ភាពមានបាន

ជំពូក៤៖ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវរៀនប្រថុយ

ជំពូក៥៖ ផ្លូវទៅកាន់ទ្រព្យសម្បត្តិដ៏មហាសាលគឺវែងឆ្ងាយណាស់ សូមរក្សាឲ្យខ្លួនឯងមានកម្លាំងចិត្តជានិច្ច

ជំពូក៦៖ ការខ្ជិលច្រអូស និង ភាពក្រអឺតក្រទម អាចធ្វើឲ្យអ្នកធ្លាក់ខ្លួន​ក្រវិញបាន សូម្បីតែអ្នកមានចំណេះដឹងច្បាស់លាស់ផ្នែកហិរញ្ញវត្ថុក៏ដោយ

ជំពូក៧៖ មានតែវិនិយោគលើទ្រព្យទេ ដែលអាចឲ្យលុយហូរចូលហោប៉ៅអ្នក និង ជៀសផុតពីបំណុល ដែលធ្វើឲ្យលុយហូរចេញពីហោប៉ៅអ្នកទៅវិញ

ជំពូក៨៖ ជំនាញរបស់អ្នកគ្រាន់តែអាចឲ្យអ្នកមានលុយចាយ តែអាជីវកម្មគឺជាអ្វីដែលធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិបាន

ជំពូក៩៖ ស្វែងយល់ពីខ្ទង់ចំណាយលើការបង់ពន្ធរបស់អ្នកដើម្បីជួយអ្នកក្នុងការចំណាយទៅលើការបង់ពន្ធរបស់អ្នកឲ្យនៅចំនួនតិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

យើងភាគច្រើនដឹងហើយថាឃ្លា “ការប្រកួតប្រជែងប្រាក់ខែ”  សំដៅទៅលើអ្វី តែប្រសិនជាគេសួរ តើយើងឲ្យនិយមន័យវាយ៉ាងដូចម្តេច? 

និយមន័យមួយសម្រាប់ឃ្លានេះគឺ៖ ការធ្វើការឲ្យគេពេញមួយជីវិត ដែលមិនមែនជាការធ្វើការឲ្យខ្លួនឯង ។ នេះមានន័យថា អ្នកប្រឹងធ្វើការសព្វបែបយ៉ាងខណៈពេលដែលអ្នកដទៃដូចជា រដ្ឋាភិបាល អ្នកប្រមូលវិក័យប័ត្រ និងមេរបស់អ្នកជាដើម ដែលជាអ្នកទទួលផល ប្រយោជន៍ជាច្រើនពី លទ្ធផលការងាររបស់អ្នក ។ 

យើងឧស្សាហ៍និយាយពីពាក្យថា ការប្រកួតប្រជែងប្រាក់ខែ ខណៈពេលដែលយើងគ្រប់គ្នា គឺជាផ្នែកមួយនៃរឿងនោះដែរ ។ ក្នុងពេលជាមួយគ្នានេះ យើងក៏និយាយថាវា គឺជាអ្វីដែលយើងស្អប់ទៅវិញ ។ ចុះហេតុអ្វីបានជាយើងនៅតែបន្តធ្វើវាទៀត ? 

នេះក៏ដោយសារតែ ជីវិតយើងម្នាក់ៗត្រូវបានគ្រប់គ្រងដោយភាពភ័យខ្លាចមួយ គឺខ្លាចសង្គមមិនឲ្យតម្លៃ ។ 

ឧទាហរណ៍៖ យើងសាកពិចារណាទៅលើពាក្យចាស់មួយណែនាំថា៖ ទៅសាលារៀន ប្រឹងរៀនឲ្យពូកែដើម្បីមាន ការងារល្អធ្វើ ។ 

យើងនៅតែយកពាក្យមួយឃ្លានេះ មកបង្រៀនក្មេងៗ បើទោះជាដឹងថា វាជាពាក្យទូន្មានដែលហួសសម័យដែល មានតាំងពីជំនាន់ឪពុកម្ដាយយើងមកម៉្លេះ ។ កាលសម័យនោះ អ្នកមានទំនោរទៅលើការរកការងារធ្វើឲ្យបានក្រោយ ពេលបញ្ចប់សាកលវិទ្យាល័យ ធ្វើការក្នុងអង្គភាពដដែលអស់ពេលរាប់ឆ្នាំ ហើយចូលនិវត្តដោយសាមញ្ញ ។ តែសព្វ ថ្ងៃនេះ វាលែងជាវិធីដែលធានាជីវិតយើងឲ្យរួចផុតពីការ ប្រឹងប្រែងរកលុយ និងលែងប្រឈមពីភាពក្រីក្រទៀតបានហើយ ។ 

ការពិតនោះគឺ អ្នកអាចប្រឹងប្រែងរៀនសូត្រ ចូលរៀន នៅសាលាល្អៗ ពេលបញ្ចប់ការសិក្សា រកការងារដែលមានប្រាក់ខែខ្ពស់ទាំងដែលមិនធ្លាប់បានឃើញដំណើរ  វិវត្តន៍នៃហិរញ្ញវត្ថុ ដោយសារតែអ្នកត្រូវជាប់ក្នុងអន្ទាក់ប្រាក់ខែនោះឯង ។ អ្នកដែលកាន់តែមានឡើងដោយ សារការប្រឹងប្រែងធ្វើការដែលគ្មានឈប់ឈររបស់អ្នកនោះ គឺចៅហ្វាយរបស់អ្នក មិនមែនជាអ្នកនោះទេ ។

ប៉ុណ្ណឹងហើយ យើងនៅតែជឿជាក់ និង អនុវត្តតាមការណែនាំខាងលើដែលខ្លាចបំពាននូវការរំពឹងទុកដែលបាន ចាក់ចូលយ៉ាងជ្រៅទៅក្នុងខួរក្បាលរបស់យើងតាំងពីកំណើតមក ។ តើលទ្ធផលយ៉ាងម៉េចដែរ ? ជាលទ្ធផល យើងអាចនឹងគេចផុតពីបន្ទាត់នៃភាពក្រីក្រ តែច្បាស់ណាស់យើងមិនអាចរស់នៅក្នុងជីវភាពស្តុកស្តម្ភបានទេ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!