ជំពូក១៖ អ្វីដែលអ្នកត្រូវការ គឺតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន – បើកដំណើរការនៅពេលដែលគ្រឹះអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់

ជំពូក២៖ បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់

ជំពូក៣៖ ធ្វើឱ្យផលិតផលរបស់អ្នកល្អឯកនោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះដឹង

ជំពូក៤៖ រីករាយនឹងអាជីវកម្មល្អតូចមួយប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម

ជំពូក៥៖ តិចគឺច្រើន ចាប់ផ្តើមនិយាយថា “ទេ” និងរក្សាផលិតផលរបស់អ្នកឱ្យឈានមុខគេ

ជំពូក៦៖ ទំនាក់ទំនងរបស់អ្នក ត្រូវមានភាពស្មោះត្រង់និងរហ័ស

ជំពូក៧៖ បង្តើតបរិយាកាសដែលអាចឱ្យមនុស្សគ្រប់គ្រងខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ជំពូក៨៖ និងធ្វើការសម្រេចចិត្តមានភាពបត់បែន

ជំពូក៩៖ ផលិតភាពមិនអាស្រ័យទៅលើការប្រើប្រាស់រយៈពេលយូរនោះទេ ប៉ុន្តែវាកើតពីការយកចិត្តទុកដាក់លើការងារនិងភាពរហ័សរហួន

ជំពូក១០៖ ជួលមនុស្សតែពេលដែលត្រូវការចំបាច់បំផុតដោយមិនចាំបាច់ផ្អែកលើប្រវត្តិរូប ហើយជឿជាក់លើសភាវគតិរបស់អ្នក

សង្ខេបចុងបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ជាក្រុមហ៊ុនតូចមួយ គន្លឹះសំខាន់មួយដែលជាអត្ថប្រយោជន៍របស់អ្នកទៅលើដៃគូប្រកួតប្រជែងធំរបស់អ្នកនោះគឺ សមត្ថភាពរបស់អ្នក ដើម្បីធ្វើការសម្រេចចិត្តបានលឿនដោយមិនមានការរាំងស្ទះនៅការិយាល័យ។ ចាប់ផ្តើមនិយាយថា “តោះធ្វើការសម្រេចចិត្ត’ ជំនួសឱ្យការនិយាយថា “តោះចាប់ផ្តើមគិត’ កុំស្វែងរកដំណោះស្រាយដែលល្អឥតខ្ចោះ ព្យាយាមរកដំណោះស្រាយដែលល្អមួយឱ្យបានរហ័ស ហើយចាប់ផ្តើមធ្វើ។

កុំវិភាគហួសហេតុពេក ឬមានផែនការច្រើនលើសលប់ពេក។ លើកលែងតែអ្នកមានបាល់គ្រីស្ទាល់វេទមន្ត ទោះជាយ៉ាងណាការប៉ាន់ស្មាន និងផែនការក៏ជាការទស្សន៍ទាយដូចគ្នា។ បើអ្នកចាប់ផ្តើមសន្មតថាផែនការរបស់អ្នកគឺត្រឹមត្រូវ និងដើរតាមវាទាំងងងឹតងងុល អ្នកនឹងបាត់បង់សមត្ថភាពក្នុងការកែច្នៃ ហើយវានឹងបង្កជាគ្រោះថ្នាក់។

ផ្ទុយពីនេះវិញ អ្នកត្រូវតែធ្វើវាភ្លាមៗ កុំធ្វើការសម្រេចចិត្តទុកយូរជាមុន ប៉ុន្តែសម្រេចឱ្យចំចំណុច។ គិតអំពីអ្វីដែលអាចកើតឡើងដល់អ្នកក្នុងសប្តាហ៍នេះ មិនមែននៅឆ្នាំក្រោយនោះទេ។ ការសម្រេចចិត្តតូចមួយនឹងអាចទទួលត្រឡប់មកវិញពីការងារដែលកំពុងដំណើរការ គឺងាយស្រួលជាងការសម្រេចចិត្តធំមួយដែលផ្លាស់ប្តូរជីវិត ហើយធ្វើឱ្យអ្នកព្រួយបារម្ភពីលទ្ធផលរយៈពេលយូរ។

ដូចគ្នានេះដែរ កុំធ្វើការប៉ាន់ស្មានធំហួសប្រមាណដូចជា “គម្រោងឆ្នាំនេះនឹងធ្វើឱ្យយើងចំណាយលុយ ១លានដុល្លារ” ប្រសិនបើអ្នកចង់មានភាពត្រឹមត្រូវប្រហាក់ប្រហែលគម្រោង កាត់បន្ថយការប៉ាន់ស្មានរបស់អ្នកទៅកាន់ភាពដែលអាចគ្រប់គ្រងបានដូចជា គ្រោងក្នុងមួយសប្តាហ៍ប្រសើរជាងគ្រោងក្នុងមួយឆ្នាំ ។ ការប៉ាន់ស្មានខុសនឹងកាត់បន្ថយបាន ដោយវិធីនេះ។

ចុងក្រោយ ពេលដែលអ្នកព្យាយាមធ្វើការសម្រេចចិត្ត កុំខ្លាចថាសម្រេចចិត្តខុស។ ក្នុងនោះតែងតែមានភាពខុសឆ្គងដែលនឹងអាចកើតមានឡើងនៅរាល់ការសម្រេចចិត្ត ប៉ុន្តែ អ្នកតែងតែអាចដោះស្រាយជាមួយបញ្ហានោះ នៅពេលដែលវាកើតឡើង។ (ការសម្រេចចិត្តភាគច្រើនកម្រកើតមានបញ្ហា)

កុំធ្វើផែនការលើស ត្រូវវាងវៃព្រមទាំងមានភាពរហ័សនិងធ្វើការសម្រេចចិត្តមានភាពបត់បែន

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!