ជំពូក១៖ អ្វីដែលអ្នកត្រូវការ គឺតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន – បើកដំណើរការនៅពេលដែលគ្រឹះអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់

ជំពូក២៖ បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់

ជំពូក៣៖ ធ្វើឱ្យផលិតផលរបស់អ្នកល្អឯកនោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះដឹង

ជំពូក៤៖ រីករាយនឹងអាជីវកម្មល្អតូចមួយប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម

ជំពូក៥៖ តិចគឺច្រើន ចាប់ផ្តើមនិយាយថា “ទេ” និងរក្សាផលិតផលរបស់អ្នកឱ្យឈានមុខគេ

ជំពូក៦៖ ទំនាក់ទំនងរបស់អ្នក ត្រូវមានភាពស្មោះត្រង់និងរហ័ស

ជំពូក៧៖ បង្តើតបរិយាកាសដែលអាចឱ្យមនុស្សគ្រប់គ្រងខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ជំពូក៨៖ និងធ្វើការសម្រេចចិត្តមានភាពបត់បែន

ជំពូក៩៖ ផលិតភាពមិនអាស្រ័យទៅលើការប្រើប្រាស់រយៈពេលយូរនោះទេ ប៉ុន្តែវាកើតពីការយកចិត្តទុកដាក់លើការងារនិងភាពរហ័សរហួន

ជំពូក១០៖ ជួលមនុស្សតែពេលដែលត្រូវការចំបាច់បំផុតដោយមិនចាំបាច់ផ្អែកលើប្រវត្តិរូប ហើយជឿជាក់លើសភាវគតិរបស់អ្នក

សង្ខេបចុងបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

អាជីវកម្មតូចៗជាច្រើនត្រូវប្រើរយៈពេលយូរសម្រាប់ពង្រីក និងធ្វើឱ្យគេស្គាល់ច្រើន ប៉ុន្តែ មិនប្រាកដថាអាជីវកម្មធំតែងតែល្អជាងអាជីវកម្មតូចនោះទេ។ អ្នកទាំងអស់គ្នាសាកក្រឡេកទៅមើលសាលាលំដាប់ខ្ពស់ៗ ដូចជា ហាវ៊ើត (Harvard) និង ខេមប្រ៊ីជ (Cambridge) ។ តើអ្នកគិតថា ពួកគេមានគោលដៅពង្រីកគ្រឹះស្ថានសិក្សារបស់ពួកគេជុំវិញពិភពលោក ដើម្បីបង្រៀនមនុស្សរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំដែរឬទេ ? តាមពិតទៅវាមិនដូចច្នោះទេ ផ្ទុយទៅវិញពួកគេពេញចិត្តនឹងអ្វីដែលពួកគេមាន ដូច្នេះអ្នកក៏គួរតែពេញចិត្តនឹងអ្វីដែលអ្នកមានដែរ។

ជាក់ស្តែង ប្រសិនបើអាជីវកម្មតូចហើយមិនទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ វាអាចអនុញ្ញាតឱ្យអ្នកដកពិសោធន៍អាជីវកម្មរបស់អ្នកដោយគ្មានការព្រួយបារម្ភ ពីការផ្សព្វផ្សាយជាសាធារណៈនោះទេ។

ក្រុមតន្ត្រី ប៊តវេរ (Broadway) ដំបូងឡើយបានសាកល្បងប្រគំតន្ត្រីនៅក្នុងទីក្រុងតូចៗ មុនពេលដែលឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក (New York)  ហើយអ្នកក៏ត្រូវតែទាញយកអត្ថប្រយោជន៍ពីភាពមិនល្បីល្បាញនៅពេលចាប់ផ្តើមដំបូង ដើម្បីស្រូបយកបទពិសោធន៍ជាមួយគំនិតផ្សេងៗគ្នា និងការដំណើរការជាដើម។

អាជីវកម្មតូចមួយក៏បានធ្វើឱ្យក្រុមការងាររបស់អ្នក ផ្តោតចំពោះអាជីវកម្មជួរមុខ មានទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់  ហើយស្តាប់ពីតម្រូវការ និងការឆ្លើយតបរបស់អតិថិជនផងដែរ។ ឋានានុក្រមស្មុគស្មាញអាចធ្វើឱ្យបាត់ការឆ្លើយតបនិងមានភាពយឺតយ៉ាវ។ នៅពេលដែលអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវចំពោះការពេញចិត្តរបស់អតិថិជន   អ្នកអាចឆ្លើយតបទៅលើបញ្ហាណាមួយយ៉ាងឆាប់រហ័ស ដែលមានសារៈសំខាន់និងមានប្រសិទ្ធភាព  សម្រាប់ការបម្រើសេវាកម្មជូនអតិថិជន។

ម្យ៉ាងទៀត ការចាប់ផ្តើមអាជីវកម្មតូចមិនមានន័យថាអ្នកត្រូវភ្លេចថាអ្នកកំពុងធ្វើអាជីវកម្មនោះទេ។ អាជីវកម្មជាច្រើនបានរស់នៅក្នុងទឹកដីដែលពួកគេមានទំនុកចិត្ត ហើយពួកគេរីករាយនឹងការចំណាយទៅលើការវិនិយោគ ដោយមិនមានក្តីបារម្ភពីប្រាក់ចំណេញឡើយ។ ក្រុមហ៊ុនខ្លះ មិនមែនធ្វើជំនួញនោះទេប៉ុន្តែវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ស្ថាបនិកក្រុមហ៊ុន ពួកគេ។ ប្រសិនបើអ្នកចង់កសាងអាជីវកម្មជោគជ័យ អ្នកត្រូវតែមានមាគ៌ាដ៏ច្បាស់លាស់ក្នុងចិត្ត ដើម្បីឆ្ពោះទៅកាន់ការរកប្រាក់ចំណេញតាំងពីពេលចាប់ផ្តើមដំបូង។

រីករាយនឹងអាជីវកម្មល្អតូចមួយ ប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!