ជំពូក១៖ អ្វីដែលអ្នកត្រូវការ គឺតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន – បើកដំណើរការនៅពេលដែលគ្រឹះអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់

ជំពូក២៖ បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់

ជំពូក៣៖ ធ្វើឱ្យផលិតផលរបស់អ្នកល្អឯកនោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះដឹង

ជំពូក៤៖ រីករាយនឹងអាជីវកម្មល្អតូចមួយប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម

ជំពូក៥៖ តិចគឺច្រើន ចាប់ផ្តើមនិយាយថា “ទេ” និងរក្សាផលិតផលរបស់អ្នកឱ្យឈានមុខគេ

ជំពូក៦៖ ទំនាក់ទំនងរបស់អ្នក ត្រូវមានភាពស្មោះត្រង់និងរហ័ស

ជំពូក៧៖ បង្តើតបរិយាកាសដែលអាចឱ្យមនុស្សគ្រប់គ្រងខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ជំពូក៨៖ និងធ្វើការសម្រេចចិត្តមានភាពបត់បែន

ជំពូក៩៖ ផលិតភាពមិនអាស្រ័យទៅលើការប្រើប្រាស់រយៈពេលយូរនោះទេ ប៉ុន្តែវាកើតពីការយកចិត្តទុកដាក់លើការងារនិងភាពរហ័សរហួន

ជំពូក១០៖ ជួលមនុស្សតែពេលដែលត្រូវការចំបាច់បំផុតដោយមិនចាំបាច់ផ្អែកលើប្រវត្តិរូប ហើយជឿជាក់លើសភាវគតិរបស់អ្នក

សង្ខេបចុងបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ប្រសិនបើក្រុមហ៊ុនរបស់អ្នកជោគជ័យ អ្នកដទៃនឹងព្យាយាមចម្លងតាមអ្នកជាមិនខាន ។ ដើម្បីការពារកុំឱ្យគេចម្លងតាមនោះអ្នកត្រូវតែធ្វើឱ្យផលិតផលរបស់អ្នកល្អឯក ដោយដាក់បញ្ចូលនូវចំណុចពិសេសដែលមានតែមួយគត់របស់អ្នក។

ជាឧទាហរណ៍៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនសាបប៉ូស​ (Zappos) តូនី សៀ (Tony Hsieh) ជាប់ចិត្តជាមួយនឹងសេវាកម្មបម្រើអតិថិជនដែលគាត់បានសម្រេចចិត្តថា នឹងបង្កើតវាជាមគ្គុទ្ទេសក៍ សម្រាប់អតិថិជនរបស់ក្រុមហ៊ុនគាត់។អំឡុងពេលនោះ ហាងស្បែកជើងដែលជាគូប្រកួតប្រជែង អាចលក់ស្បែកជើងឃ្លប់ដូចក្រុមហ៊ុន សាបប៉ូស ដូចគ្នា  ប៉ុន្តែ ពួកគេមិនអាចធ្វើតាមក្រុមហ៊ុនសាបប៉ូស ដោយចំណាយលើការផ្តល់សេវាកម្មបម្រើអតិថិជនល្អនោះទេ។

វិធីដែលល្អក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកនោះគឺបង្កើតផលិតផលឬសេវាកម្ម  ដែលអ្នកខ្លួនឯងផ្ទាល់ពេញចិត្តនឹងប្រើប្រាស់។ ឧទាហរណ៍៖ នៅពេលដែលគ្រូបង្វឹកកីឡា ប៊ីល បូវ៊ើរមែន (Bill Bowerman) ត្រូវការស្បែកជើងរត់ដែលមានទម្ងន់ស្រាលសម្រាប់ក្រុមរបស់គាត់  គាត់បានចាក់កាវទៅលើដែកចាក់នំពុម្ពនៅផ្ទះរបស់គាត់ និងច្នៃប្រឌិតបង្កើតបានជាបាតស្បែកជើង ណៃគី ដែលមានសណ្ឋានដូចដែកនំពុម្ពនោះផងដែរ (Nike waffle sole)។

ជានិច្ចជាកាល មនុស្សតែងតែរំពឹងទុកថា នឹងទទួលបានរបស់ល្អពីផលិតផលដែលពួកគេទិញ ប៉ុន្តែ ពួកគេតែងខកចិត្តពេលដែលពួកគេទទួលបានរបស់មកដល់ដៃ ។ ផលិតផលរបស់អ្នកគួរតែមានភាពផ្ទុយពីនេះ ដោយធ្វើឱ្យផលិតផលមានភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់  ដែលធ្វើឱ្យពួកគេនឹងពេញចិត្តក្នុងការប្រើប្រាស់ ហើយលើសពីអ្វីដែលពួកគេរំពឹងទុក រួចពួកគេនឹងប្រាប់ទៅដល់មិត្តភក្តិរបស់ពួកគេផងដែរ។ ប្រសិនបើអ្នកអាចធ្វើដូច្នេះបាន​ អ្នកអាចលក់ផលិតផលរបស់អ្នក ដូចជាអ្នកលក់គ្រឿងញៀនដែលឱ្យមនុស្សសាកល្បងដោយឥតគិតថ្លៃ ដោយដឹងថាពួកគេពេញចិត្ត ហើយនឹងមករកទិញបន្ថែមទៀតដោយខ្លួនឯង។ 

នៅពេលដែលអ្នកមានផលិតផល ដែលមានភាពពិសេសតែមួយ នោះអតិថិជននឹងនៅតែបន្តប្រើប្រាស់ផលិតផលរបស់អ្នក អ្នកអាចចែករំលែកគ្រប់យ៉ាងដែលអ្នកដឹង ដោយមិនធ្វើឱ្យបែកធ្លាយការសម្ងាត់ដែលអាចបណ្តាលឱ្យអ្នកដទៃលួចចម្លងបាននោះទេ ។ ដូចគ្នាទៅនឹងចុងភៅចំណានម្នាក់ អាចផ្សព្វផ្សាយពីខ្លួនឯងដោយសរសេរសៀវភៅចម្អិនម្ហូប ជាមួយរូបមន្តប្រចាំខ្លួនរបស់គេ ចំណែកអ្នកក៏ដូច្នេះដែរ  អ្នកអាចធ្វើការផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នក ដោយចែករំលែកនូវបទពិសោធន៍ដែលមានតម្លៃ និងចំណេះជំនាញដោយបើកចំហ។

អ្វីដែលពិសេសជាងនេះទៅទៀតគឺ បង្រៀនមនុស្សឱ្យចេះរបៀបណែនាំ ចេះបង្រៀន និងបង្កើតវីដេអូ !  ក្រុមហ៊ុនជាច្រើនជាពិសេសក្រុមហ៊ុនធំៗ គឺពិតជាមានគន្លឹះសម្ងាត់ដែលអ្នកអាចទទួលបាននូវអត្ថប្រយោជន៍ នៃការប្រកួតប្រជែងពិតមួយដោយបង្រៀនមនុស្សអំពីអ្វីដែលអ្នកបានរៀន។

ធ្វើឱ្យផលិតផលរបស់អ្នកល្អឯក  នោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!