ជំពូក១៖ អ្វីដែលអ្នកត្រូវការ គឺតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន – បើកដំណើរការនៅពេលដែលគ្រឹះអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់

ជំពូក២៖ បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់

ជំពូក៣៖ ធ្វើឱ្យផលិតផលរបស់អ្នកល្អឯកនោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះដឹង

ជំពូក៤៖ រីករាយនឹងអាជីវកម្មល្អតូចមួយប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម

ជំពូក៥៖ តិចគឺច្រើន ចាប់ផ្តើមនិយាយថា “ទេ” និងរក្សាផលិតផលរបស់អ្នកឱ្យឈានមុខគេ

ជំពូក៦៖ ទំនាក់ទំនងរបស់អ្នក ត្រូវមានភាពស្មោះត្រង់និងរហ័ស

ជំពូក៧៖ បង្តើតបរិយាកាសដែលអាចឱ្យមនុស្សគ្រប់គ្រងខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ជំពូក៨៖ និងធ្វើការសម្រេចចិត្តមានភាពបត់បែន

ជំពូក៩៖ ផលិតភាពមិនអាស្រ័យទៅលើការប្រើប្រាស់រយៈពេលយូរនោះទេ ប៉ុន្តែវាកើតពីការយកចិត្តទុកដាក់លើការងារនិងភាពរហ័សរហួន

ជំពូក១០៖ ជួលមនុស្សតែពេលដែលត្រូវការចំបាច់បំផុតដោយមិនចាំបាច់ផ្អែកលើប្រវត្តិរូប ហើយជឿជាក់លើសភាវគតិរបស់អ្នក

សង្ខេបចុងបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មធ្យោបាយតែមួយគត់ អ្នកអាចយល់ដឹងពីកត្តាចម្បងដែលដំណើរការរបស់ក្រុមហ៊ុនមួយទទួលបានជោគជ័យនោះគឺ “ធ្វើអ្វីមួយដែលមានសារៈសំខាន់សម្រាប់អ្នក” ។ ប្រសិនបើអ្នកនឹងធ្វើអ្វីមួយ ចូរធ្វើអ្វីដែលអ្នកមានមោទនភាពចំពោះទង្វើនោះ។

មនុស្សមួយចំនួនចាប់ផ្តើមអាជីវកម្មរបស់គេជាមួយអ្វី ដែលពួកគេបានគិតទុកក្នុងចិត្តតាំងពីថ្ងៃដំបូងមកម្លេះ។ ការគិតនេះវាប្រៀបដូចជា ការចាប់ផ្តើមស្រលាញ់គ្នាដែលឈានទៅរកការបែកបាក់ផងដែរ ។ ការធ្វើអាជីវកម្មដូចគ្នាទៅនឹងទំនាក់ទំនងស្នេហាដែលត្រូវអាស្រ័យលើការតាំងចិត្តនិងចំណង់ ជាជាងការចាកចេញនៅពេលណាមួយ។

បង្កើតជំហរសម្រាប់អ្វីដែលសំខាន់ចំពោះអ្នក វាក៏ជាមធ្យោបាយមួយ ដើម្បីទាក់ទាញអ្នកគាំទ្រដែលស្មោះត្រង់ផងដែរ។ យើងធ្វើការពិចារណាទៅលើហាងលក់សាំងវិច វីននី (Vinnie)  នៅក្នុងទីក្រុងឈីហ្គាហ្គូ (Chicago): ពួកគេឈប់លក់សាំងវិចនៅពេលល្ងាច ព្រោះនំបុ័ងមិនថ្មីដូចពេលព្រឹកឡើយ។ ចំណូលដែលពួកគេអាចរកបានបន្ថែមពីការលក់នៅពេលល្ងាច មិនអាចប៉ះប៉ូវនូវការបាត់បង់តម្លៃដែលពួកគេអាចរងគ្រោះ ពីការលក់សាំងវ៉ិចមិនមានគុណភាពទៅឲ្យអតិថិជននោះទេ ។ អតិថិជនរបស់ពួកគេពេញចិត្តនឹងការលះបង់នេះ ដែលបានផ្តល់ឱ្យនូវសាំងវ៉ិចដែលថ្មីជូនអតិថិជន។

នៅគ្រាមួយដែលអ្នកមានជំហររឹងមាំ វិធីដើម្បីបញ្ជាក់ពីវានោះគឺ ជ្រើសរើសការប្រយុទ្ធជាមួយដៃគូប្រកួតប្រជែងមួយ ។ ប្រសិនបើអ្នកបើកហាងកាហ្វេតូចមួយដែលឯករាជ្យ ចូលតាំងខ្លួនអ្នកជាអ្នកប្រឆាំងជាមួយហាងកាហ្វេ (Starbuck)។ មានគូសត្រូវមួយនឹងផ្តល់ឱ្យអ្នកនូវតំណែងមួយក្នុងចិត្តអតិថិជនរបស់អ្នក  ហើយអ្នកនឹងមានរឿងដ៏អស្ចារ្យមួយសម្រាប់ប្រាប់គេផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដាច់ខាតកុំបណ្តោយឱ្យគូប្រកួតប្រជែងរបស់អ្នកលួចយកនូវយុទ្ធសាស្ត្ររបស់អ្នក។ ប្រសិនបើគោលបំណងរបស់អ្នក គឺជាការចម្លងតាមទូរស័ព្ទអាយហ្វូន ៥ (iPhone 5) ឬ គិតថានឹងធ្វើវា  នោះអ្នកនឹងបរាជ័យជាមិនខានដោយសារតែអ្នកនឹងតែងតែយឺតជាងគូប្រកួតប្រជែងរបស់អ្នកមួយជំហានជានិច្ច។ ផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ  មិនមែនផ្តោតលើអ្វីដែលអ្នកដទៃបានធ្វើនោះទេ។

បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!