ជំពូក១៖ អ្វីដែលអ្នកត្រូវការ គឺតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន – បើកដំណើរការនៅពេលដែលគ្រឹះអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់

ជំពូក២៖ បង្កើតជំហរសម្រាប់អ្វីដែលអ្នកយកចិត្តទុកដាក់

ជំពូក៣៖ ធ្វើឱ្យផលិតផលរបស់អ្នកល្អឯកនោះអ្នកអាចចែករំលែករាល់អ្វីដែលអ្នកចេះដឹង

ជំពូក៤៖ រីករាយនឹងអាជីវកម្មល្អតូចមួយប៉ុន្តែកុំភ្លេចថាអ្នកកំពុងតែដំណើរការអាជីវកម្ម

ជំពូក៥៖ តិចគឺច្រើន ចាប់ផ្តើមនិយាយថា “ទេ” និងរក្សាផលិតផលរបស់អ្នកឱ្យឈានមុខគេ

ជំពូក៦៖ ទំនាក់ទំនងរបស់អ្នក ត្រូវមានភាពស្មោះត្រង់និងរហ័ស

ជំពូក៧៖ បង្តើតបរិយាកាសដែលអាចឱ្យមនុស្សគ្រប់គ្រងខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ជំពូក៨៖ និងធ្វើការសម្រេចចិត្តមានភាពបត់បែន

ជំពូក៩៖ ផលិតភាពមិនអាស្រ័យទៅលើការប្រើប្រាស់រយៈពេលយូរនោះទេ ប៉ុន្តែវាកើតពីការយកចិត្តទុកដាក់លើការងារនិងភាពរហ័សរហួន

ជំពូក១០៖ ជួលមនុស្សតែពេលដែលត្រូវការចំបាច់បំផុតដោយមិនចាំបាច់ផ្អែកលើប្រវត្តិរូប ហើយជឿជាក់លើសភាវគតិរបស់អ្នក

សង្ខេបចុងបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

សព្វថ្ងៃនេះ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនគឺមានភាពងាយស្រួលជាងពីមុនឆ្ងាយណាស់។

ប្រសិនបើអ្នកចាប់ផ្តើមពីអាជីវកម្មខ្នាតតូច អ្នកត្រូវការពេលវេលានិងធនធាន តិចជាងការដែលអ្នកបានគិតទៅទៀត។

ដំបូងត្រូវគិតមុនគូរ ៖ កុំបោះបង់ការងារប្រចាំថ្ងៃរបស់អ្នក ទៅធ្វើជាទាសករ១០០ម៉ោងក្នុងមួយសប្តាហ៍ ប៉ុន្តែត្រូវវាស់វែងភាពក្លៀវក្លារបស់អ្នកដោយចម្រាញ់យកពេលវេលា ពីរទៅបីម៉ោងក្នុងមួយសប្តាហ៍ ដើម្បីធ្វើការទៅតាមគំនិតរបស់អ្នក។

អ្នកក៏មិនចាំបាច់ត្រូវចំណាយច្រើនទៅលើបំណុលនោះដែរ ដោយអ្នកគ្រាន់តែប្រើប្រាស់ទីតាំង និងសម្ភារៈណាដែលអ្នកធ្លាប់ប្រើប្រាស់រួច ឬសម្ភារៈណាដែលអ្នកមានលទ្ធភាពទិញវាតែប៉ុណ្ណោះ។ ចំពោះការវិនិយោគពីផ្នែកខាងក្រៅវិញ គឺត្រូវតែប្រើប្រាស់ជាមធ្យោបាយចុងក្រោយតែប៉ុណ្ណោះ ព្រោះវាមិនត្រឹមតែធ្វើឱ្យបាត់បង់គំនិតនៃការបណ្តាក់ទុននោះទេ ថែមទាំងនាំឱ្យយើងខាតពេលវេលា និងមានភាពស្មុគស្មាញក្នុងការរកធនធានហិរញ្ញវត្ថុទៀតផង។ យ៉ាងច្រើនណាស់  អ្វីដែលអ្នកត្រូវការនោះគឺកុំព្យូរទ័រយួរដៃមួយ និងគំនិតមួយដើម្បីចាប់ផ្តើម ក្រៅពីនេះគឺវាគង់តែមកតាមក្រោយ នៅពេលដែលអ្នកជោគជ័យនោះទេ។

នៅពេលចាប់ផ្តើមបើកក្រុមហ៊ុន អ្នកត្រូវផ្តោតលើការខិតខំប្រឹងប្រែង និងការកសាងចំណុចស្នូលសំខាន់របស់អាជីវកម្មអ្នក។ ប្រសិនបើមិនមានចំណុចស្នូលសំខាន់នេះទេ អាជីវកម្មរបស់អ្នកមិនអាចដំណើរការបាននោះទេ។ ឧទាហរណ៏, សាច់ក្រក (Hotdog) គឺជាចំណុចស្នូលសំខាន់នៃអាជីវកម្មលក់សាច់ក្រក Hotdog  នៅតាមរទេះ។ ចំណុចស្នូលសំខាន់នេះត្រូវតែជាអ្វីដែលអ្នកគិតថាមានស្ថេរភាពជាមួយនឹងពេលវេលា។ ចំណុលស្នូលសំខាន់នៃក្រុមហ៊ុន អាម៉ាហ្សូន (Amazon) មិនមែនផ្អែកលើតែសៀវភៅនោះទេ  វាអាស្រ័យលើការដឹកជញ្ជូនរហ័ស តម្លៃសមរម្យ និងជម្រើសល្អទៀតផង។ សន្ទុះនៃការបោះពុម្ពមានការកើនឡើង និងថយចុះ ប៉ុន្តែទាំងនេះជាអ្វីដែលមនុស្សតែងតែសុខចិត្តចំណាយប្រាក់លើវា។

នៅពេលដែលស្នូលអាជីវកម្មរបស់អ្នករួចរាល់ អ្នកត្រូវតែចាប់ផ្តើមដំណើរការភ្លាមៗ  កុំរងចាំដល់គម្រោងអាជីវកម្មរបស់អ្នកមានភាពពេញលេញគ្រប់គ្រាន់ឲ្យសោះ។ អ្នកអាចធ្វើការស្វែងយល់លម្អិតនៅពេលក្រោយបាន។ នៅពេលដែល ៣៧ស៊ីកណល ដាក់ដំណើរការផលិតផលបេសខេម (Basecamp)   ក្រុមហ៊ុនពួកគេមិនទាន់ទាំងអាចចេញវិក័យប័ត្រជូនអតិថិជននៅឡើយទេ ។ ប៉ុន្តែការចេញវិក័យប័ត្រត្រូវធ្វើជាប្រចាំខែ ដូច្នេះពួកគេដឹងថាគេមានរយៈពេលបួនសប្តាហ៍ដើម្បីដោះស្រាយបញ្ហានេះ។ ពួកគេគ្រាន់តែចាប់ផ្តើមមុនហើយចាំកែច្នៃនៅពេលក្រោយ ។

អ្វីដែលអ្នកត្រូវការ គឺវាតិចជាងអ្វីដែលអ្នកគិតដើម្បីចាប់ផ្តើមក្រុមហ៊ុនខ្លួនឯង និងដំណើរការនៅពេលដែលចំណុចស្នូលសំខាន់ នៃអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!