ជំពូក១៖ ស្វែងយល់ពីមូលហេតុដែល ហេតុអ្វីការមិនមានលក្ខណៈពិសេសខុសគេ មានន័យថាជាការ បរាជ័យរបស់ក្រុមហ៊ុន?

ជំពូក២៖ ការផ្សាយពាណិជ្ជកម្មកំពុងបាត់បង់ប្រសិទ្ធភាពពីព្រោះវាសម្បូរអ្នកផ្សព្វផ្សាយពេក

ជំពូក៣៖ ដើម្បីធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកលេចធ្លោនៅក្នុងទីផ្សារសម័យទំនើបនេះ វាត្រូវតែមានអ្វីប្លែកខុសពីគេ

ជំពូក៤៖ សព្វថ្ងៃនេះ ការប្រថុយ គឺជាយុទ្ធសាស្ត្រដែលមានសុវត្ថិភាពជាងការចៀសវាងហានិភ័យអ្វីទាំងអស់

ជំពូក៥៖ ផ្តោតលើអតិថិជនដែលមានបំណងចង់សាកល្បងអ្វីដែលថ្មី និងផ្សព្វផ្សាយបន្ត

ជំពូក៦៖ ការធ្វើទីផ្សារក៏ជាការបង្កើតផលិតផលផងដែរ មិនមែនចាំតែលក់ផលិតផលដែលមានស្រាប់ៗ នោះទេ

ជំពូក៧៖ ធ្វើទីផ្សារសម្រាប់មនុស្សដែលកំពុងស្វែងរកដំណោះស្រាយដែលអ្នកមាន និងវាស់វែងប្រសិទ្ធភាពនៃវិធីសាស្ត្រនោះ

ជំពូក៨៖ ក្រុមហ៊ុនជាច្រើនខ្លាចការរិះគន់ ការសើចចំអក និងការផ្លាស់ប្តូរដែលខ្លួនមានភាពខុសគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដូចដែលយើងបានអាននៅជំពូកមុនរួចមកហើយ សក្ដានុពលនៃការផ្សាយពាណិជ្ជកម្ម គឺកំពុងមានការផ្លាស់ប្តូរ ។

ក្រឡេកមើលប្រវត្តិនៃការផ្សាយពាណិជ្ជកម្មកាលពីមុន យើងអាចមើលឃើញភាពប្លែកគ្នាបីពេលគឺ៖ មុនពេល អំឡុងពេល និងក្រោយពេលធ្វើការផ្សព្វផ្សាយ ។ សូមពិនិត្យមើលចំណុចនីមួយៗ ដោយលម្អិតទាំងអស់គ្នា ។

មុនពេលធ្វើការផ្សព្វផ្សាយ៖ នេះគឺជាទម្រង់នៃការផ្សាយពាណិជ្ជកម្មដែលមានអាយុកាលចំណាស់ជាងគេ ដែលអ្នកប្រើប្រាស់បានណែនាំផលិតផល និងសេវាកម្មដែលអាចដោះស្រាយបញ្ហារបស់ពួកគេទៅវិញទៅមកពីមាត់មួយទៅមាត់មួយ ។ ជាឧទាហរណ៍! អតិថិជនបាននិយាយអំពីអ្នកលក់បន្លែដែលល្អជាងគេម្នាក់នៅក្នុងផ្សារមួយកន្លែង ដែលជាហេតុធ្វើឲ្យអ្នកលក់ម្នាក់នោះ លក់កាន់តែដាច់ ។

ក្នុងអំឡុងពេលធ្វើការផ្សព្វផ្សាយ៖ នៅក្នុងយុគសម័យនេះ ការផ្សព្វផ្សាយពាណិជ្ជកម្មបានដំណើរការដូចជាវេទមន្តដូច្នោះដែរ ។  ពេលដែលអ្នកផ្សព្វផ្សាយកាន់តែច្រើន ការលក់របស់អ្នកកាន់តែកើនឡើង ។  ក្រុមហ៊ុនជាច្រើនអាចទិញ Ads ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបង្កើនការលក់ និងប្រាក់ចំណូល ដែលបន្ទាប់មកពួកគេអាចមានលទ្ធភាពចំណាយលើការផ្សាយពាណិជ្ជកម្មបន្ថែមទៀតជា បន្តបន្ទាប់ ។

បន្ទាប់ពីធ្វើការផ្សព្វផ្សាយ នេះគឺជាយុគសម័យដែលយើងបានរកឃើញខ្លួនឯងនៅថ្ងៃនេះ ។ យើងបានត្រឡប់ទៅរកការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ ។ ទោះយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ បណ្តាញសង្គមដូចជា Twitter និង Facebook បានផ្សព្វផ្សាយគុណភាពនៃផលិតផលល្អៗ ឲ្យរីកសាយភាយបានយ៉ាងឆាប់រហ័ស ។

នៅក្នុងយុគសម័យថ្មីនេះ មានជម្រើសយ៉ាងច្រើននៃផលិតផលដែលដាក់លក់នៅលើទីផ្សារដែលវាមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការរបស់អតិថិជនបានទេ ។ ដូច្នេះ ដើម្បីទទួលបានការចាប់ អារម្មណ៍យ៉ាងពិតប្រាកដពីអតិថិជន អ្នកត្រូវមានភាពទាក់ទាញប្លែកខុសពីគេ ។

ដើម្បីឲ្យផលិតផល ឬសេវាកម្មរបស់អ្នកលេចធ្លោនៅលើទីផ្សារ និងងាយស្រួលចំណាំ អ្នកត្រូវធ្វើឲ្យវាក្លាយជាគោពណ៌ស្វាយ អ្វីដែល ប្លែកពីគេ និងទាក់ភ្នែកជាងគេ ។ យុទ្ធសាស្ត្រទីផ្សារបែបនេះគេហៅថា “យុទ្ធសាស្ត្រទីផ្សារខុសគេ” ។

ឧទាហរណ៍! ដ៏អស្ចារ្យមួយអំពីគោពណ៌ស្វាយ គឺឡានម៉ាក Volks -wagen Beetle ថ្មី ។ ឡាន Beetle ដំបូងបង្អស់ គឺមានប្រជាប្រិយ-ភាពយ៉ាងខ្លាំង និងទទួលបានប្រាក់ចំណេញអស់រយៈពេលជាងដប់ប្រាំ-ឆ្នាំ ដូច្នេះការផលិតម៉ាកថ្មី គឺជាបញ្ហាប្រឈម ។ ប៉ុន្តែ វាបានប្រែក្លាយទៅជាជោគជ័យដ៏អស្ចារ្យមួយដោយសារតែរូបរាងប្លែក និងពណ៌គួរឲ្យទាក់ទាញបានធ្វើឲ្យវាមានភាពលេចធ្លោខុសគេពីឡានដទៃទៀតនៅតាមផ្លូវ ។ ម្យ៉ាងទៀត ការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ បានធ្វើឲ្យវាកាន់តែមានភាពល្បីរន្ទឺខ្លាំងឡើងៗ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!